ស្រុកកងមាសប្រារព្ធទិវាចងកំហឹង២០ឧសភា

លោក មិន ឃិន រាប់បាត្រព្រះសង្ឃក្នុងទិវាចងកំហឹង២០ឧសភា

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤
កំពង់ចាម ៖ ទោះបីប្រទេសជាតិបានកំពុងរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក៏ដោយ ក៏ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងពីរភេទ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់បានមកជួបជុំគ្នាប្រារព្ធទិវាចងកំហឹង២០ឧសភាដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស អញ្ជើញជាអធិបតីក្នុងពិធីទិវាចងកំហឹង២០ឧសភា ដែលបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅបរិវេណវត្តអូរត្រកួន ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាទីកន្លែងដែលប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់ត្រូវបានពួកយង់ឃ្នងប៉ុលពតកាប់សម្លាប់យ៉ាងព្រៃផ្សៃ។

អាន​បន្ត ៖ ស្រុកកងមាសប្រារព្ធទិវាចងកំហឹង២០ឧសភា

ពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤
ខេត្តពោធិសាត់ៈ នៅសាលាខេត្តពោធិសាត់ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ចនិងតែងតាំងមុខដំណែងជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិសាត់ ក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី ព្រមទាំងអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន ផងដែរ។

អាន​បន្ត ៖ ពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់

ឯកឧត្តម មិន ឃិន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥

 ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៤
ភ្នំពេញ៖  ព្រះពុទ្ធសាសនាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់ បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនា

បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានប្រសាសន៍ទូលប្រគេនលើកឡើងបែបនេះ ខណៈពេលលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ នាបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ។

អាន​បន្ត ៖ ឯកឧត្តម មិន ឃិន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥

Flag Counter