សារាចរណែនាំរបស់ក្រសួង និងគណៈសង្ឃ
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «រឿងខ្លី» នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយអ្នកនិពន្ធ ស៊ូ ខេមរិន្ទ។
-តើអ្វីជារឿងខ្លី? តើរឿងខ្លី និងរឿងប្រលោមលោកខ្លី ដូចឬខុសគ្នា? តើរឿងខ្លីមានរបៀបសរសេរបែបណា?
សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh
រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ដេននី គឹម (Mr. DIONYSIUS KIM) ជាប្រធាន និងនាយកប្រតិបត្តិអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA) ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ នៅទីស្ដីការក្រសួងធម្មការ និង សាសនា។ នៅក្នុងកិច្ចជំនួបនោះ ផ្តោតសំខាន់លើការចុះអនុស្សរណៈយោគយល់រវាងក្រសួងធម្មការ និងសាសនា ជាមួយនិងអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA) ដើម្បីកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍវិស័យសាសនា ការអប់រំ ការលើកកម្ពស់សន្តិភាព និង ស្ថេរភាព ផងដែរ។
មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃពុទ្ធសាសនបណ្ឌិត្យ សូមគោរពសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសូមសម្តេចបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយ ពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវជ័យជម្នះថ្មីៗ ធំធេង ថែមទៀត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបថត ឯកសារ៖ កាល សម្ដេច ធ្វើ ទស្សនកិច្ច ពុទ្ធ សាសនបណ្ឌិត្យ ក្នុង ឆ្នាំ ២០១៦
សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh