សង្គម​កម្ពុជា​ ​អាចារ្យ​ ​អាចារិនី​ត្រូវបានផ្តល់តម្លៃយ៉ាងខ្លាំងនៅក្នុងសហគមន៍ពុទ្ធបរិស័ទ

លោក មិន ឃិន និងលោកស្រីជាភរិយារួមជាមួយលោកអភិបាលរងខេត្តស្វាយរៀងជាអធិបតី

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
ស្វាយរៀងៈ ដើម្បីរក្សារនូវតម្លៃនេះឲ្យបានស្ថិតស្ថេរជានិច្ចនិរន្ត អាចារ្យ អាចារិនីគ្រប់រូបគួរប្រឹងប្រែងសិក្សាស្រាវ ជ្រាវបន្ថែមនូវចំណុចដែលខ្លួនខ្វះខាត និងជួយបង្ហាត់បង្រៀនដល់មនុស្សជំនាន់ក្រោយឲ្យស្គាល់ពីរបៀបរបបនៃទំនៀមទម្លាប់របស់បុព្វបុរសរបស់យើង។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងពិធីប្រកាសទទួលស្គាល់សាខា អនុសាខា សមាគមអាចា្យខែ្មរប្រចាំខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នាសាលប្រជុំឆ្នេរទន្លេ។ ក្នុងពិធីប្រកាសទទួលស្គាល់សាខាអនុសាខាសមាគមអាចារ្យខ្មែរខេត្តស្វាយរៀងក៏មានការចូលរួមពីលោក ស៊ុម សុជាតិ អភិបាលរងខេត្តស្វាយរៀងព្រមទាំងអាចារ្យចំនួន៤០៤អង្គ-នាក់។

អានបន្ត​ ៖សង្គម​កម្ពុជា​ ​អាចារ្យ​ ​អាចារិនី​ត្រូវបានផ្តល់តម្លៃយ៉ាងខ្លាំងនៅក្នុងសហគមន៍ពុទ្ធបរិស័ទ

លោក មិន ឃិនៈ​ការអប់រំ​ល្អ​គឺ​ជា​កូនសោ​ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ

សម្តេច បួរ គ្រី និងលោក មិន ឃិន យាង អញ្ជើញជាអធិបតីក្នុងពិធីបិទបវេសនកាលឆ្នាំសិក្សា ២០១៤ ២០១៥

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ការអប់រំល្អគឺជាកូនសោដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ។ ជារួមក្នុងយុគសម័យសេដ្ឋកិច្ច ពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះមានឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយនិងអាស្រ័យសំខាន់លើកត្តាធនធាន មនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពឆ្នៃប្រឌិតនិងមានជំនាញច្បាស់លាស់។ នេះជា ប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានថ្លែងបញ្ជាក់ក្នុងពិធីបិទបវេសនកាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០១៤-២០១៥ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥  និងមានព្រះវត្តមានចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

អានបន្ត​ ៖លោក មិន ឃិនៈ​ការអប់រំ​ល្អ​គឺ​ជា​កូនសោ​ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ

​ផ្សព្វផ្សាយ​ខ្លឹមសារមហា​សន្និបាត​វិសាមញ្ញដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកងមាស

លោក មិន ឃិន និងលោកស្រីជាភរិយាអធិបតិក្នុងពិធីផ្សព្វផ្សាយខ្លឹមសារវិសាមញ្ញ

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានប្រារព្ធពិធីផ្សព្វផ្សាយនូវខ្លឹមសារមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥។ ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស និងលោកស្រីជាភរិយា ព្រមទាំងមានការចូលរួមពី លោក យូ ស៊ុនឡុង អនុប្រធានក្រុមការងារចុះជួយស្រុកកងមាស និងមានការចូលរួមពីប្រធានគណបក្សប្រជាជនកម្ពុជាទាំង១១ឃុំក្នុងស្រុកកងមាសចំនួន១៨០នាក់។

អានបន្ត​ ៖ ​ផ្សព្វផ្សាយ​ខ្លឹមសារមហា​សន្និបាត​វិសាមញ្ញដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកងមាស

សម្តេច នន្ទ ង៉ែត អមដំណើរដោយ ឯកឧត្តម មិន ​ឃិន​ យាង អញ្ជើញ​ប្រកាស​តែងតាំង​គោរម្យងារ​សមណសក្ដិ​-ស្រោចព្រះ​សុគន្ធវារី​ព្រះ​មុនី​សីលសោភ័ណ ពេជ្រ សុភាព

សម្តេចនន្ទ ង៉ែត រួមជាមួយលោក មិន ឃិន ប្រគល់ព្រះរាជក្រឹត្យតែងតាំង

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានយាងអញ្ជើញប្រកាសតែងតាំងព្រះមុនីសីលសោភ័ណ ពេជ្រ សុភាព ស្ថិតក្នុងបរិវេណវត្តកងត្រង់ណឹង ឃុំកងតាណឺង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងការប្រតិបត្តិធម៌វិន័យនិងការរៀនសូត្រធម៌អាថ៌ ការសិក្សាអំពីការអប់រំផ្លូវចិត្តនៅតាមវត្តអារាមសំដៅលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

អានបន្ត​ ៖សម្តេច នន្ទ ង៉ែត អមដំណើរដោយ ឯកឧត្តម មិន ​ឃិន​ យាង...

លោក មិន ឃិនៈ សំណង់​វិហារ​ព្រះពុទ្ធ​សាសនា​ជាអត្តសញ្ញាណរបស់ជាតិយើង

លោក មិន ឃិន និងលោកស្រីជាភរិយាអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារទួលច្រឡាំង

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥
កណ្តាលៈ  វត្តអារាមនិងស្ថាប័នព្រះពុទ្ធសាសនាគឺជាទីកន្លែងឬមជ្ឈមណ្ឌលនិងជាស្នូលនៃព្រលឹងជាតិ សាមគ្គីធម៌ ភាតរភាព ការឯកភាពជាតិ មជ្ឈមណ្ឌលសីលធម៌សម្រាប់អភិវឌ្ឍកាយ វិចារ ចិត្ត។ វត្តនៅទីណាប្រជាជននៅកន្លែងនោះ។ ប្រជាជនជួយកសាងវត្ត វត្តជួយដល់ប្រជាជនតាមរយៈការជួយអប់រំឲ្យមានគំនិតអភិវឌ្ឍ។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត ទួលច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។

អានបន្ត៖លោក មិន ឃិនៈ សំណង់​វិហារ​ព្រះពុទ្ធ​សាសនា​ជាអត្តសញ្ញាណរបស់ជាតិយើង

Flag Counter