ទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ចិន លើការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទំនាក់ទំនងវប្បធម៌រវាងកម្ពុជា-ចិន លើការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន» នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា វេលាម៉ោង ៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ ជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
 
-តើកម្ពុជា-ចិន មានទំនាក់ទំនងវប្បធម៌ជាមួយគ្នាយ៉ាងណាខ្លះ? ចាប់តាំងពីពេលណាមក? ហើយតើ ទំនាក់ទំនងនេះមានស្ថានភាពយ៉ាងណាដែរនាពេលបច្ចុប្បន្ន?
សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ
 
 
 

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នូវអង្ករចំនួន ០៦តោន និងលោក ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និងភរិយា ព្រមទាំងសហការី នូវអង្ករចំនួន ០២តោន

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នូវអង្ករចំនួន ០៦តោន និងលោក ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និងភរិយា ព្រមទាំងសហការី នូវអង្ករចំនួន ០២តោន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សៀ សុភ័ក្ដ្រ និងលោក ខាន់ ខុន និងភរិយា ព្រមទាំងសហការី ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសាសនាក្នុងការផ្ដល់នូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចំពោះក្រសួងក៏ដូចជាការងារមនុស្សធម៌ផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាអង្ករពី ឯកឧត្តម សៀ សុភ័ក្រ្ដ...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការពិនិត្យលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១

រសៀលថ្ងៃពុធ ៣រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការពិនិត្យលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១ និងមានការនិមន្ត អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ ប្រធាននាយកដ្ឋានជំនាញ នៅទីស្ដីការក្រសួងធម្មការ និងសាសនា ។ បន្ទាប់ពីការរាយការណ៍ពីអង្គភាពជំនាញរួចមក ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១-សូមឱ្យឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់បានជ្រាបថា៖ បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសុខសន្តិភាព ស្ថេរភាពខាងនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

២-សូមឱ្យឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញរៀបចំនូវថវិកាបន្ថែមទៀតសម្រាប់រៀបចំច្បាប់ស្តីពីសាសនា នៅព្រះរាជាណាចក្រកម្ពុជា។

៣-សូមឱ្យឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញរៀបចំគម្រោងបន្ថែមទៀតសម្រាប់បណ្ដុះបណ្ដាលព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការទូទាំងប្រទេសឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...

ឯកឧត្តម ឈិត សុខុន និងលោកជំទាវ បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំពោះព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១២វត្ត នៅឃុំធ្លាប្រជុំ ឃុំព្រៃខ្លា និងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះអណ្តែត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១២វត្ត ដែលពិធីត្រូវបានរៀបចំឡើងនៅវត្ត ព្រៃមេលង និង វត្តបទុមមង្គល ស្ថិតឃុំធ្លាប្រជុំ ឃុំព្រៃខ្លា និងឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ  ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងស្រុកកោះអណ្តែត ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះ បានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើនគ្រប់ប្រាំពាន់ព្រះវស្សា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកឆ្លងជំងឺកូវីដ-១៩នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះទេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ ១៣១នាក់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។  ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ទៀនចំណាំព្រះវស្សាទេយ្យវត្ថុនិងថវិការរបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមការងារបានប្រគេនព្រះសង្ឃចំនួន ១២វត្ត រួមមាន ៖ ទៀនចំណាំព្រះវស្សា ១គូរ ស្លាដក់ ១ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២ឡូ ប្រេងឆា ១ដប និងប្រគេនបច្ច័យក្នុងវត្តនីមួយៗចំនួន ២០០,០០០រៀល ៕

Read more: ឯកឧត្តម ឈិត សុខុន និងលោកជំទាវ បានប្រគេនទៀនចំណាំព្រះវស្សា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

 

 

 

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត និងមានការនិមន្ត អញ្ជើញចូលរួមពី ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត។ ជាមួយគ្នានេះដែរប្រធាន មន្ទីធម្មការ និងសាសនា រាជធានី-ខេត្ត ចំនួន៥មាន៖ ខេត្តព្រៃវែង  ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តតាកែវ បានលើក ឡើងនូវបទអន្តរាគមន៍ចំពោះលទ្ធផលសម្រេចបានបញ្ហាប្រឈម និងសំណូមពររយៈពេលឆមាសទី១ កន្លងមក។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធទៅនឹងក្រសួងឱ្យបានច្បាស់លាស់ក្នុងការអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ។

២-ក្នុងការអនុវត្តទៅលើប្រកាស សារាចរ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ក្រសួងមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននោះទេ ត្រូវតែរួមគ្នាកែតម្រូវផងដែរ។

៣-សូមឱ្យលោក លោកស្រីថ្នាក់ដឹកនាំប្រធានមន្ទីគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥«ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

៤-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបំពេញកិច្ចការងារដោយគិតអំពីកិត្តិយសមុខមាត់របស់ខ្លួន។

៥-ប្រធានអង្គភាពជំនាញទាំងអស់ ត្រូវបន្តការអប់រំដល់មន្ត្រីរាជការក្រោមឱវាទ និងសហការជាមួយថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ឱ្យប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...

More Articles...

  1. ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការបង្ការការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន១៧០ គ្រួសារស្ថិតនៅភូមិស្ទឹងកំបុត ឃុំអង្គរបូ
  2. ពិធី សូត្រមន្តបង្សុកូលឧទ្ទិសកុសល ជូន សព លោក ស្រី បណ្ឌិត ពៅ សាវរស
  3. ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការតីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង
  4. ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

Page 1 of 79

Flag Counter