រឿង បុរស​ម្ចាស់​ផ្ទះ​និង​បុរស​សុំ​សំចត

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៧៣ - ១៧៥

    មាននិទានមួយដំណាលថា : មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មី ៗ គាប់ចួនមានបុរសម្នាក់ទៀត ចូលមកសុំសំណាក់នឹងផ្ទះនោះ ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចតហើយនៅរួមគ្នាក្នុងផ្ទះនោះទៅ ។ ចៅសុំសំចត លុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះ គឺរនូត រនាប រណប បង្កង់ ដៃរណែង ផ្ទោង ផ្លាន មានដំណ ឥតដំណ នូវស្លឹកប្រក់ ខ្នួចសព្វគ្រប់ កត់សម្គាល់ទុកជាចំណាំ ។ លុះនៅជាអំឡុងបាន ១ ខែទៅចៅម្ចាស់ផ្ទះក៏និយាយថា “ ចៅមកនៅសំចតនឹងអញនេះ យូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះ អញនឹងម្ដាយឪពុក យកបងប្អូនអញមកនៅ ” ។ ឯចៅសុំសំចតឆ្លើយថា “ ផ្ទះនេះជាផ្ទះរបស់អញម្ដេចក៏ចៅថា ជាផ្ទះរបស់ចៅវិញ?” ។ ចៅទាំង ២

អានបន្ត ៖ រឿង បុរស​ម្ចាស់​ផ្ទះ​និង​បុរស​សុំ​សំចត

រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៦៩ - ១៧១

    មាននិទានមួយដំណាលថា : មានអាមាត្យម្នាក់តែងរក្សានិងរាប់ផ្លែព្នៅព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រមួយអង្គ កាលណាផ្លែព្នៅនោះទុំ ក៏បេះយកទៅថ្វាយជានិច្ចពុំដែលខាន គាប់ជួនថ្ងៃមួយនោះ បុរសម្នាក់កាន់ទំពក់ទៅបេះផ្លែព្នៅ ដើរទៅក្បែរខាងដើមព្នៅ ដែលអាមាត្យនៅថែរក្សានោះ ។ អាមាត្យមើលទៅ យល់បុរសនោះកាន់ផ្លែព្នៅនៅថ្នក់ ទំពក់នៅដៃ ក៏ទៅរាប់ផ្លែព្នៅនៅដើមនោះមើល ឃើញតែទងទទេទើបគិតថា “ សមជាអាលីទំពក់នឹងផ្លែព្នៅដើរទៅអម្បាញ់មិញ នេះឯង ជាចោរលួច ” ។ អាមាត្យក៏រត់ទៅតាមចៅនោះ ឃើញមានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃមែន ហើយក៏ចាប់កោះយកទៅប្ដឹងចៅក្រមថា “ ចៅនេះឯង ជាចោរលួចផ្លែព្នៅព្រះរាជទ្រព្យ ខ្ញុំចាប់បានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃ ” ។

អានបន្ត ៖ រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

រឿង​ បុរស​បាញ់​ទង់

ប្រជុំរឿងព្រេងខ្មែរភាគបី ទំព័រ ១៦៥ - ១៦៧

    មាននិទានមួយដំណាលថា : នៅស្រុកមួយនោះ មានបុរស ២ នាក់ ម្នាក់ឈ្មោះចៅសោកែ ម្នាក់ទៀតឈ្មោះចៅពាលោ ៗ ទៅរករៀនមន្តអាគមចេះសព្វគ្រប់ ហើយតែងរកឧបាយកលចំហូវយកទ្រព្យរបស់គេមកជារបស់ខ្លួន ។
    ថ្ងៃមួយចៅសោកែចេញទៅបាញ់ទុងបានមួយ ។ ចៅពាលោគិតថា “ សោកែគាត់នឹងឲ្យសាច់ទុងអញស៊ីផងឬទេ ? បើគាត់មិនឲ្យសាច់ទុងអញស៊ីទេ អញនឹងរករឿងគាត់ឲ្យកើតជាក្ដីឡើងបានម្ដង ” ។ ឯចៅសោកែស្លអាំងសាច់ទុងរួចស្រេចក៏បរិភោគទៅ ពុំបានឲ្យទៅចៅពាលោឡើយ ។ ចៅពាលោក៏ប្ដឹងទៅចៅក្រម ឲ្យកោះចៅសោកែ យកទៅជំនុំជម្រះ ហើយចៅពាលោប្ដឹងចៅក្រមនោះថា

