រឿង ចៅ​សុក្រ និង​ចៅ​សៅរ៍

ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៤៣ - ៤៥

    កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា« បើនរណាក្រ ត្រូវជួយគ្នា » ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធក៏មានសហាយផង ។ ចៅសុក្រដឹងថា ប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាកដូច្នោះ ក៏ទៅសួរចៅសៅរ៍,  ទៅដល់ឃើញចៅសៅរ៍ក្រលំបាកណាស់មែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា «ត្រូវឯងតាមពាក្យអញ » ។

អាន​បន្ត ៖ រឿង ចៅ​សុក្រ និង​ចៅ​សៅរ៍

រឿង ក្អែក​មួយ​ជា​ក្អែក​ដប់

រឿង ក្អែកមួយជាក្អែកដប់
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៣៨ - ៤២

    កាលពីព្រេងនាយ  មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ មានផ្លែប៉ុនចង្កើះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា អ្នកអើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្ងោរក៏បាន ចំហុយក៏បាន ឆ្ងាញ់របស់ខ្ញុំណាស់ ។

អាន​បន្ត ៖ រឿង ក្អែក​មួយ​ជា​ក្អែក​ដប់

រឿង​ មនុស្ស​បួន​នាក់

រឿង មនុស្សបួននាក់
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៣៤ -  ៣៧

    កាលពីព្រេងនាយ មានបុរសឆោត ៤ នាក់ព្រមព្រៀងគ្នាដើររៀនក្ដី ។ លុះដើរបន្តិចទៅចាប់បានអណ្ដើក ៥ បុរសទាំង ៤ នាក់នោះ ក៏យកអណ្ដើកនោះមកចែកគ្នា ដល់ចែកទៅចែកមក នៅសល់អណ្ដើកមួយ ។ មនុស្សទាំងអស់នោះ មិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្ដងទៀត ចែកទៅចែកមក សល់អណ្ដើកមួយដដែល មិនដឹងគិតធ្វើដូចម្ដេច ។ បុរសទាំង ៤ នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នា ធ្វើភ្នែកឡិងឡង់ ៗ ។ ក្នុងវេលានោះ មានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹងមនុស្សទាំង ៤ នាក់នោះ ក៏ឈរមើលគេចែកអណ្ដើកគ្នា ហើយបុរសម្នាក់នោះ ឃើញឆោតដូច្នោះក៏សើច ហើយនិយាយនឹងបុរស ៤ នាក់នោះ «មើលទៅអ្នកដូចជាមិនសូវប្រសប់សោះ» ។

អាន​បន្ត ៖ រឿង​ មនុស្ស​បួន​នាក់

រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់

រឿង បុរសចេះថ្នាំពិសពស់
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៣២- ៣៣

    មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឲ្យ ។ លុះបានមួយស្របក់ ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្ដីឲ្យថា ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ ! ។ បុរសនោះឆ្លើយថាយើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើ ! ។

អាន​បន្ត ៖ រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់

រឿង អា​កុហក​ស៊ី

រឿង អាកុហកស៊ី
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ២៨ - ៣១

    កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ ១, ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្ដាយថា «ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក សូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?» ។ ម្ដាយឃាត់ថា «កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ» ។ កូនឮម្ដាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសព្វថ្ងៃពុំមានភ្លេច ។ មានកាលមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេក និយាយប្រាប់ម្ដាយថា «ត្បិតទេវតាប្រាប់ខ្ញុំថា មានមាសប្រាក់ច្រើនណាស់ម៉ែ សូមម៉ែជូនខ្ញុំទៅយក» ។ ម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថា «មាសប្រាក់នៅឯណា» ។

អាន​បន្ត ៖ រឿង អា​កុហក​ស៊ី

Flag Counter