រឿង ចៅ​ផ្កាប់​ត្រឡោក

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៤៥-៤៩

    កាលពីព្រេងនាយ មានសេដ្ឋីប្ដីប្រពន្ធ មានកូនក្រមុំមួយនាក់ រូបឆោមល្អណាស់ ។ ពួកកំលោះ ៗជាច្រើនស្ម័គ្រចិត្តស្រឡាញ់ បានប្រាប់មាតាបិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋី ៗនោះ ក៏ព្រមឲ្យឥតប្រកែក តែមានធ្វើខសន្យាថា «បើកំលោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ៥ល្វែងតែមួយថ្ងៃឲ្យហើយ បើធ្វើមិនហើយ សេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេ»។ កំលោះដទៃ ៗ ប៉ុន្មាន ៗ ខូចខាតជំនូនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ សេដ្ឋីក៏ផ្ចាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកំលោះម្នាក់ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទិញឈើ លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត ហើយប្រាប់មាតាបិតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ មើមឈើបានច្រើនតុ ហើយពឹងញាតិសន្តានឲ្យជួយកាន់ជំនូននោះ ទៅដល់ផ្ទះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ មកសូមដណ្ដឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកំលោះខ្ញុំបាទ នាងខ្ញុំ ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទោស សូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅ» ។

អានបន្ត ៖ រឿង ចៅ​ផ្កាប់​ត្រឡោក

រឿង ចៅ​តប់​ប្រមល់

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៤២-៤៤

    កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្ទ្រ. បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្ទ្របានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្ដីអាសូរករុណា វេលាយប់ព្រះឥន្ទ្រយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ ដង ។ ព្រះឥន្ទ្រយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្ដី ។

អានបន្ត ៖ រឿង ចៅ​តប់​ប្រមល់

រឿង ចៅ​កាំបិត​បន្ទោះ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ២៤-៤១


    កាលដើមឡើយ មានបុរសពីរនាក់ ជាបងប្អូននឹងគ្នា ម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូន ក៏បបួលគ្នាទៅនៅវត្ត រៀនអក្សរ ធម៌អាថ៌ សាស្ត្រាបាលីនឹងលោកសង្ឃរាជ លោកក៏មេត្តាករុណាប្រៀនប្រដៅឲ្យរៀនសូត្រ ។ ក្មេងទាំងពីរនាក់ព្យាយាមណាស់ រកក្មេងណាស្មើគ្មាន ដល់រៀនចេះចប់ លោកគ្រូបំបួសនេន ។ នេនទាំងពីរពុំខ្ជិលសោះ ខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអាក់អន់ព្រះទ័យឡើយ ។ នេនទាំងពីរបួសបាន ៥ វស្សា នឹកចង់សឹក ក៏ចូលទៅវន្ទាលាគ្រូសឹក ។ គ្រូក៏ព្រមឲ្យសឹកៗរួចលោកគ្រូផ្ដាំបុរសបង ឲ្យទៅនៅរកស៊ីស្រុកចិន នឹងបានជាចៅសួធំក្នុងស្រុកចិន ។ ឯបុរសប្អូន គ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថា បុរសប្អូននឹងបានសោយរាជ្យជាសម្ដេចនគរពីរ ទើបលោកគ្រូផ្ដាំថា «ចៅឯងទៅរកស៊ីបើនឿយណាស់កុំដេក យកប្រពន្ធត្រូវមើលម្ដាយក្មេក ចូលដំណេកកុំនិយាយនឹងប្រពន្ធ បើឯងរក្សាពាក្យទាំង ៣ម៉ាត់នេះបាន ស្មើបាននគរពីរ អញគ្មានអ្វីឲ្យឯងទេ» ។ បុរសទាំងពីរនាក់បងប្អូន ក៏លាគ្រូដើរទៅ ។

អានបន្ត ៖ រឿង ចៅ​កាំបិត​បន្ទោះ

រឿង ទេវតា​សែក​សោយ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១៨-២៣

    កាលពីព្រេងនាយ មានមនុស្សកម្សត់ពីរនាក់ប្ដីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្ដាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូន ៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្ដិភោគសម្បត្តិ ។ ទេវានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្ដាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។

អានបន្ត ៖ រឿង ទេវតា​សែក​សោយ

រឿង បុរស​ដណ្ដឹង​ប្រពន្ធ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១៦-១៧

    កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្ដឹងកូនគេម្នាក់ ។ ម្ដាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចង់ត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន» ។ បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្ដឹងចៅក្រម ចៅក្រមឲ្យទៅកោះម្ដាយ

អានបន្ត ៖ រឿង បុរស​ដណ្ដឹង​ប្រពន្ធ

Flag Counter