អានបន្ត ៖ រឿង​ បុរស​បាញ់​ទង់

រឿង ពានរ​លួច​ព្រះ​មកុដ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៥៩ - ១៦៤

    មាននិទានមួយដំណាលថា : មានព្រះមហាក្សត្រមួយព្រះអង្គ តែងស្ដេចយាងទៅប្រពាតព្រៃឧទ្យាន ហើយដោះមកុដក្នុងប្រអប់មាសឲ្យស្រីម្នាក់ថែរក្សានៅព្រះពន្លាភាក់ ហើយព្រះអង្គស្ដេចចេញទៅបរបាញ់ជាមួយនឹងសេនាយោធាផង ។ ស្រីចាំរក្សាមកុដនោះ ងុយដេកក៏ដេកលក់ទៅ ។ កាលនោះមានពានរមួយចុះពីលើដើមឈើមក ឃើញស្រីនោះដេកនោះពុំដឹងខ្លួនប្រាណ ក៏លួចបើកប្រអប់យកព្រះមកុដទៅ ពាក់រាំបង្អួតគ្នាលេងលើមែកឈើ រួចលាក់ទុកទៅ ។ ស្រីនោះភ្ញាក់ឡើងឃើញប្រអប់បើកបាត់ទាំងព្រះមកុដផង ក៏ភិតភ័យក្រៃពេក គិតថា “ ខ្លួនមុខជាស្លាប់ដោយព្រះរាជអាជ្ញាជាប្រាកដ ក៏ខំរត់រកព្រះមកុដពុំឃើញឡើយ ហើយស្រែកទ្រហោយំ ” ។

អានបន្ត ៖ រឿង ពានរ​លួច​ព្រះ​មកុដ

រឿង ស្រី​២​នាក់ ឈ្លោះ​ដណ្ដើម​ធ្មេញ​ឈើ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៥៧ - ១៥៨

    មាននិទានមួយថា : មានស្រី ២ នាក់ ស្រីម្នាក់ម្ដាយឈឺធ្ងន់ បីម្ដាយដាក់លើភ្លៅ យកទឹកក្បិតមុខ ទើបម្ដាយដឹងខ្លួន ។ ស្រីម្នាក់ទៅសួរជួលធ្វើធ្មេញឈើ ។ ស្រីម្ដាយឈឺធ្ងន់ថា “ធ្មេញឈើមាន តែឥតអ្នកណាទៅយកឲ្យ ព្រោះអញរវល់នឹងម្ដាយឈឺធ្ងន់ ” ។ ស្រីដែលចង់បានធ្មេញឈើនោះថា “ បើអញជួលនាងតើបានឬទេ ? ” ។ ស្រីម្ដាយឈឺនោះ ហេតុតែចង់បានឈ្នួលធ្មេញឈើ ក៏ព្រមជួលឲ្យទៅ ហើយក៏ឲ្យស្រីដែលជួលនោះបីម្ដាយឲ្យ, ខ្លួនឯងចូលទៅយកធ្មេញឈើ អំពីក្នុងផ្ទះ ។ ឯម្ដាយឈឺនោះ ដាច់ខ្យល់ស្លាប់លើភ្លៅស្រីជួលធ្មេញឈើនោះ ហើយស្រីនោះបិទមាត់ត្រឡប់ភ្នែកឲ្យ ។ ស្រីជាកូននោះយកធ្មេញឈើមកឲ្យស្រីដែលជួលនោះ ហើយលើកខ្មោច

អានបន្ត ៖ រឿង ស្រី​២​នាក់ ឈ្លោះ​ដណ្ដើម​ធ្មេញ​ឈើ

Flag Counter