រឿង ព្រះរាជ​បុត្រ៣អង្គ​រៀន​សិល្ប៣យ៉ាង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៦៥ - ៦៦

    -មួយអង្គរៀនសិល្បធ្នូ ,
    -មួយអង្គរៀនហោរាសាស្ត្រ ,
    -មួយអង្គរៀនយកចិត្តរេហ៍ពល ។
    មាននិទានមួយថា : មាននគរមួយ ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣ ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់  គឺប្អូនបង្អស់រៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា ។ ព្រះរាជបុត្រទាំង៣អង្គនេះសុទ្ធតែបានរៀនចេះចប់សព្វគ្រប់ប្រការទីទៃៗ ហើយវិលមកនគរព្រះវរបិតាវិញ។ ព្រះវរបិតាទ្រង់ព្រះចិន្ដាថា “បើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញ”។ ទ្រង់ព្រះចិន្ដាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយ ទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរោហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ ទៅដណ្ដឹងសួរមហាឫសីថា

Read more: រឿង ព្រះរាជ​បុត្រ៣អង្គ​រៀន​សិល្ប៣យ៉ាង

រឿង សត្វ​ឥន្ទ្រី និង​ក្រពើ​ដណ្ដើម​ដំរី​គ្នា​ស៊ី

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៦៣ - ៦៤

    មាននិទានមួយថា :  មានសត្វឥន្ទ្រីមួយនៅលើកោះ កណ្ដាលសមុទ្រ ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “ អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ ក្រពើនោះវាចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា “ ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ ? ” ។ ឥន្ទ្រីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែអម្បាញ់មិញនេះឯង ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង ? ” ។ ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វជាតាបសនៅទីនោះ ។

អានបន្ត ៖ រឿង សត្វ​ឥន្ទ្រី និង​ក្រពើ​ដណ្ដើម​ដំរី​គ្នា​ស៊ី

រឿង ស្រី​មាន​សហាយៗ ស្លាប់

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥៩ - ៦១

    មាននិទានមួយថា : មានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្ដាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូលផ្ទះស្រីនោះ ។ ក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ចួនភ្លៀងធំ បុរសនោះស្រែកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។ មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្លៀងនៅរងស្បូវ ត្រូវឆ្អឹងពស់វែកនោះ ទឹកភ្លៀងដូចគេលាងពិសពស់ហូរចូលទៅក្នុងសៀន ។ មេស្មន់អន្ធករមិនបានដឹង ក៏យកមកឲ្យបុរសនោះផឹក ។

អានបន្ត ៖ រឿង ស្រី​មាន​សហាយៗ ស្លាប់

រឿង បុរស​កម្សត់​នៅ​ក្បែរ​ផ្ទះ​សេដ្ឋី​ស្រង់​ក្លិន​អាហារ​សេដ្ឋី

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥៥ - ៥៧

    មាននិទានមួយថា : មានបុរសកម្សត់ម្នាក់នៅក្បែរខាងផ្ទះសេដ្ឋី បើខ្យល់បក់ពីខាងលិច រុះរើខ្ទមទៅសង់ពីខាងកើត បើខ្យល់បក់ពីខាងកើត រុះរើខ្ទមទៅសង់ពីខាងលិច បើខ្យល់បក់ពីខាងជើង រុះរើខ្ទមទៅសង់ពីខាងត្បូង បើខ្យល់បក់ពីខាងត្បូង រុះរើខ្ទមទៅសង់ពីខាងជើង ។ សេដ្ឋីឃើញដូច្នោះប្រើខ្ញុំទៅដណ្ដឹងថា “ បុរសនោះចេះតែរុះរើខ្ទមទៅមក ៗ ធ្វើអ្វីដូច្នេះ ? ” ។ ខ្ញុំទៅដណ្ដឹង បុរសនោះប្រាប់ថា  “ អ្នកអើយ ! អ្នកប្រាប់លោកផងថា  “ ដែលខ្ញុំរុះរើទៅមក ត្បិតខ្ញុំស្រង់ក្លិនចំណីអាហារលោកនេះឯង ” ។ ខ្ញុំក៏វិលមកប្រាប់វិញដោយដំណើរនោះ ។ សេដ្ឋីគិតថា  “ បើវារស់ដោយក្លិនអាហារអញ ដូច្នេះអញយកវាជាខ្ញុំបានហោង ” គិតដូច្នេះហើយក៏នាំបុរសនោះទៅប្ដឹងចៅក្រម ឲ្យជំនុំពិចារណាដោយដំណើរនោះ ចៅក្រមថា  “ បើដូច្នោះអ្នកយកជាខ្ញុំបានហោង ” ។ បុរសនោះថា បើដូច្នោះអ្នកនាំខ្ញុំទៅគាល់ព្រះមហាក្សត្រ ខ្ញុំនឹងក្រាបបង្គំទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំ ” ។ ទើបសេដ្ឋីនាំបុរសនោះទៅគាល់ព្រះមហាក្សត្រ ។

អានបន្ត ៖ រឿង បុរស​កម្សត់​នៅ​ក្បែរ​ផ្ទះ​សេដ្ឋី​ស្រង់​ក្លិន​អាហារ​សេដ្ឋី

រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី

រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥១ - ៥៤

    មាននិទានមួយថា : មានសេដ្ឋី ២ នាក់ ម្នាក់ឈ្មោះកុណ្ឌលសេដ្ឋី ម្នាក់ឈ្មោះគាមណីសេដ្ឋី អ្នកទាំង ២ ស្រលាញ់គ្នាណាស់ យកគ្នាធ្វើក្លើ ។ ឯកុណ្ឌលសេដ្ឋីយកទឹកឃ្មុំប្រាំរយពិន្ទង ទៅផ្ញើទុកនៅផ្ទះ គាមណីសេដ្ឋី ៗ ជាក្លើទទួលយកទឹកឃ្មុំនោះទុកហើយ កុណ្ឌលសេដ្ឋីលាទៅជួញជាអំឡុងយូរទៅ ។ គាមណីសេដ្ឋីចោះបាតពិន្ទងបង្ហូរយកទឹកឃ្មុំចេញអំពីពិន្ទងទាំងប្រាំរយនោះ ។ យូរទៅ កុណ្ឌលសេដ្ឋីមកអំពីជួញវិញបានយកចំណីផ្លែឈើផងទៅជូនក្លើ ហើយនិយាយថា “ខ្ញុំសុំយកពិន្ទងទឹកឃ្មុំអំពីក្លើ” ។ ទើបគាមណីសេដ្ឋីប្រាប់ថា “ក្លើអើយ ឥឡូវនេះ កណ្ដុរវាចោះបាតពិន្ទង ផឹកទឹកឃ្មុំក្លើ អស់ទៅហើយ” ។ កុណ្ឌលសេដ្ឋីនិងគាមណីសេដ្ឋីប្រកែកជជែកគ្នា ហើយនាំក្ដីនោះទៅប្ដឹងចៅក្រម ជំនុំពុំបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រ ។ ឯកុណ្ឌលសេដ្ឋីក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់យកទឹកឃ្មុំប្រាំ

អានបន្ត ៖ រឿង គាមណីសេដ្ឋីលួចទឹកឃ្មុំ កុណ្ឌលសេដ្ឋី

Flag Counter