លោក មិន ឃិន​ និង​លោក​ស្រី​ជា​ភរិយា​នាំ​អំណោយ​ចែក​ជូន​អ្នក​ជំងឺ​រំលឹក​​ឡើង​វិញ​​នូវ​ស្មារតី​២​ធ្នូ​ឆ្នាំ១៩៧៨​

ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ គឺជាខួបលើកទី៣៦នៃកំណើតរណសីរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបច្ចុប្បន្នមានឈ្មោះថាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបន្តអញ្ជើញសាកសួរសុខទុក្ខអ្នកជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យកុមារជាតិ កាលពីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤។

អានបន្ត ៖ លោក មិន ឃិន​...

ការ​ស្ទង់​មតិ

សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពុទ្ធសាសនបណ្ឌិត្យតាមដំណនេះ https://www.facebook.com/buddhist.institute។ ពុទ្ធសាសនបណ្ឌិត្យមានបំណងបើកទ្វារបណ្ណាល័យរបស់ខ្លួនបម្រើអ្នកអាន និងអ្នកស្រាវជ្រាវនៅថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យបន្ថែមទៀត។ ប្រសិនរូបខាងក្រោមនេះ ទទួលបានការ Like ចំនួនយ៉ាងតិច ១០០០ ដង ពុទ្ធសាសនបណ្ឌិត្យនឹងពិចារណាធ្វើសំណើទៅថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដើម្បីបើកដំណើការបណ្ណាល័យនេះបន្ថែមសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមជួយចែករម្លែក (Share) ព័ត៌មាននេះបន្ត។ សូមអរព្រះគុណ និងអរគុណ

ឥស្លាម​សាសនា​និង​គ្រិស្តសាសនា​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា​

ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ មេដឹកនាំសាសនានៅព្រះរាជាណាចក្រកម្ពុជាត្រូវជំរុញធ្វើសកម្មភាពដើម្បីរួមចំណែកអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពដើម្បីបង្កើនការយល់ដឹងនិងជួយទប់ស្កាត់អំពើហិង្សាលើកុមារនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដែលបានចូលរួមបើកអង្គសិក្ខាសាលាមួយដែលរៀបចំដោយ អង្គការ យូនីសេហ្វនិងអង្គការទស្សនៈពិភពលោក សហការជាមួយក្រសួងធម្មការនិងសាសនាស្តីអំពីតួនាទីឥស្លាមសាសនានិងគ្រិស្តសាសនាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

អានបន្ត ៖ ឥស្លាម​សាសនា​និង​គ្រិស្តសាសនា​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា​

រួមគ្នាបញ្ឈប់អំពើហឹង្សាលើកុមារកម្ពុជា

 

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីមផើរៀល៍ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក្នុងគោលបំណងពិភាក្សាអំពីទ្រឹះស្តីព្រះពុទ្ធសាសនាសម្រាប់ពិធីបួងសួងដើម្បីទប់ស្កាត់អំពើហឹង្សាលើកុមារ។ ក្នុងកិច្ចប្រជុំមេដឹកនាំព្រះពុទ្ធសាសនាក៏មានការយាង-និមន្តពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងមន្ត្រីសង្ឃគ្រប់ឋានានុក្រមជាច្រើនអង្គផងដែរ។

អានបន្ត ៖ រួមគ្នាបញ្ឈប់អំពើហឹង្សាលើកុមារកម្ពុជា

Flag Counter