រឿង ស្រី២នាក់​ដណ្ដើម​កូន​គ្នា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១២៧ - ១២៩

    មាននិទានមួយដំណាលថា : មានស្រី ២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង ២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១ ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប ហើយនិយាយថា “ នាងអើយ ! កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច ” ។ ស្រីម្ដាយក៏ឲ្យកូននោះទៅ ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។ ស្រីម្ដាយស្រែកថា “ នាងអើយ ! នាងយកកូនអញទៅណា ? ” ស្រីនោះថា “ កូនអញទេតើ ម្ដេចថាកូនឯង ” ។ ស្រីទាំង ២ នោះឈ្លោះប្រកែកដណ្ដើមកូនគ្នា ទៅវិញទៅមក មិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ។ ស្រីដែលដណ្ដើមកូនគេនោះប្ដឹងថា “ សូមទាន ! នាងខ្ញុំពកូនមក មេនោះឃើញកូននាងខ្ញុំ ក៏ដើរតាមមកថាជាកូនរបស់វា ” ។ ស្រីជាម្ដាយប្ដឹងថា “ នាងខ្ញុំពកូនមកផ្ងូតទឹក មេនេះដើរមក

អានបន្ត ៖ រឿង ស្រី២នាក់​ដណ្ដើម​កូន​គ្នា

រឿង បុរស២នាក់​ទៅ​បាញ់​សត្វ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១២៥ - ១២៦

    មាននិទានមួយដំណាលថា : មានបុរស ២ នាក់ទៅរកបាញ់សត្វ ។ លុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយ ក៏បាញ់ព្រមគ្នា ត្រូវសត្វនោះងាប់ ហើយគិតអារសាច់ចែកគ្នា ។ បុរសទាំង ២ នាក់សឹងកើតចិត្តលោភលន់ចង់បានចំណែកលើសគ្នាតែរៀងខ្លួន ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយ ហើយបបួលគ្នាសែងសត្វនោះទៅប្ដឹងចៅក្រម ។ ដល់ហើយបុរស ១ និយាយថា “ សូមជម្រាបលោក ត្បិតយើងខ្ញុំទាំង ២ នាក់បាញ់សត្វនេះព្រមគ្នា ត្រូវដំណាលគ្នា លុះសត្វនេះងាប់ហើយ គិតនឹងអារសាច់ចែកគ្នា ស្រាប់តែមានពាក្យវិវាទទៅវិញទៅមក ដោយចង់យកចំណែកលើសតែរៀងខ្លួន សេចក្ដីនេះសូមលោកចែកឲ្យយើងខ្ញុំផង ” ចៅក្រមដណ្ដឹង

អានបន្ត ៖ រឿង បុរស២នាក់​ទៅ​បាញ់​សត្វ

រឿង ចោរ​លួច​ក្រដាស

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១២១ - ១២៣

     មាននិទានមួយដំណាលថា : មានបុរស ២ នាក់ប្ដីប្រពន្ធ អាស្រ័យនៅក្នុងភូមិមួយ ។ បុរសជាប្ដីតែងទីសិតក្រដាសសព្វ ៗ ថ្ងៃ ។ ឯប្រពន្ធនៅផ្ទះមានស្មន់អន្ធករ យប់មួយអាសហាយមេនោះមក តែពុំទាន់ឡើងទៅលើផ្ទះនៅឡើយ ជួនជាប្ដីនោះត្រលប់មកពីសិតក្រដាសវិញ ក្នុងវេលាខុសប្រក្រតី ទុកក្រដាសលើគ្រែក្រោមផ្ទះ យកដុំថ្មសង្កត់ស្រួលបួល ហើយក៏ឡើងទៅលើផ្ទះ ។ ប្រពន្ធឃើញហើយ ភ្ញាក់ខ្លួនព្រើត សួរប្ដីថា “ ចុះអ្នកទៅណាបាត់មិនដែលឃើញនៅផ្ទះ ដល់មួយថ្ងៃសោះ ថ្មើរនេះទើបឡើងមក ? ” ។ ប្ដីថា “ ឯងអើយ ! អញខំសង្វាតទៅសិតក្រដាស ដើម្បីលក់យកប្រាក់ចិញ្ចឹមជីវិត ” ។ ប្រពន្ធថា “ ឥឡូវនេះក្រដាសនោះអ្នកទុកឯណា ? ” ។ ប្ដី

