រឿង ក្រុង​ភ្នំពេញ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ២៧ - ៣៦

    ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។ ប៉ុន្តែដោយទីទួលបាសាណនេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទព្រះរាជវាំងហើយ គង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤ ។

អានបន្ត ៖ រឿង ក្រុង​ភ្នំពេញ

រឿង ប្រាសាទ​អង្គរ

    ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១ -២៦

    កាលពី គ.ស ៦០០ មានចិនម្នាក់ឈ្មោះ លឹម សេង នៅក្នុងខេត្តសៀងហៃ ។ លឹម សេង អាយុប្រមាណ ៥០ ឆ្នាំ ជាមនុស្សកម្សត់ទុគ៌តណាស់, គាត់បានខ្ចីប្រាក់អ្នកជំនួញម្នាក់ ចំនួន ៦ ណែនហើយទៅស៊ីឈ្នួលបម្រើម្ចាស់បំណុលនោះ ។ ម្ចាស់បំណុលបានតម្រូវឲ្យគាត់កាប់ឆ្ការព្រៃមួយកន្លែង នៅក្បែរមាត់ទន្លេ ដើម្បីដាំដំណាំ ។ នៅរដូវដែលបុប្ផជាតិទាំងឡាយត្រូវរីកផ្កា លឹម សេង តែងបេះផលដំណាំ  ដែលគាត់បានដាំជារៀងរាល់ថ្ងៃ យកទៅជូនម្ចាស់គាត់ ។
    ថ្ងៃមួយ, មាននាងទេពធីតា ៥ នាក់ ឋិតនៅឯប្រាសាទព្រះឥន្ទ្របានហោះមករត់ប្រលែងគ្នាលេងឋានក្រោម បានឃើញផ្កាក្នុងសួនច្បារតា លឹម សេង រីកស្គុសស្គាយព្រោងព្រាត ក៏បបួលគ្នាចូលទៅក្នុងសួននោះ ។ ទេពធីតាម្នាក់ឈ្មោះនាង ទិព្វសុតាចន្ទ ក៏បានបេះផ្ការបស់តា លឹម សេង ៦ ទង ព្រោះផ្កានោះមានក្លិនក្រអូបសាយល្អ ។ ចំណែកទេពធីតាឯទៀត បានដើរលេងពាសពេញក្នុងសួនច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ ។

អានបន្ត ៖ រឿង ប្រាសាទ​អង្គរ

រឿង បុរស​ទំពែក​៤​នាក់

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ១២៣ – ១៤០

កាលពីព្រេងនាយ នៅភូមិមួយមានបុរសទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរសទំពែក ៤ នាក់នេះ ជាមនុស្សកម្សត់ទុគ៌តណាស់ក្មេងៗ នឹងអ្នកស្រុកអ្នកភូមិតែងស្រែកហៅគាត់ថា តាប៉ិទំពែក ! តាប៉ិទំពែក ! ជារាល់ពេល ។
ថ្ងៃមួយ បុរសថ្ពែកទាំងបួននាក់ បានជំនុំស្រុះស្រួលមូលមតិគ្នាថា យើងទាំងអស់គ្នា ពុំអាចរស់នៅក្នុងកន្លែងនេះយូរទៅទៀតបានទេ ខ្មាសអ្នកនគរខ្លាំងណាស់ ព្រោះអ្នកផងគេមើលងាយយើងពន់ពេកប្រមាណ ដូច្នេះត្រូវយើងចេញទៅរកគ្រូមើលជំងឺ ដើម្បីធ្វើឱ្យសក់ក្បាលយើងដុះឡើងដូចជនឯទៀត ។ ជនទំពែក ៤ នាក់ក៏ស្រុះស្រួលព្រមព្រៀងគ្នា ប្រុងប្រៀបរៀបចំគ្រឿងប្រដាប់ប្រដាធ្វើដំណើររួចក៏ធ្វើដំណើរចេញទៅកាត់ស្រុកធំតូច កាត់ភូមិកាត់ស្រែ ស្វែងរកពេទ្យហ្មមេមត់ដ៏ប៉ិនប្រសប់ ដែលអាចធ្វើឱ្យក្បាលខ្លួន ដុះសក់ឡើងវិញបានប៉ុន្តែបុរសទំពែក ៤ នាក់ឥតបានជួបនឹងជនដែលមានរិទ្ធិអំណាចដូច្នេះសោះ ។

