រឿង បុរស២នាក់​កាប់​ឈើ​ធ្វើ​អង្គប់

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៥ - ៩៦

    មាននិទានមួយថា : មានបុរស ២ នាក់បបួលគ្នាទៅកាប់ឈើធ្វើអង្គប់ ចៅម្នាក់រំលំ ចៅម្នាក់ក្របែលចុង ស្រេចហើយក៏សែងឈើនោះទៅ ។ ចៅដែលកាប់ដើមឈើនោះសែងខាងដើម ចៅដែលក្របែលចុងឈើនោះសែងខាងចុង កាលសែងទៅដល់ផ្ទះ ធ្វើជាអង្គប់នោះ សឹងព្រួយស្មើគ្នា លុះត្រូវសត្វក៏ពន្លាត់ពន្លះសាច់ចែកស្មើគ្នា នៅសល់តែក្បាល ទើបចៅទាំង ២ ដណ្ដើមក្បាលសត្វផងគ្នា ហើយនាំទៅដល់ចៅក្រម ៗ កាត់សេចក្ដីចៅទាំង ២ នាក់ពុំបាន ទើបចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “នរណាសែងខាងដើម នរណាសែងខាងចុង ? ” ។ ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងចុង ” ចៅម្នាក់ទូលថា “ ខ្ញុំព្រះបាទអម្ចាស់សែងខាងដើម ” ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបានក្បាលសត្វនោះ ទៅចៅសែងខាងដើម ។ ព្រះអង្គកាត់ដូច្នេះ ចៅទាំង ២ នាក់ក៏ល្មមចិត្តគ្រប់គ្នា ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។

រឿង​ បុរស៤នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩៣ - ៩៤

    មាននិទានមួយដំណាលថា : មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរស ៤ នោះតែងទៅដងទឹកមកស្រោចដើមដូងនោះសព្វថ្ងៃ ។ បុរសនៅឯកើតទៅដងទឹកពីស្រះខាងកើត បុរសនៅឯលិចទៅដងទឹកពីស្រះខាងលិច បុរសនៅឯជើងទៅដងទឹកពីស្រះខាងជើង បុរសនៅឯត្បូងទៅដងទឹកពីស្រះខាងត្បូង ស្រះទាំង ៤ នោះសឹងមានចម្ងាយនោះស្មើគ្នា ។ លុះដូងផ្លែ ៥ បុរសទាំង ៤ បេះផ្លែដូង ៥ នោះមកចែកគ្នា ១ ម្នាក់នៅសល់ផ្លែដូង ១ ក៏បណ្ដើរគ្នា ហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ចៅទាំង ៣ នាក់ នេះសឹងព្រួយស្មើគ្នា តែចៅម្នាក់នៅខាងកើតដើមដូងនោះ ព្រួយលើសគេ ពិបាកលើសគេបន្តិច ព្រោះព្រឹកព្រហាមឡើង បុរសនោះចេញទៅដងទឹកស្រះ ព្រះអាទិត្យចាំងពីមុខ លុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងពីមុខ បុរសនោះដើរច្រាស់ថ្ងៃទៅវិញទៅមកដូច្នេះ ទើបផ្លែដូង ២ ត្រូវបានទៅចៅនៅខាងកើតនោះឯង ” ។ ព្រះអង្គកាត់សេចក្ដីដូច្នេះ បុរសទាំង ៤ នាក់ព្រមចូលចិត្ត ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នោះ ហៅសុគតិគមនំហោង ។

រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៩១ - ៩២

    មាននិទានមួយថា : មានដូនចាស់មួយដាំឃ្លោកសាដៀវដុំឡើង ទើបនឹងបែកសន្លឹក ២ មានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ អញលក់ឲ្យចៅម្ដេចបាន” ។ បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក ២” ។ បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។ ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១

អានបន្ត ៖ រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

រឿង បុរស​ឪពុក​ និង​កូន​ជួប​នឹង​ក្រពើ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៨៩ - ៩០

    មាននិទានមួយថា : មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញ ៗ មានគុណលើព្រះស្ដែង” ។ ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ ដូច្នេះអញឆីព្រះស្ដែង ឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកប្រាជ្ញលោកកាត់សេចក្ដីនេះឲ្យយើង ”ទើបបុរសនិងក្រពើទៅនាំគ្នាក្រាបបង្គំទូលព្រះ

អានបន្ត ៖ រឿង បុរស​ឪពុក​ និង​កូន​ជួប​នឹង​ក្រពើ

រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៨៥ - ៨៨

    មាននិទានមួយដំណាលថា : បុរសមានប្រពន្ធក្រមុំរូបឆោមល្អ មានបុរសម្នាក់ស្រលាញ់ប្រពន្ធបុរសនោះ តែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសព្វថ្ងៃ ។ នាងនោះយល់បុរសនោះចេះតែមកឃ្លាំមើលរកតែងូតទឹកពុំបានដូច្នោះ ក៏និយាយថា “ចៅអើយ ! ម្ដេចមកចាំនៅនេះរកតែអញងូតទឹកពុំបាន” ។ ចៅនោះថា “ត្បិតអញស្រលាញ់នាងទើបអញមកចាំនាងនៅនេះ” ។ នាងនោះថា “អញមានប្ដីហើយកុំចៅមកចាំអញធ្វើអ្វី ចូរទៅផ្ទះវិញទៅ អញនឹងងូតទឹក” ។ ចៅនោះថាអញស្រលាញ់នាងពេក នឹងដើរចេញពុំបានឡើយ លុះតែនាងដោយអញ ទើបអញដើរចេញពីនេះ បើនាងពុំដោយអញៗ ពុំដើរចេញពីទីនេះឡើយ, អញចាំនាងត្រាតែបាន”។ នាងនោះគិតក្នុងចិត្តថា “អញនឹងធ្វើដូចម្ដេចអែះ បើដូច្នេះអញដោយគាត់ទៅចុះ” ហើយនាងនោះក៏ដោយគាត់ទៅចុះ ។ លុះបានជាស្មន់អន្ធករហើយ នាងនោះថា “ចៅអើយ ! ណ្ហើយទៅលំនៅវិញចុះ” ។ ចៅនោះថា “នាងអើយកាលពុំទាន់បានខ្លួននាងម្ដេចអញពុំទៅ ចំណង់បើឥឡូវនេះអញបាននាងស្មន់អន្ធករហើយ រកពីណាអញទៅ អញពុំទៅឡើយ” ។ មេនោះថា “ កាលចៅពុំទាន់បានអញជាស្មន់អន្ធករនោះចៅ

អានបន្ត ៖ រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ

Flag Counter