ទិវា​បួង​សួង​សម្រាប់​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

ភ្នំពេញៈ ដើម្បីចូលរួមទិវាបួងសួង និងសកម្មភាពកុមារជាសាកល រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ នាបរិវេណក្រសួងធម្មការនិងសាសនា មេដឹកនាំសាសនាធំៗនៅកម្ពុជាក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ បានរួមគ្នារៀបចំទិវាបួងសួងក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ ក្រោមព្រះអធិបតីភាពសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

អានបន្ត ៖ ទិវា​បួង​សួង​សម្រាប់​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​

លោក មិន ឃិន ដឹក​នាំ​អង្គប្រជុំ​ត្រៀម​រៀប​ចំ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៣​

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

ភ្នំពេញៈ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំអង្គប្រជុំ មួយដោយមានការនិមន្តចូលរួមពីព្រះសង្ឃទាំងពីរគណៈនិងអស់លោក លោកស្រី ជាប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីជាច្រើននាក់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំដៅពង្រឹងការងារគ្រប់គ្រងព្រះសង្ឃក៏ដូចគរុភណ្ឌវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

អានបន្ត ៖ លោក មិន ឃិន ដឹក​នាំ​អង្គប្រជុំ​ត្រៀម​រៀប​ចំ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៣​

លោក មិន ឃិនៈ ការ​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​គឺ​ដោយ​សារ​បុព្វ​ហេតុ​២​ធ្នូ​ ​និង​៧មករា

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤

កំពង់ចាមៈ ចាប់ពីក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩មក រណសិរ្សបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើបុព្វ ហេតុសាមគ្គី ឯកភាពជាតិ ការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែល យើងចាត់ទុកថា បុព្វការីពុំអាចបំភ្លេចបាន សមនឹងទិសស្លោកថា “មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ”។ នេះជាប្រសាសន៍លើក ឡើង របស់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស ខណៈអព្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងមន្ត្រីរាជការប្រមាណ២០០នាក់ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមន្ទីរគណ បក្សប្រជាជនកម្ពុជាស្រុកកងមាស។

អានបន្ត ៖ លោក មិន ឃិនៈ ការ​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​គឺ​ដោយ​សារ​បុព្វ​ហេតុ​២​ធ្នូ​ ​និង​៧មករា

លោក មិន ឃិន​ និង​លោក​ស្រី​ជា​ភរិយា​នាំ​អំណោយ​ចែក​ជូន​អ្នក​ជំងឺ​រំលឹក​​ឡើង​វិញ​​នូវ​ស្មារតី​២​ធ្នូ​ឆ្នាំ១៩៧៨​

ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៤

ភ្នំពេញៈ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ គឺជាខួបលើកទី៣៦នៃកំណើតរណសីរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបច្ចុប្បន្នមានឈ្មោះថាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបន្តអញ្ជើញសាកសួរសុខទុក្ខអ្នកជំងឺគ្រប់ប្រភេទនៅមន្ទីរពេទ្យកុមារជាតិ កាលពីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤។

អានបន្ត ៖ លោក មិន ឃិន​...

ការ​ស្ទង់​មតិ

សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពុទ្ធសាសនបណ្ឌិត្យតាមដំណនេះ https://www.facebook.com/buddhist.institute។ ពុទ្ធសាសនបណ្ឌិត្យមានបំណងបើកទ្វារបណ្ណាល័យរបស់ខ្លួនបម្រើអ្នកអាន និងអ្នកស្រាវជ្រាវនៅថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យបន្ថែមទៀត។ ប្រសិនរូបខាងក្រោមនេះ ទទួលបានការ Like ចំនួនយ៉ាងតិច ១០០០ ដង ពុទ្ធសាសនបណ្ឌិត្យនឹងពិចារណាធ្វើសំណើទៅថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដើម្បីបើកដំណើការបណ្ណាល័យនេះបន្ថែមសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមជួយចែករម្លែក (Share) ព័ត៌មាននេះបន្ត។ សូមអរព្រះគុណ និងអរគុណ

Flag Counter