អានបន្ត ៖ រឿង បុរស​ទំពែក​៤​នាក់

រឿង ចចក (កាព្យ)

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ១០១- ១២២

បទកាកគតិ

នេះបទកាកា គតិចរចា ចែងចងរឿងរាយ តាមពាក្យពីព្រេងតតែងនិយាយ ដំណើរអភិប្រាយ ពីសត្វចចក ។ យោនយកកំណើត កំណាត់កាលកើត ពឹងពួនជ្រៀតជ្រក ក្នុងរូងថ្មភ្នំ ធារធំសៀតស៊ក សព្វថ្ងៃចចក ស្វែងរកភោជនា ។ ប្របឆ្នេរអូរស្ទឹង ត្រពាំងបួរបឹង ជ្រោះជ្រោយបព្វតា លុះយប់ផ្ទាល់ផ្ទាប់ ចុះចាប់មច្ឆា តែងបរិភោក្ដា សព្វថ្ងៃប្រក្រតី ។ រូបទាបក្រញិញ បាទបួនតឿទេញ កាចខូចអប្រិយ តែងដើរលាកលះ ស្វែងស្វះរកស៊ី ព្រួញនឿយឥន្ទ្រីយ៍ ស្គាំងស្គមអាត្មា ។ ពីកាលក្មេងនៅ មេស្លាប់ចោលទៅ នៅតែនឹងបា នាំដើររកស៊ី ប្របទីជលសា លុះធំកាលណា បាស្លាប់បង់បាត់ ។ ចចកនោះនៅ ទល់ទុក្ខក្ដាត់ក្ដៅ ក្នុងថ្លើមប្រមាត់ ឥតមេឥតបា កំព្រាព្រាកព្រាត់ ស្ងប់ស្ងួតស្ងៀមស្ងាត់ ត្រមោចម្នាក់ឯង ។ ចចកគន់គិត រំពឹងក្នុងចិត្ត រឹងរឹតចំបែង ដើររកភោជនា ភោក្ដាកណ្ដែង កណ្ដោចឯកឯង ឥតមានគ្នីគ្នា ។ វេលាចូលដេក ក្នុងទីដំណេក ត្រូវភ្លៀងរងា ខ្យល់បក់ស្ងប់ស្ងួត ថ្លើមសួតគ្រាំគ្រា ក្រៀមក្រំកំព្រា កំប្រោនពេកពន់ ។

អានបន្ត ៖ រឿង ចចក (កាព្យ)

រឿង សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៩៥ - ៩៩

មានសត្វឥន្ទ្រី ១ ជាទីគាប់ព្រះទ័យនៃព្រះឥសូរ បើសត្វឥន្ទ្រីនេះ វាចង់បានអ្វី ៗ ក្ដី ឬចង់ស៊ីសាច់សត្វណាក្ដី វាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់សត្វនោះ ព្រះឥសូរក៏ចេះតែជឿតាម ហៅសត្វមកឱ្យវាស៊ីតែរឿយៗ ។ សត្វទាំងឡាយ មានគោ ក្របីជាដើម កើតក្ដៅក្រហាយនិងសត្វឥន្ទ្រីនេះមហិមា តែពុំហ៊ានថាអ្វី ព្រោះខ្លាចអំណាចព្រះឥសូរ ជាម្ចាស់លើសត្វលោកនោះ ។
ថ្ងៃ ១ សត្វឥន្ទ្រីនេះ វាចង់ស៊ីសាច់ស្ដេចដំរី ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស ។ ព្រះឥសូរក៏ជឿតាមទើបឱ្យបម្រើទៅប្រាប់ដំរីសម្ដាយនិងកូនថា ឱ្យទៅលាងខ្លួនឱ្យស្អាតហើយឱ្យចូលមកក្នុងវេលាព្រឹកនេះ ឱ្យសត្វឥន្ទ្រីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ។ ឯដំរីសម្ដាយនិងកូន កាលណាបើឮថា ព្រះឥសូរឱ្យហៅខ្លួនខ្លួនទៅឱ្យសត្វឥន្ទ្រីស៊ីដូច្នោះ ក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា នាំគ្នាយំសោកវិយោគទៅផ្សេង ៗ ពុំដឹងបើនិងរក លោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបាន ហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ     ។

អានបន្ត ៖ រឿង សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

Flag Counter