ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបម្តែងការគួរសម

នៅរសៀលថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួធម្មការ និងសាសនា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា ទីម័រខាងកើត ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម Ermenegildo Kupa Lopes នៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម Ermenegildo Kupa Lopes នឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។ ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពុជា និងទីម័រខាងកើត។ ឯកឧត្តមអគ្គរដ្ឋទូត បានមានប្រសាន៍បន្តទៀតថា សូមថ្លៃងអំណរគុណដ៏ជ្រាលជ្រៅ ដល់ពុទ្ធសាសនិកនិងប្រជាជនកម្ពុជា  ដែលបានគាំទ្រប្រទេសទីម័រខាងកើត ក្នុងបុព្វហេតុទាមទារឯករាជ្យ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម Ermenegildo Kupa Lopes ...

ព្រះពុទ្ធសាសនានិកាយវជ្រយាននៅប្រទេសកម្ពុជាសម័យបុរាណ

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ព្រះពុទ្ធសាសនានិកាយវជ្រយាននៅប្រទេសកម្ពុជាសម័យបុរាណ» នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោក សួន សូភ័ក្ត្រា ជាមន្ត្រីនៅមហាវិទ្យាល័យបុរាណវិទ្យា។ តើនិកាយព្រះពុទ្ធសាសនាមួយនេះ មានប្រវត្តិនិងការប្រតិបត្តិយ៉ាងណាខ្លះនៅក្នុងសង្គមកម្ពុជាបុរាណ? តើមានហេតុផលអ្វីខ្លះបានជាមិនមានវត្តមានបន្តមក ដល់សម័យបច្ចុប្បន្ន? សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

កម្មវិធីផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣

ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងសារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ក្នងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ  បានមានប្រសាសន៍ថា៖ ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចពិបាកប៉ាន់ប្រមាណ រួមទាំងសម្រាប់កម្ពុជាផងដែរ, រាជរដ្ឋាភិបាលបានសម្រេចពន្យាពេលរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងសារាចរណែនាំស្ដីពីផែនការយុទ្ធសាស្រ្តថវិកា មករៀបចំរួមគ្នាជាមួយនឹងការរៀបចំសារាចរណែនាំស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

Read more: កម្មវិធីផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣

ពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្មុងពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានសមណនិស្សិត-និស្សិតចំនួន១៤អង្គ/នាក់  ទៅលើប្រធានបទចំនួន១៤ និងឯកទេសចំនួន៣ឯកទេស គឺ: ១-ទស្សនវិជ្ជា ២-អក្សរសាស្ត្រខ្មែរ និង៣-គ្រប់គ្រងអប់រំ ។ ក្នុងនោះផងដែរលទ្ធផលនៃការបណ្ដុះបណ្ដាលប្រកបដោយជោគជ័យដែលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននឹងកំពុងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានសមណនិស្សិត-និស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៨អង្គ/នាក់រួចមកហើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ក្នុងការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិស្សិត-និស្សិត ដែលបានខិតខំសិក្សារៀនសូត្រ ដោយចំណាយទាំងធនធាន និងពេលវេលាអស់រយៈពេល២ឆ្នាំ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីការសិក្សារៀនសូត្រនូវមុខវិជ្ជា ឬជំនាញវិជ្ជាជីវៈពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ។ ថ្ងៃនេះ គឺជាថ្ងៃដែលសមណនិស្សិត-និស្សិតទាំងអស់ ត្រូវបញ្ចេញឱ្យអស់នូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកទាំងពេលសិក្សារៀនសូត្រនៅក្នុងសាកលវិទ្យាល័យ និងទាំងពេលសិក្សាស្រាវជ្រាវចងក្រងជានិក្ខេបបទបញ្ចប់ការសិក្សា ធ្វើយ៉ាងណាការពារប្រធានបទនិក្ខេបទរបស់ខ្លួន ឱ្យបានល្អប្រសើរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ ក៏ដូចជាគណៈមេប្រយោគឱ្យពិន្ទុ ផ្តល់នូវពិន្ទុល្អចំពោះនិក្ខេបបទរបស់ខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយចំពោះសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានគ្រប់គ្រង ដឹកនាំពុទ្ធិកសាកលវិទ្យាល័យបានយ៉ាងល្អប្រសើរ តាំងពីពេលបង្កើតសាកលវិទ្យាល័យដំបូង រហូតដល់ពេលបច្ចុប្បន្ននេះ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកសាកលវិទ្យាល័យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក៏ដូចជាការៀបចំបានយ៉ាងល្អ ក្នុងពិធីបើកការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ។

Read more: ពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត...

សារថ្វាយព្រះពរ

Flag Counter