រឿង កូន​៤ មិន​បម្រើ​ឪពុក

 ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ២៣ - ២៩

    ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ គាត់មានកូនប្រុស ៤ នាក់មានអាយុគ្រប់ការទាំងអស់ ។
    ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយនឹងកូនប្រុសៗអស់ ១ ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះ ជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឱ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយ ចែកទ្រព្យអស់មួយចំណែក ឱ្យដាច់ស្រឡះទៅកូនច្បងរួចទៅ ។

អានបន្ត ៖ រឿង កូន​៤ មិន​បម្រើ​ឪពុក

រឿង ដើម​កំណើត​សត្វ​ផ្សោត

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៩ -២១

កាលពីព្រេងនាយ ជាយូរអង្វែងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជននៅភូមិជិតខាងគេរាប់កោតខ្លាចរុក្ខជាតិនេះណាស់ ក្នុងសម័យនោះ ។ គេធ្វើខ្ទមមានរូបចម្លាក់ថ្មជាភេទប្រុស ១ ស្រី ១ ដាក់ឱ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះ គេតែងតែបួងសួងបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្ដីសុខ ក៏ធ្លាប់បានសុខរៀងមកគេសន្មតថា អ្នកតាចាស់ស្រុក ។

អានបន្ត ៖ រឿង ដើម​កំណើត​សត្វ​ផ្សោត

រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ  ១ - ១០

    មានបក្សីម្យ៉ាងហៅថាសត្វកូនលោក រូបរាងស្រដៀងនឹងសត្វគ្រលីងគ្រលោង តែមាឌធំជាងគ្រលីងគ្រលោងតែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ  ឬព្រៃភ្នំស្រោងស្រឹង ។ សត្វនេះចាស់ៗ ខ្មែរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានដំណាលតទៅនេះ :

អានបន្ត ៖ រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

រឿង បុរស​ម្ចាស់​ផ្ទះ​និង​បុរស​សុំ​សំចត

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៧៣ - ១៧៥

    មាននិទានមួយដំណាលថា : មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មី ៗ គាប់ចួនមានបុរសម្នាក់ទៀត ចូលមកសុំសំណាក់នឹងផ្ទះនោះ ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមគ្នាក្នុងផ្ទះនោះទៅ ។ ចៅសុំសំចត លុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃរណែង ផ្ទោង ផ្លាន មានដំណ ឥតដំណ នូវស្លឹកប្រក់ ខ្នួចសព្វគ្រប់ កត់សម្គាល់ទុកជាចំណាំ ។ លុះនៅជាអំឡុងបាន ១ ខែទៅចៅម្ចាស់ផ្ទះក៏និយាយថា “ ចៅមកនៅសំចតនឹងអញនេះ យូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះ អញនឹងម្ដាយឪពុក យកបងប្អូនអញមកនៅ ” ។ ឯចៅសុំសំចតឆ្លើយថា “ ផ្ទះនេះជាផ្ទះរបស់អញម្ដេចក៏ចៅថា ជាផ្ទះរបស់ចៅវិញ?” ។ ចៅទាំង ២

អានបន្ត ៖ រឿង បុរស​ម្ចាស់​ផ្ទះ​និង​បុរស​សុំ​សំចត

រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៦៩ - ១៧១

    មាននិទានមួយដំណាលថា : មានអាមាត្យម្នាក់តែងរក្សានិងរាប់ផ្លែព្នៅព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រមួយអង្គ កាលណាផ្លែព្នៅនោះទុំ ក៏បេះយកទៅថ្វាយជានិច្ចពុំដែលខាន គាប់ជួនថ្ងៃមួយនោះ បុរសម្នាក់កាន់ទំពក់ទៅបេះផ្លែព្នៅ ដើរទៅក្បែរខាងដើមព្នៅ ដែលអាមាត្យនៅថែរក្សានោះ ។ អាមាត្យមើលទៅ យល់បុរសនោះកាន់ផ្លែព្នៅនៅថ្នក់ ទំពក់នៅដៃ ក៏ទៅរាប់ផ្លែព្នៅនៅដើមនោះមើល ឃើញតែទងទទេទើបគិតថា “ សមជាអាលីទំពក់នឹងផ្លែព្នៅដើរទៅអម្បាញ់មិញ នេះឯង ជាចោរលួច ” ។ អាមាត្យក៏រត់ទៅតាមចៅនោះ ឃើញមានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃមែន ហើយក៏ចាប់កោះយកទៅប្ដឹងចៅក្រមថា “ ចៅនេះឯង ជាចោរលួចផ្លែព្នៅព្រះរាជទ្រព្យ ខ្ញុំចាប់បានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃ ” ។

អានបន្ត ៖ រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

Flag Counter