រឿង ចៅធុង ចៅសាញ់

ពាក្យកាព្យ
ប្រជុំរឿងព្រេងខ្មែរភាគ ២ ទំព័រ ១១៦-១៣៩

បទកាកគតិ
    បពិត្រអញខ្ញុំ ហត្ថាបង្គំ ប្រណម្យវន្ទា សូមមានតេជះ ដូចព្រះរាមា សូមមានប្រាជ្ញា ដូចព្រះមហោសថ ។ ខ្ញុំថ្វាយបង្គំ ព្រះពុទ្ធឧត្ដម ប្រាជ្ញាមោះមុត តែងនាំសត្វផង ឆ្លាស់ឆ្លងសមុទ្រ សង្សារចំហុត ដាក់ដល់សួគ៌ា ។ ព្រះអង្គត្រាស់ត្រេច សាងសម្ភារស្រេច ផ្ដាច់សង្សារា លើសលែងត្រៃភព សាយសព្វទិសា ព្រះអង្គផ្ចាញ់មារ ដល់និព្វានហោង ។ បង្គំព្រះពុទ្ធ បារមីពិសុទ្ធ ពិសេសឥតហ្មង ពន្លឺរស្មី ភ្លឺក្រៃកន្លង ដល់សួគ៌នាយហោង ភ្លឺផ្លេកសព្វស្ថាន ។ បង្គំព្រះធម៌ ពិតសេសមានអាថ៌ ជ្រៅពន់ប្រមាណ អាចតែងត្រងរង សត្វផងសព្វស្ថាន ជាខ្លឹមប្រធាន ត្រីពិធសម្បត្តិ ។ បង្គំព្រះសង្ឃ ប្រសើរសឹងទ្រង់ សីលសុទ្ធមធ្យ័ត ជាស្រូវស្រែបុណ្យ មានគុណគាប់ក្ដាត់ តាមផ្លូវប្រតិបត្តិ ព្រះសង្ឃទាំងឡាយ ។ លោកខំសង្វាត យកបិណ្ឌបាត ប្រោសសត្វសម្ជាយ ឲ្យអស់ទុក្ខភ័យ ទោសពៃរ៍ក្នុងកាយ សត្វផងទាំងឡាយ តាមសទ្ធាហោង ។

អានបន្ត ៖ រឿង ចៅធុង ចៅសាញ់

រឿង អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១២ - ១១៥

    កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ចួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្ដាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាល ។ បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា " ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្ដាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា "ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល?" ។ អស់សត្វទាំងនោះគិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក មួយទៀត ឮល្បីថា "ទន្សាយនោះជាអ្នកមានប្រាជ្ញា ចេះនិយាយ

អានបន្ត ៖ រឿង អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

រឿង បុរស​ចាក់​ស្មុគ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១០-១១១

    កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើអញចាក់ស្មុគបាន ១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា" ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏យារដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់ទាន់ ក៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា " បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថា "បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤ នាក់នោះឮហើយត្រេកអរណាស់ គិតថាបានដូចសេចក្ដីប្រាថ្នា ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច" ។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ និងទ្រមាក់ដំរីថា " ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ ! " ។ បុរសចាក់ស្មុគនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា "បើនិយាយគិតដូចម្ដេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត" ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្ដីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្ដីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្ដីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា " ប្ដីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្ដីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឲ្យស្លាប់ទៅ ។

រយោងដូចសម្លកំពឹស


១-ដកស្រង់ពីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ខ្សែ១.២ រួមគ្នា ទំព័រ ៦៩ ។

រឿង ស្រី​កណ្ដុរ​ល្អោច គឺ​កណ្ដុរ​បំផ្លាញ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១០៩

    កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា "សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ" ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្ដេចកណ្ដុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរសបានមាសហើយ យកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នកបានមាសពីណា? " ។ ប្ដីថា "នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។ ប្រពន្ធថា "បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្ដឹងអ្នករាជការចៅទៃ ឬទៅទូលស្ដេចថា អ្នកលួចព្រះរាជទ្រព្យ" ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្ដីវិញថា " អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើន ព្រោះស្ដេចកណ្ដុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។ បុរសបានឮសំដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្ដេចកណ្ដុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ។

ចង់ស៊ីកុំតាមឃ្លាន


១-ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៧ ទំព័រ ២២៦ ។

រឿង អាឡេវ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៨-១០៨

    កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្ដាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្ដាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្ដាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេវ មកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុងផ្ទះ ។ ឯម្ដាយឃើញកូនយំដូច្នោះ ក៏សួរទៅកូនថា «ថ្វីក៏កូនយំ?» ។ អាឡេវ ធ្វើជាយំខ្លាំងឡើងទៀត ។ ម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះ ក៏ស្ទុះទៅឱប ហើយបើកសំពត់អំពីក្បាលកូនចេញ ឃើញក្បាលកោររលីង រឹតតែសង្ស័យ ហើយសួរទៀតថា «ហេតុអ្វី ក៏បានជាកោរសក់ហើយយំដូច្នេះ?» ។

អានបន្ត ៖ រឿង អាឡេវ

Flag Counter