វត្តអារាមនិងព្រះសង្ឃ​ជា​ថ្នាល​បណ្ដុះ​​បញ្ញាញាណ​ដល់សង្គម

លោក មិន ឃិន និងលោកស្រីជាភរិយាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ

 ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នាបរិវេណមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវ រួមជាមួយ លោកជំទាវ ទឹម សាវ៉ាត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី២៣។

អានបន្ត៖វត្តអារាមនិងព្រះសង្ឃ​ជា​ថ្នាល​បណ្ដុះ​​បញ្ញាញាណ​ដល់សង្គម

លោក មិន ឃិនៈ ​អ្នកដឹកនាំ​ត្រូវប្រកាន់ខ្ជាប់នូវ សីល សម្មាធិ និងបញ្ញា

លោក មិន ឃិន អញ្ជើញប្រគល់សេចក្តីសំរេចជូនថ្នាក់ដឹកនាំសាខាសមាគមអាចារ្យខេត្តកំពង់ស្ពឺ

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥
ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលស្តីពីតួនាទីភារកិច្ចក្រមសីលធម៌អាចារ្យអាចារិនី ក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ នៅបរិវេណមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនូវសាខាអនុសាខាសមាគមអាចារ្យខ្មែរប្រចាំខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រីជាភរិយា ព្រមទាំងថ្នាក់ដឹកនាំនៃសាលាខេត្តបានអញ្ជើញចូលរួមផងដែរ។       

អានបន្ត៖ លោក មិន ឃិនៈ ​អ្នកដឹកនាំ​ត្រូវប្រកាន់ខ្ជាប់នូវ សីល សម្មាធិ និងបញ្ញា

ស្ត្រីជាដៃគូរបស់បុរសដោយខ្វះពុំបានក្នុងការកសាងសង្គមគ្រួសារ

លោក មិន ឃិន និងលោកស្រូីជាភរិយាជាអធិបតីក្នុងពិធី

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ 
រាជធានីភ្នំពេញៈសង្គមគ្រួសារមួយប្រកបដោយសុភមង្គលនិងផ្តល់តំលៃឲ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៌សិទ្ធិស្មើគ្នាឱកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៌សំដៅលើការផ្តល់តំលៃយ៉ាងសក្តិសមដល់សក្តានុពលរបស់ស្ត្រីដែលស្មើគ្នាជាមួយបុរសក្នុងការទទួលបាននូវចំណេះដឹងជំនាញបច្ចេកទេសគ្រប់ផ្នែកនិងគ្រប់សកម្មភាពលើគ្រប់វិស័យទាំងផ្នែកនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ការលើកឡើងបែបនេះ ខណៈពេលដែលក្រសួងធម្មការនិងសាសនាប្រារព្ធរៀបចំមិទ្ទិញអបអរទិវាអន្តរជាតិ៨មីនាខួប១០៤ឆ្នាំ ក្រោមអធិបតីភាពលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវជាភរិយា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។

អានបន្ត៖ស្ត្រីជាដៃគូរបស់បុរសដោយខ្វះពុំបានក្នុងការកសាងសង្គមគ្រួសារ

អង្គការ Japan Asia Network នាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤ឃុំ

លោក មិន ឃិន និងប្រធានអង្គការ បណ្តាញអាស៊ីជប៉ុនចែកអង្ករជូនប្រជាពលរដ្ឋ

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ ដើម្បីឆ្លយតបទៅនឹងសេចក្តីត្រូវការពីសំណាក់ប្រជាពលរដ្ឋដែលកំពុងបានជួបប្រទះទៅនឹងជីវភាព ប្រចាំថ្ងៃហើយនិងបានទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់កាលពីពេលកន្លងទៅ លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសបានដឹកនាំប្រធានអង្គការ Japan Asia Network នាំអង្ករមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃចំនួន២០០គ្រួសារមកពីឃុំអង្គរបាន ឃុំពាមជីកង ឃុំរកាគយនិងឃុំព្រែកក្របៅចំនួន២០០គ្រួសារ។

អានបន្ត​ ៖អង្គការ Japan Asia Network នាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤ឃុំ

Flag Counter