ព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំប្រកាសស្ដីពីការអនុញ្ញាតចុះបញ្ជីពាហិរសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
សេចក្ដីជូនដំណឹង
ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការមិនមានរោគ ជាលាភដ៏ប្រសើរ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ ឈប់ទទួលយកស្នាដៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត។ សូមអានលក្ខខណ្ឌនានាដែលមាននៅលើខិត្តបណ្ណ។ សូមអរគុណ
សូម ចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh
ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេច និងព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៅទីស្ដីការក្រសួង។សូមបញ្ជាក់ថាតាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជាច្រើននាក់ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្រ្តអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត។