រឿង បុរស២នាក់​ ដណ្ដើម​តាំងយូ​គ្នា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៨១ - ៨៣

    មាននិទានមួយថា : មានបុរសមួយបាំងតាំងយូដើរទៅតាមផ្លូវ ។ មានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថា “អ្នកអើយ ! ថ្ងៃក្ដៅណាស់អ្នកឲ្យខ្ញុំដើរដោយសារម្លប់តាំងយូផង បានឬទេ ?” ។ ចៅម្ចាស់តាំងយូឆ្លើយថា “ចូរអ្នកមកដើរផងគ្នាចុះ” ។ ទើបចៅនោះដើរចូលមកក្រោមម្លប់តាំងយូហើយថា “អ្នកអើយ! ឲ្យមកខ្ញុំកាន់ឲ្យអ្នក” ។ ចៅម្ចាស់តាំងយូក៏ឲ្យតាំងយូទៅចៅនោះកាន់ហើយដើរទៅផងគ្នា លុះដល់ផ្លូវបែកដើរបែកចេញទីទៃពីគ្នា ។ ឯចៅម្ចាស់តាំងយូមុននឹងដើរទីទៃពីគ្នានិយាយថា “ចូរឲ្យតាំងយូមកអញវិញ” ។ ចៅនោះថា “ អញនឹងឲ្យតាំងយូអញទៅចៅម្ដេចបាន បើតាំងយូជារបស់អញកាន់ពីផ្ទះអញមក ” ។ ចៅម្ចាស់តាំងយូនោះខឹង ហើយដណ្ដើមតាំងយូអំពីចៅនោះអស់ចិត្តពុំបានឡើយ ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ចៅក្រម ហើយក៏ប្ដឹងដោយដំណើរទីទៃ ៗ ចៅ ១ ឆ្លើយថា “តាំងយូខ្ញុំកាន់អំពីផ្ទះខ្ញុំមក ចៅនោះមកដណ្ដើមតាំងយូនេះពីខ្ញុំ” ។ ឯម្ចាស់តាំងយូឆ្លើយថា “របស់ខ្ញុំៗកាន់ដើរមកពីផ្ទះ ចៅនេះដើរមកជួបនឹងខ្ញុំ បានសុំដើរដោយសារម្លប់តាំងយូខ្ញុំ ហើយយកតាំងយូពីខ្ញុំទៅកាន់ លុះដល់ផ្លូវបែក មុននឹងដើរបែកចេញពីគ្នា ខ្ញុំយកតាំងយូខ្ញុំវិញ ចៅនេះពុំឲ្យខ្ញុំឡើយ ទើបខ្ញុំទាំង ២ នាំគ្នាមកប្ដឹងលោកម្ចាស់សូមលោកពិចារណាក្ដីនេះឲ្យយើងខ្ញុំហោង” ។

អានបន្ត ៖ រឿង បុរស២នាក់​ ដណ្ដើម​តាំងយូ​គ្នា

រឿង​ ឈ្មួញ​រើស​បាន​កំណប់​មាស

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៧៩ - ៧៩

    មាននិទានមួយថា : មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរ ១ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹង ១ ជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំុមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “ កាលទៅរកទឹកបានឃើញមាសនេះ ” ។ ព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថា “ ខែត្រដែនដីនេះជារបស់យើងពិតហើយ តែយើងពុំដឹងថា មានមាសនៅទីនោះ ហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញ ទើបបានមាសនេះមក បើដូច្នេះចូរព្រះស្ដែងបែងមាសនោះជាភាគ ២ ឲ្យមកយើងភាគ ១ អស់ព្រះស្ដែងឈ្មួញយកភាគ ១ ទៅចែកគ្នាហោង ” ។

រឿង ឈ្មួញ​ចត​ទូក​នៅ​មាត់​ច្រាំង ច្រាំង​បាក់​សង្កត់​លិច​ទូក

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៧៧ - ៧៨

    មាននិទានមួយថា : មានបុរសម្នាក់ចុះទូកទៅជួញ ដល់នគរដទៃ ទៅចងទូកចតដេកឈប់សម្រាកកម្លាំងនៅប្របមាត់ច្រាំងមួយអន្លើ ច្រាំងនោះបាក់រលំទៅលើទូកលិចលង់បង់ទ្រព្យរបស់ឈ្មួញនោះ ទើបឈ្មួញនោះទៅប្ដឹងចៅក្រមឲ្យជំនុំពិចារណា ។ កាលឈ្មួញប្ដឹងដោយដំណើរនោះហើយ ចៅក្រមជំនុំជម្រះពុំបាន ។ ឈ្មួញនោះអង្វរចៅក្រមឲ្យនាំខ្លួនទៅគាល់ព្រះមហាក្សត្រ ហើយក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់ មកជួញក្នុងព្រះនគរព្រះអង្គបានចងទូកចតនៅមាត់ច្រាំង រលំលើលិចលង់ទូករបស់ខ្ញុំព្រះបាទអម្ចាស់ ៗ មកក្រាបបង្គំទូលសូមព្រះបាទជាអម្ចាស់ទ្រង់ព្រះមេត្តាពិចារណា” ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងមកជួញក្នុងខេត្តនគរនេះ ជាផែនដីយើងពិតប្រាកដ ចូរព្រះស្ដែងត្រារាប់ទ្រព្យទាំងអស់របស់ព្រះស្ដែងបែងជាភាគ ២ យើងនឹងសងព្រះស្ដែងភាគ ១ ” ហើយទ្រង់មានព្រះបន្ទូលថា “ បានជាឲ្យសងភាគ ១ នោះ ដោយហេតុព្រះស្ដែងពុំពិនិត្យពិចារណាឲ្យដឹងថាទីគួរចតទូកឬមិនគួរ, ដូច្នេះ ព្រះស្ដែងត្រូវបង់ភាគ ១ ហោង ” ។

   

រឿង បុរស​ឆោត ៤នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៧១ - ៧៥

    មាននិទានមួយថា : មានបុរសឆោត ៤ នាក់ បបួលគ្នាទៅចាប់ស្ត្រីក្រមុំម្នាក់ បានហើយ បុរសឆោតទាំង ៤ នាក់នោះក៏វិវាទគ្នា ប្រាថ្នាចង់យកជាភរិយាអាត្មាទីទៃ ៗ ។ ស្រីនោះឆ្លើយថា “ហៃចៅទាំង ៤ នាក់អើយ ! ឥឡូវនេះ ចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធនោះ អញពុំទាន់យកចៅណានីមួយឡើយ បើនរណាឆោត ទើបអញធ្វើជាប្រពន្ធអ្នកនោះហោង ” ។ បុរសឆោតទាំង ៤ នាក់នោះនាំគ្នាទៅប្ដឹងចៅក្រម ៗ ពិចារណារឿងបុរសឆោតទាំង ៤ នាក់ និងស្ត្រីនោះពុំបាន ទើបនាំស្ត្រី និងបុរសទាំង ៤ នាក់នោះ ឡើងទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលថា “សូមព្រះរាជទានបុរសឆោតទាំង ៤នេះ ចាប់ស្ត្រីក្រមុំម្នាក់នេះបានមកហើយវិវាទគ្នា ប្រាថ្នានិងយកជាភរិយាអាត្មាទីទៃ ៗ” ។ ស្ត្រីនេះពុំយកអ្នកណាឡើយ គ្រាន់តែឆ្លើយថា “បើចៅឯណាឆោតណាស់ ទើបយកចៅនោះឯង” ។

អានបន្ត ៖ រឿង បុរស​ឆោត ៤នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ

រឿង ព្រះរាជ​កុមារ ៤អង្គ​ត្រូវ​ជ្រើស​យក​មួយ​អង្គ​សោយរាជ្យ

ប្រជុំរឿងព្រេងខ្មែរភាគ៣ ទំព័រ ៦៧ - ៦៩

    មាននិទានមួយថា : មានព្រះរាជកុមារ ៤ អង្គចេញទៅរៀនសិល្បសាស្ត្រឯក្រុងតក្កសិលាមហានគរ លុះរៀនសិល្បចប់សព្វគ្រប់ហើយត្រលប់វិលវឹងមកឈប់សម្រាក នៅឧទ្យានមួយ ។ កាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទិវង្គត ហើយឥតអ្នកណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រ ទឹមបុស្សរថអធិដ្ឋានផ្សងរកអ្នកមានបុណ្យ ដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះ ។ កាលផ្សងទៅ បុស្សរថនោះពុំទៅរំលងឧទ្យាននោះឡើយ ។ ពួកបុរោហិតចូលទៅមើលយល់រាជបុត្រទាំង ៤ ព្រះអង្គគង់នៅទីនោះ ក៏យកទឹកស្រង់ទាំង ៤ ព្រះអង្គ

អានបន្ត ៖ រឿង ព្រះរាជ​កុមារ ៤អង្គ​ត្រូវ​ជ្រើស​យក​មួយ​អង្គ​សោយរាជ្យ

Flag Counter