រឿង ភ្នំ​នាង​កង្រី​ (នៅ​ខេត្ត​កំពង់ឆ្នាំង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៦១ - ១៦៤

    នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំ ១ ខ្ពស់ ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។
    រឿងនាង កង្រី មានសេចក្ដីសង្ខេបដូចតទៅនេះ ៖

អានបន្ត ៖ រឿង ភ្នំ​នាង​កង្រី​ (នៅ​ខេត្ត​កំពង់ឆ្នាំង)

រឿង ត្រពាំង​លាក់​នង្គ័ល (នៅ​ខេត្ត​កំពង់​ឆ្នាំង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៥៥ - ១៥៩

    នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានត្រពាំង ១ ហៅថា " ត្រពាំងលាក់នង្គ័ល " ។ បានជាមានឈ្មោះដូច្នេះ ព្រោះមានរឿងព្រេងដំណាលតៗគ្នាមកថា :
    មានកុមារម្នាក់ជាក្មេងកំព្រា គ្មានមាតាបិតា រសាត់ព្រាត់  អនាថាឥតញាតិសន្ដានគ្រប់គ្រង ។ ចៅកំព្រានោះបានទៅនៅក្ដី ពឹងពាក់សំណាក់អាស្រ័យនឹងលោកគ្រូមេវត្ត ប៉ាយម៉ាក ។

អានបន្ត ៖ រឿង ត្រពាំង​លាក់​នង្គ័ល (នៅ​ខេត្ត​កំពង់​ឆ្នាំង)

រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៩ - ១៥៣

    បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥ ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវជើងចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិទៅកាត់ត្រង់ស្ថានីយរថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧ គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណ ចម្ងាយប្រហែលជា ៤ គីឡូម៉ែត្រ យើងនឹងបានឃើញបឹង ១ ហៅថា " បឹងទំលែង " មានទំហំទទឹងប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។

អានបន្ត ៖ រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

រឿង ភ្នំ​បាណន់​ (នៅ​ខេត្ត​បាត់​ដំបង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៣ - ១៤៧

    នៅខាងលិចស្ទឹងសង្កែ ស្រុកសង្កែ ជ្រុងអាគ្នេយ៍ទីក្រុងបាត់ដំបង ចម្ងាយប្រហែលជា ១០ គីឡូម៉ែត្រ មានភ្នំមួយឈ្មោះ ភ្នំបាណន់ ជាបូជនីយដ្ឋានសក្ដិសិទ្ធិ ដែលអ្នកស្រុកតែងធ្វើពិធីបូជាតាំងបុរាណកាល ។
    រឿងព្រេងភ្នំនេះ មានដូចតទៅ ៖
    តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតា គ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយ មហាសេដ្ឋីជាឪពុកនាង បានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។

អានបន្ត ៖ រឿង ភ្នំ​បាណន់​ (នៅ​ខេត្ត​បាត់​ដំបង)

រឿង ភ្នំ​សំពៅ (នៅ​ខេត្ត​បាត់ដំបង)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៣៧ – ១៤២

    នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់ - ទ្រុងទា និងភ្នំរំសាយសក់ជាដើម ។
    រឿងព្រេងនិយាយតៗគ្នា ប្រចាំភ្នំនោះ មានដំណាលដូចតទៅនោះ ៖
    កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ ព្រះនាមរាជកុល សោយរាជ្យនៅប្រទេសកម្ពុជា តាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក ។ ព្រះបាទ រាជកុល ទ្រង់សព្វព្រះរាជហឫទ័យនឹងស្ត្រីម្នាក់ឈ្មោះនាង សុវណ្ណមសា នាងនេះជាកូនក្រីក្រទេ ប៉ុន្តែនាងមានរូបឆោមសក្ដិសមល្អឆើត នាងចិញ្ចឹមក្រពើមួយ ក៏មានឫទ្ធក្លាហានឈ្លាសវៃណាស់ ទោះបីប្រើឲ្យវាធ្វើអ្វីបានទាំងអស់ ។ ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះ អាធន់ ។ តាមដំណាលថា មុនដំបូង នាង សុវណ្ណមសា រើសបានពងសត្វមួយយកមកទុក ដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេ ប៉ុន្តែលុះដល់ថ្ងៃខែនឹងញាស់ស្រាប់តែឃើញចេញជាកូនក្រពើមក ។ នាងក៏ចេះតែអាណិត ខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ ។ ក្រពើនោះទៀតសោត ក៏ប្លែកពីក្រពើទាំងពួង ចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធ ។

អានបន្ត ៖ រឿង ភ្នំ​សំពៅ (នៅ​ខេត្ត​បាត់ដំបង)

Flag Counter