រឿង សង្គ្រាម​រវាង​គីង្គក់ និង​តា​ព្រហ្ម

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៦១ -៦៥

សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរ្ភិក្ស ក្ដៅហួតហែង គ្រប់ទិសទីព្រះពិរុណមិនបង្អុរភ្លៀងសោះ ស្ទឹងត្រពាំង ថ្លុកបឹងព្រែក ទន្លេរីងទឹកអស់ ។ សត្វទាំងឡាយស្លាប់គរឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញង់  ។  ពួកមណ្ឌុកសត្វមានគីង្គក់ ហ៊ីង កង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ ក៏ស្គមនៅតែស្បែកនឹងឆ្អឹង។ ថ្ងៃមួយ គីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ីងកង្កែបជាមិត្តថា ហៃមិត្តទាំងអស់គ្នា ! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមក ឱ្យយើងទៅបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់ មកវ៉ីមិត្តយើងកេណ្ឌគ្នាទៅតយុទ្ធ នឹងតាព្រហ្មយកភ្លៀងឱ្យបាន អាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់ បើម្ង៉ៃនឹងស្លាប់ៗក្នុងចម្បាំងយកជ័យឱ្យក្រុមញាតិនិងមិត្រប្រសើរជាង មក !  មក ! ទៅប្រយុទ្ធ ។ ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់និងមិត្រទាំងអស់ក៏លើកព្យុហយាត្រាទៅតយុទ្ធនឹងតាព្រហ្ម ក្នុងវិមានលោកឰដ៏អាកាស ។ កងទ័ពមណ្ឌុកសត្វដើរកាត់ទីវាល បន្តិចមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត ។

អានបន្ត ៖ រឿង សង្គ្រាម​រវាង​គីង្គក់ និង​តា​ព្រហ្ម

រឿង មា​យើង

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៣១- ៦០

បទកាកគតិ
    អញខ្ញុំក្រួញក្រប  សិរសាស្រប៉ាប  លុតលើកហត្ថា ទសង្គុលី អភិវន្ទា នៃព្រះពុទ្ធជា ឥសូរភពត្រី ។ ព្រះអង្គឧត្ដម លើសលើឥន្ទព្រហ្ម មូលមកភក្ដី ប្រកបប្រការ សម្ភាររឹទ្ធី បរិបូណ៌បារមី ពិសេសថ្កើងថ្កាន ។ បង្គំព្រះធម៌ ពិសេសមានអាថ៌ ជ្រៅពន់ប្រមាណ ស្មោះស្មើភេត្រា ថ្លៃថ្លាមែនមាន បវរទិព្វញ្ញាណ ផ្ទឹមផ្ទុកសព្វសត្វ ។ បង្គំព្រះប្រសើរ ឧត្តុង្គឧត្ដមពេកក្ដាន់ អាចនាំសត្វឆ្លង រំលងវាលវដ្ដ ដល់ឋានអម័ត បូរីនាយណាយ ។ ទើបខ្ញុំបង្គំទិព្វទេព ឧត្ដម សោឡសសួគ៌ា សូមសុខសួស្ដី សិរីទីឃា យុយឺតសុខសា- ប្បាយបរិបូណ៌បុណ្យ ។

អានបន្ត ៖ រឿង មា​យើង

រឿង កូន​៤ មិន​បម្រើ​ឪពុក

 ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ២៣ - ២៩

    ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ គាត់មានកូនប្រុស ៤ នាក់មានអាយុគ្រប់ការទាំងអស់ ។
    ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយនឹងកូនប្រុសៗអស់ ១ ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះ ជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឱ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយ ចែកទ្រព្យអស់មួយចំណែក ឱ្យដាច់ស្រឡះទៅកូនច្បងរួចទៅ ។

អានបន្ត ៖ រឿង កូន​៤ មិន​បម្រើ​ឪពុក

រឿង ដើម​កំណើត​សត្វ​ផ្សោត

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៩ -២១

កាលពីព្រេងនាយ ជាយូរអង្វែងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជននៅភូមិជិតខាងគេរាប់កោតខ្លាចរុក្ខជាតិនេះណាស់ ក្នុងសម័យនោះ ។ គេធ្វើខ្ទមមានរូបចម្លាក់ថ្មជាភេទប្រុស ១ ស្រី ១ ដាក់ឱ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះ គេតែងតែបួងសួងបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្ដីសុខ ក៏ធ្លាប់បានសុខរៀងមកគេសន្មតថា អ្នកតាចាស់ស្រុក ។

អានបន្ត ៖ រឿង ដើម​កំណើត​សត្វ​ផ្សោត

រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ  ១ - ១០

    មានបក្សីម្យ៉ាងហៅថាសត្វកូនលោក រូបរាងស្រដៀងនឹងសត្វគ្រលីងគ្រលោង តែមាឌធំជាងគ្រលីងគ្រលោងតែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ  ឬព្រៃភ្នំស្រោងស្រឹង ។ សត្វនេះចាស់ៗ ខ្មែរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានដំណាលតទៅនេះ :

អានបន្ត ៖ រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

Flag Counter