រឿង ភ្នំ​បាយ៉ង់កោ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៧៧ - ៩៣

    ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ  បាយ៉ង់ មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍ ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត ដាច់ស្រីទាំងឡាយមែន ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។
    ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាកិត្តិយសប្រទេសខ្លួន ។

អានបន្ត ៖ រឿង ភ្នំ​បាយ៉ង់កោ

រឿង វិហារ​អដ្ឋរស្ស

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៦៩ - ៧៥

    នៅប្រទេសកម្ពុជាទាំងមូល ពុទ្ធសាសនិកជនជាតិខ្មែរតែងធ្វើវត្ត ធ្វើវិហារ បែរមុខឆ្ពោះទៅទិសខាងកើត តាមទម្លាប់ដែលគេនិយមប្រកាន់ទុកតាំងពីបុរាណកាល ប៉ុន្តែយើងឃើញមានវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងដែរ គឺវិហារអដ្ឋរស្ស នៅលើកំពូលភ្នំព្រះរាជទ្រព្យ នៅស្រុកពញាឮ ខេត្តកណ្ដាល ។ ការប្លែកនោះហើយ ដែលគួរឲ្យចង់ដឹងណាស់ ។
    រឿងវិហារនោះ មានសេចក្ដីដំណាលដូចតទៅនេះ ៖
    កាលនៅគ្រិស្តសតវត្សទី ១៣ គឺចុងសម័យអង្គរ ព្រះរាជាប្រទេសចិនបានចាត់បេសកជនជាច្រើនក្រុមឲ្យដើរមកមើល ដើរស៊ើបសួរ ក្នុងប្រទេសនានា ដើម្បីដឹងថា តើប្រទេសណាមានអារ្យធម៌ដូចម្ដេចខ្លះ ? បើប្រទេសណាមានអារ្យធម៌រុងរឿងត្រូវកត់ត្រា យកទៅផ្សាយក្នុងប្រទេសចិន ហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្ត បើប្រទេសណាមានអារ្យធម៌ឱនអាប់ ប្រទេសចិននឹងជួយទំនុកបម្រុង ឬមួយនឹងយកធ្វើជាប្រទេសចំណុះ ។

អានបន្ត ៖ រឿង វិហារ​អដ្ឋរស្ស

រឿង ក្រុង​ឧត្តុង្គ (នៅ​ខេត្ត​កំពង់​ស្ពឺ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៤៥ - ៦៧

    ទីក្រុងឧត្តុង្គចាប់ផ្ដើមកសាងឡើងក្នុងសតវត្សទី ១៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទសម្ដេចជ័យជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជាតទៅនេះ ៖
    ក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទសម្ដេចព្រះជ័យជេជ្ឋាជាម្ចាស់ជីវិតលើត្បូង ស្ដេចគង់នៅព្រះរាជវាំងល្វាឯម ទ្រង់នាំព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និងនាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួង ចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃ រួចស្ដេចយាងក្រសាលនៅទីតាដុង យាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហឫទ័យ ហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួង មានហោរាធិបតីជាដើមថា " យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាម្ដេច ? “ ។ ឧកញ៉ាហោរាធិបតី មុំ គន់គូរពិនិត្យមើលដីនោះ ដោយក្បួនហោរាសាស្ត្រហើយក្រាបបង្គំទូលថា " ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួន ទាយថា នឹងមានឫទ្ធតបៈតេជះឈ្នះអស់សត្រូវទាំង ៨ ទិស " ។

អានបន្ត ៖ រឿង ក្រុង​ឧត្តុង្គ (នៅ​ខេត្ត​កំពង់​ស្ពឺ)

រឿង វត្ត​វិហារសួរ (នៅ​ខេត្ត​កណ្ដាល)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៣៧ - ៤៣

    វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮកិត្តិនាមពេញប្រទេសកម្ពុជា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន ។ រៀងរាល់ឆ្នាំ ក្នុង ១ ឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ទៅបូជាបែរបន់តាមប្រាថ្នាផ្សេងៗ ទាំងព្រះរាជាព្រះរាជវង្សា-នុវង្ស នាហ្មឺនសព្វមុខមន្ត្រី ក៏តែងស្ដេចយាង តែងអញ្ជើញទៅបូជាបួងសួងនៅទីនោះដែរ ។
    វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់សាង ទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាគហ៊េតើនព្រះអង្គឡើងសួរ សឹងមានតែងទុកជាប្រវត្តិនៃវិហារដូចតទៅ

អានបន្ត ៖ រឿង វត្ត​វិហារសួរ (នៅ​ខេត្ត​កណ្ដាល)

រឿង ក្រុង​ភ្នំពេញ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ២៧ - ៣៦

    ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។ ប៉ុន្តែដោយទីទួលបាសាណនេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទព្រះរាជវាំងហើយ គង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤ ។

អានបន្ត ៖ រឿង ក្រុង​ភ្នំពេញ

Flag Counter