រឿង​ មហាឫសីប្រោះខ្លា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១ - ៤
    មាននិទានមួយដំណាលថា : មានខ្លាទោល ១ ទៅដេកលើរូងពស់ ៗលូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូង ។ ថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរ ទៅឃើញខ្លានោះស្លាប់ ក៏មេត្តាប្រោះខ្លានោះឲ្យរស់ឡើងវិញ ។ ខ្លារស់ដឹងខ្លួនហើយនិយាយថា ˝ អញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញ ម្ដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ ម៉េ្លះហើយអញខាំព្រះស្ដែង ស៊ីពុំលែងឡើយ˝ ។ មហាឫសីឆ្លើយថា ˝ព្រះស្ដែងដេកលើរូងពស់ ៗ ចឹកស្លាប់ អញប្រោះ ព្រះស្ដែងឲ្យរស់ឡើងវិញ គួរតែព្រះស្ដែងសងគុណអញ ម្ដេចឡើយក៏ព្រះស្ដែងគិតខាំអញវិញ˝ ។ មហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់ មិនហើយ ទើបនាំទៅប្ដឹងចចក ថ្លែងប្រាប់តាមដំណើររៀងខ្លួន ។ ចចកជញ្ជឹងគិតថា ˝ អញនៅក្នុងព្រៃសព្វថ្ងៃនេះពឹងពាក់អានុភាពខ្លា បើអញកាត់ក្ដីនេះឲ្យខ្លាចាញ់ សមអញនឹងពឹងពាក់ខ្លានៅនាព្រៃនេះពុំបានឡើយ˝ ។ ចចកគិតដូច្នេះហើយ ក៏កាត់ក្ដីឲ្យខ្លាស៊ីមហាឫសី ។ ឯចចកកាត់ក្ដីយ៉ាងនេះហៅថា ឆន្ទាគតិ ។

អានបន្ត ៖ រឿង​ មហាឫសីប្រោះខ្លា

រឿង ក្មេងកំព្រា

រឿងក្មេងកំព្រា
ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៨-១៥៨

    កាលពីព្រេងនាយ មានបុរសអ្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះទៅព្រៃ រកវល្លិផ្ដៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។

អានបន្ត ៖ រឿង ក្មេងកំព្រា

រឿង ហោរ និងតាចាស់ដូនចាស់

ប្រជុំរឿងព្រេងខ្មែរភាគ២ ទំព័រ ១៤៦-១៤៧

    កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃ ១ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់១ ទន្សាយ១ បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗ ហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះ មានការអ្វី? តាយាយអញ្ជើញចូលមក! » ។ តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្ដឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច សូមលោក គ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះ អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើព្រឹកនេះ នឹងបានអ្វីទទួលទានឬទេ?» ។

អានបន្ត ៖ រឿង ហោរ និងតាចាស់ដូនចាស់

រឿង អាប៉ាងនាងតី

រឿង អាប៉ាងនាងតី
ប្រជុំរឿងព្រេងខ្មែរភាគ ២ ទំព័រ ១៤៤-១៤៥

    ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់ទំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្ដាប់ចាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្ដាប់ចាប៉ី» ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្ដីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អាប៉ាងថា «អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។

អានបន្ត ៖ រឿង អាប៉ាងនាងតី

រឿង អាសំគមបាញ់លលក

ប្រជុំរឿងព្រេងខ្មែរភាគ ២ ទំព័រ ១៤០-១៤៣

    មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។

អានបន្ត ៖ រឿង អាសំគមបាញ់លលក

Flag Counter