រឿង ដឹង​សង​ដឹង អំបែង​សង​អំបែង

ប្រជុំរឿងព្រេងខ្មែរ ភាគ ៣ ទំព័រ ១៤៥ - ១៤៨

    មាននិទានមួយថា : មានបុរសប្ដីប្រពន្ធ មានកូនប្រុសម្នាក់ ។ បុរសជាប្ដីនោះទៅខ្ចីដឹង អំពីសេដ្ឋីម្នាក់យកទៅកាប់ឧស លុះលើកឡើង នឹងសំពងកាប់ ស្រាប់តែដឹងនោះរង្គោះផ្លែខ្ទាតទៅត្រូវប្រើសមួយ កប់បាត់ទៅក្នុងខ្លួនប្រើសនោះ ៗ បោលចូលព្រៃទៅ  តាមរកពុំឃើញ ។ បុរសនោះក៏វិលមកផ្ទះវិញ ប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយនូវដំណើរដឹងបាត់នោះ ។ សេដ្ឋីថា “ដឹងនោះជារបស់កម្សត់កម្រ ពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ” ។ បុរសនោះអង្វរសុំសងជាដឹង ១ ថ្មីវិញ សេដ្ឋីពុំព្រម

អានបន្ត ៖ រឿង ដឹង​សង​ដឹង អំបែង​សង​អំបែង

រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង​៤

ប្រជុំរឿងព្រេងខ្មែរ ភាគ ៣ ទំព័រ ១៣៧ - ១៤៤

    មាននិទានមួយដំណាលថា : មានបុរស ២ នាក់ជាក្លើនឹងគ្នា ។ ថ្ងៃមួយ ក្លើម្នាក់បានទៅខ្ចីគោក្លើម្នាក់ ដើម្បីទឹមរទេះទៅលក់ទំនិញ ។ ក្នុងវេលាដែលខ្ចីគោម្ចាស់គោនោះជួបជុំគ្នាទាំងប្ដីប្រពន្ធ ។ លុះក្លើខ្ចីគោទឹមបរទៅលក់ទំនិញរួចហើយ បាននាំគោទៅជូនក្លើវិញ តែពុំឃើញក្លើ ឃើញតែម្រាក់ ក៏ជូនគោទៅម្រាក់ ៗ ទទួលយកគោនោះហើយ ។ ក្រោយពីនោះ គោនោះងាប់ទៅ ។ លុះក្លើម្ចាស់គោត្រលប់មកដល់ផ្ទះវិញ ឃើញគោនោះងាប់ ក៏នឹកខឹង ហើយទៅប្រាប់ឲ្យក្លើដែលខ្ចីគោសងគោនោះវិញ ។ ឯក្លើខ្ចីគោឆ្លើយថា “ កាលអញយកគោទៅសង ពុំឃើញក្លើឯងឃើញតែម្រាក់ ៗ ទទួលយកគោនោះជ្រះស្រឡះហើយឥតតវ៉ាអ្វីទេ ម្ដេចក៏ក្លើបង្គាប់អញឲ្យសងគោទៀត ” ។ ក្លើម្ចាស់គោថា “ ម្ដេចក៏ក្លើមិនរងចាំអញមកដល់ផ្ទះសិន ហើយម្ដេចក៏ជូនគោទៅប្រពន្ធអញវិញ ដូច្នេះ ត្រូវតែក្លើសងគោអញខានមិនបានទេ” ។ ក្លើខ្ចីគោឆ្លើយថា “អញបានយកគោទៅជូនម្រាក់ជាជ្រះស្រឡះហើយ បើក្លើបង្ខំអញឲ្យសងទៀតចាំអញទៅទៅសូមព្រះរាជទ្រព្យឲ្យបានសិនទើបសង” ។ បុរសទាំង ២ នាក់ពុំសុខចិត្តតែរៀងខ្លួន ក៏បណ្ដើរគ្នាទៅប្ដឹងចៅក្រម លុះដើរបន្តិចទៅ ត្រូវថ្ងៃក្ដៅណាស់ ក៏នាំគ្នាចូលទៅជ្រកម្លប់ឈើមួយ ។ គាប់ចួនវេលានោះ មានបុរសជាម្ចាស់នឹងខ្ញុំបណ្ដើរគ្នាមកដល់ដែរ ខ្ញុំដឹកសេះដើរមុន ម្ចាស់សេះដើរពីក្រោយឆ្ងាយ ។ ចៅដឹកសេះបានចួបនឹងបុរស ២ នាក់ដែលកើតក្ដីនឹងគ្នា អង្គុយក្រោមម្លប់ឈើនោះ ក៏និយាយថា “ចូរចៅដេញសេះឲ្យផង” ។ បុរសនោះដេញហើយ សេះនៅតែមិនព្រមដើរ ក៏និយាយថា “ ចៅអើយ ! សេះឯងមិនព្រមដើរទេ ” ។