អានបន្ត ៖ រឿង ចោរ​លួច​ក្រដាស

រឿង បុរស​ដេក​ក្នុង​សាលា

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១១៩ - ១២០

    មាននិទានមួយដំណាលថា : មានបុរសម្នាក់ដេកលក់លើសាលា, មានចោរម្នាក់លួចគោគេ ៗ ដេញវា ៗ រត់ទៅកាន់សាលានោះ ។ ឯបុរសដែលដេកលើសាលាភ្ញាក់ឡើង ឃើញចោរនោះ ក៏ចុះទៅចាប់បាន ។ លុះម្ចាស់គោតាមទៅទាន់ចោរប្រាប់ទៅម្ចាស់គោថា “ ចៅនេះឯងលួចគោអ្នក ” ។ បុរសដេកលើសាលាថា “ ចៅឯងលួចគោគេ អញចាប់បា ទេតើ ! ម្ដេចក៏ថាអញលួចទៅវិញ ” ។ ឯម្ចាស់គោឃើញដូច្នោះ នឹងចាប់តែ ១ ខ្លាចត្រូវលើអ្នកដែលពុំមែនជាចោរ ទើបចាប់ទាំង ២ នាក់ទៅប្ដឹងចៅក្រម ៗ ជំនុំពិចារណាទៅ ឃើញថា មានពាក្យប្រកែកជជែកគ្នាទៅវិញទៅមក ស្មើគ្នា ពុំលើសម្ខាង ៗ ពុំអាចជំនុំជម្រះកាត់សេចក្ដីនេះបាន ក៏នាំឡើងគាល់ព្រះមហាក្សត្រតាមដំណើរនោះ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា ហើយឲ្យយកចៅទាំង ២ នាក់នោះ ទៅចងឲ្យមូសខាំ ឲ្យអាមាត្យទៅលបចាំស្ដាប់ពាក្យចៅទាំង ២ នាក់នោះ ។ ឯបុរសដេកលើសាលានោះថា “ ព្រោះតែឯងជាចោរលួចគោគេ បានជាគេចង

អានបន្ត ៖ រឿង បុរស​ដេក​ក្នុង​សាលា

រឿង​ ឈ្មួញ​ម្នាក់​មាន​ដើម​ទុន​តែ១ហួង

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ១១៥ - ១១៧

    មាននិទានមួយថា : មានបុរសម្នាក់ទៅជួញ មានដើមទុនតែហួងមួយ បានចំណេញប្រាក់មួយពាន់ ។ គ្រានោះមានបុរសកម្សត់ម្នាក់ចួនកាលមួយថ្ងៃបានហូបបាយម្ដង ចួនកាល ២ ថ្ងៃបានហូបបាយម្ដង សំពត់ពុំមានស្លៀក ។ ថ្ងៃ ១ មានគេឲ្យសំពត់ស្លៀក ក៏ស្លៀកសំពត់នោះដើរទៅប្របស្ទឹង ។ បុរសអ្នកជួញបានប្រាក់មួយពាន់នោះ ពុនប្រាក់និងបាយសំណុំ ដើរទៅដល់មាត់ស្ទឹងនោះគិតនឹងឆ្លង ។ ស្ទឹងនោះមានទឹកជន់ឆ្លងពុំរួច ទើបបុរសនោះនិយាយនឹងបុរសកម្សត់ថា “ មិត្តអើយ ! ចម្លងអញផង អញឲ្យឈ្នួល ” ។ បុរសកម្សត់ថា “ អញមិនចម្លងទេព្រោះទទឹកសំពត់អញ ៗ ស្ដាយសំពត់ណាស់ ” ។ បុរសពុនប្រាក់នោះនិយាយលោមថា “ មិត្តអើយ ! បើមិត្តចម្លងអញ ៗ នឹងឲ្យឈ្នួលជាទ្រព្យសម្លាញ់ពេញចិត្ត” ។ ទើបបុរសកម្សត់នោះព្រមចម្លងបុរសពុនប្រាក់នោះរួចដល់ត្រើយ ហើយក៏ទាឈ្នួល

អានបន្ត ៖ រឿង​ ឈ្មួញ​ម្នាក់​មាន​ដើម​ទុន​តែ១ហួង

Flag Counter