រឿង ដើមកំណើត​រន្ទះ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៨៣ - ៨៦

កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា  ។  បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំងប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃ ក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ។  ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់ " ។

អានបន្ត ៖ រឿង ដើមកំណើត​រន្ទះ

រឿង ឧកញ៉ា​យោមរាជ និង​ឧកញ៉ា​ពល​ទេព

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៧៣ -៨១

    កាលពីព្រេងនាយ មាននាម៉ឺនពីរនាក់ ម្នាក់ជាទីឧកញ៉ាយោមរាជ ម្នាក់ទៀតជាឧកញ៉ាពលទេព ។ ឯឧកញ៉ាពលទេពជាមនុស្សលោភបុណ្យសក្ដិ ចង់បានទីយោមរាជគិតស្វែងរកទោសដាក់និងក្រាបទូលស្ដេចទម្លាក់ចាកទីយោមរាជអាត្មាឯង នឹងបានស្ដីទីយោមរាជនោះតទៅ ។ ឧកញ៉ាពលទេពស្វែងរកទោស លោកយោមរាជនោះជាយូរខែមក។ ថ្ងៃមួយមានអ្នកទោសម្នាក់ជាប់ទោសធ្ងន់ ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិត ។ ឯអ្នកទោសនោះដឹងថាថ្ងៃព្រឹកនេះ ស្នែងគេនឹងនាំអាត្មាទៅសម្លាប់ជាប្រាកដ ក៏តាំងសៅសោកវិយោគ ស្ដាយជីវិត មហិមាយំពណ៌នាថា” ឱ ! ជីវិតអញអើយ ! ព្រឹកស្អែកនេះហើយនឹងបង់ចាកប្រាណ អើត្រង់ក្ដីស្លាប់ ១ នេះនរណាឡើយនឹងវៀរបង់បាន តែកើតឡើងហើយ រមែងតែស្លាប់ជាធម្មតា តែថាត្រង់ជីវិត ១ នេះទោះបង់បាត់ទៅក្ដី ក៏មិនសូវជាសោកស្ដាយប៉ុន្មាន មកស្ដាយតែវិជ្ជា ១ ដែលខ្លួនបានចេះហើយពុំទាន់បានបង្ហាត់បង្ហាញនរណា ១ បើព្រឹកនេះខ្លួនស្លាប់ហើយ វិជ្ជានេះយល់នឹងជាសូន្យសោះ អស់មាននរណាមួយ ក្នុងលោកនេះ អាចចេះតទៅទៀតបានឡើយ" ។

អានបន្ត ៖ រឿង ឧកញ៉ា​យោមរាជ និង​ឧកញ៉ា​ពល​ទេព

រឿង ដើម​កំណើត​សត្វ​មូស

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៦៧ -៧១

នៅក្នុងបឋមកប្ប ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាង នៅលើផែនដីជាដើម គឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។
សម័យនោះ សត្វមូសមានខ្លួនធំៗ ជាងសត្វត្មាតទៅទៀត ហើយវាតែងហើរជាច្រើនឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារ មនុស្សណាដែលត្រូវជាចំណីសត្វមូស គេឃើញនៅសល់តែរាងឆ្អឹង គ្មានសាច់ឈាមឡើយ ។
មនុស្សម្នាមហាជនមានសេចក្ដីតក់ស្លុតជាក្រៃលែង តែគ្មាននរណាម្នាក់ រកមធ្យោបាយការពារសត្វមូសបានឡើយ ក៏ដាក់វេនគ្នាឱ្យមូសស៊ីរៀងរាល់យប់ ។ ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថា វេនខ្លួនជិតមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណ ។

អានបន្ត ៖ រឿង ដើម​កំណើត​សត្វ​មូស

រឿង សង្គ្រាម​រវាង​គីង្គក់ និង​តា​ព្រហ្ម

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៦១ -៦៥

សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរ្ភិក្ស ក្ដៅហួតហែង គ្រប់ទិសទីព្រះពិរុណមិនបង្អុរភ្លៀងសោះ ស្ទឹងត្រពាំង ថ្លុកបឹងព្រែក ទន្លេរីងទឹកអស់ ។ សត្វទាំងឡាយស្លាប់គរឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញង់  ។  ពួកមណ្ឌុកសត្វមានគីង្គក់ ហ៊ីង កង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ ក៏ស្គមនៅតែស្បែកនឹងឆ្អឹង។ ថ្ងៃមួយ គីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ីងកង្កែបជាមិត្តថា ហៃមិត្តទាំងអស់គ្នា ! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមក ឱ្យយើងទៅបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់ មកវ៉ីមិត្តយើងកេណ្ឌគ្នាទៅតយុទ្ធ នឹងតាព្រហ្មយកភ្លៀងឱ្យបាន អាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់ បើម្ង៉ៃនឹងស្លាប់ៗក្នុងចម្បាំងយកជ័យឱ្យក្រុមញាតិនិងមិត្រប្រសើរជាង មក !  មក ! ទៅប្រយុទ្ធ ។ ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់និងមិត្រទាំងអស់ក៏លើកព្យុហយាត្រាទៅតយុទ្ធនឹងតាព្រហ្ម ក្នុងវិមានលោកឰដ៏អាកាស ។ កងទ័ពមណ្ឌុកសត្វដើរកាត់ទីវាល បន្តិចមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត ។

អានបន្ត ៖ រឿង សង្គ្រាម​រវាង​គីង្គក់ និង​តា​ព្រហ្ម

រឿង មា​យើង

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៣១- ៦០

បទកាកគតិ
    អញខ្ញុំក្រួញក្រប  សិរសាស្រប៉ាប  លុតលើកហត្ថា ទសង្គុលី អភិវន្ទា នៃព្រះពុទ្ធជា ឥសូរភពត្រី ។ ព្រះអង្គឧត្ដម លើសលើឥន្ទព្រហ្ម មូលមកភក្ដី ប្រកបប្រការ សម្ភាររឹទ្ធី បរិបូណ៌បារមី ពិសេសថ្កើងថ្កាន ។ បង្គំព្រះធម៌ ពិសេសមានអាថ៌ ជ្រៅពន់ប្រមាណ ស្មោះស្មើភេត្រា ថ្លៃថ្លាមែនមាន បវរទិព្វញ្ញាណ ផ្ទឹមផ្ទុកសព្វសត្វ ។ បង្គំព្រះប្រសើរ ឧត្តុង្គឧត្ដមពេកក្ដាន់ អាចនាំសត្វឆ្លង រំលងវាលវដ្ដ ដល់ឋានអម័ត បូរីនាយណាយ ។ ទើបខ្ញុំបង្គំទិព្វទេព ឧត្ដម សោឡសសួគ៌ា សូមសុខសួស្ដី សិរីទីឃា យុយឺតសុខសា- ប្បាយបរិបូណ៌បុណ្យ ។

អានបន្ត ៖ រឿង មា​យើង

Flag Counter