អានបន្ត ៖ រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង​៤

រឿង រាជ​អាមាត្យ២នាក់​បម្រើ​ស្ដេច

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣៥ - ១៣៦

    មាននិទានមួយថា : មានរាជអាមាត្យ ២ នាក់ ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រនឹងត្រលប់ទៅផ្ទះ ម្នាក់មកពីផ្ទះឡើងទៅបម្រើ ប្រទះគ្នានៅពាក់កណ្ដាលស្ពាន ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន ។ អាមាត្យដែលចុះពីអំពីបម្រើថា “ សូមចៅចៀសចេញត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង អញនឹងត្រឡប់ទៅផ្ទះវិញ ” ។ អាមាត្យមួយថា “ ចូរចៀសអញ ៗ ទៅបម្រើហ្លួង ” ។ អាមាត្យទាំង ២ នោះ ពុំព្រមចៀសគ្នា នាំគ្នាទៅប្ដឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ចៅក្រមនិយាយឃាត់ថា “ អ្នកទៅបម្រើក៏ទៅបម្រើទៅ, អ្នកទៅផ្ទះក៏ទៅផ្ទះទៅ កុំឈ្លោះគ្នា ” ។ អាមាត្យទាំង ២ នាក់ពុំសុខចិត្រតាមចៅក្រមកាត់នោះឡើយ ក៏នាំគ្នាទៅក្រាបបង្គំគាល់ព្រះមហាក្សត្រតាមដំណើររឿងទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយ ទ្រង់ព្រះរាជបញ្ជាឲ្យអាមាត្យអ្នកឡើងទៅបម្រើនោះ យកភោជនាហារទៅស្មាលាទោសនឹងអាមាត្យ ដែលចុះមកពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះ អាមាត្យទាំង ២ នាក់ព្រមចូលចិត្តគ្រប់គ្នាហោង ។

រឿង ស្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១៣១ - ១៣៤

    មាននិទានមួយដំណាលថា : នៅក្នុងនគរ ១ នោះ មានសេដ្ឋី ២ នាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ។ សេដ្ឋីទាំង ២ នាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយា ។ គាប់ចួនជានគរនោះកើតចលាចលបះបោរ ហើយសេដ្ឋីទាំង ២ នាក់ ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីទៃ ៗ ពីគ្នា ។ តមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមយកប្ដីនោះមិនប្រកែក ។ នាងនោះបានទៅនៅនឹងប្ដីហើយប្រាប់ប្ដីថា “ ឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្ដីពីមុនរួចម្ដងហើយ តែមិនទាន់ទាំងបាននៅរួមគ្នាផង ស្រាប់តែអ្នកមកបានខ្ញុំជាភរិយា ” ដោយខ្ញុំមិនទាន់បានដោះពាក្យប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យប្ដេជ្ញានឹងប្ដីដើមនោះសិន តែបើអ្នកបើកឲ្យទៅ ទើបខ្ញុំហ៊ានទៅ បើអ្នកពុំបើកឲ្យទៅទេ ខ្ញុំក៏មិនហ៊ានទៅដែរ ” ។

អានបន្ត ៖ រឿង ស្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

រឿង ស្រី២នាក់​ដណ្ដើម​កូន​គ្នា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១២៧ - ១២៩

    មាននិទានមួយដំណាលថា : មានស្រី ២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង ២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១ ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប ហើយនិយាយថា “ នាងអើយ ! កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច ” ។ ស្រីម្ដាយក៏ឲ្យកូននោះទៅ ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។ ស្រីម្ដាយស្រែកថា “ នាងអើយ ! នាងយកកូនអញទៅណា ? ” ស្រីនោះថា “ កូនអញទេតើ ម្ដេចថាកូនឯង ” ។ ស្រីទាំង ២ នោះឈ្លោះប្រកែកដណ្ដើមកូនគ្នា ទៅវិញទៅមក មិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ។ ស្រីដែលដណ្ដើមកូនគេនោះប្ដឹងថា “ សូមទាន ! នាងខ្ញុំពកូនមក មេនោះឃើញកូននាងខ្ញុំ ក៏ដើរតាមមកថាជាកូនរបស់វា ” ។ ស្រីជាម្ដាយប្ដឹងថា “ នាងខ្ញុំពកូនមកផ្ងូតទឹក មេនេះដើរមក

អានបន្ត ៖ រឿង ស្រី២នាក់​ដណ្ដើម​កូន​គ្នា

Flag Counter