​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​វាយ​តម្លៃស្នាដៃ​​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​លើក​ទី២ ឆ្នាំ​២០១៩

ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម សាន សម្ផស្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា។ អង្គប្រជុំបានដំណើរការដោយរលូន កំណត់បានជ័យលាភីសម្រាប់ពានរង្វាន់រឿងខ្លី និងកំណាព្យ ព្រមទាំងបានកំណត់ប្រធានបទសម្រាប់ពានរង្វាន់លើកី៣ បន្តទៀត។ លទ្ធផលជ័យលាភីនឹងប្រកាសនៅពេលឆាប់ៗនេះ។ សូមអរគុណ

Read more: ​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​វាយ​តម្លៃស្នាដៃ​​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​លើក​ទី២...

​ពិធីទទួល​បដិសណ្ឋារកិច្ច​ សម្តេច​ឱម៉ាល់ប៉េ​ សោភិតៈ ព្រះសង្ឃនាយក ​នឹង ឯកឧត្ដម​ ម៉ៃទ្រីប៉ាឡា​ ស៊ី​រីសេនា​ ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គម​និយម​ស្រីលង្កា​

ថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ១០ខែសីហា ឆ្នាំ២០១៩
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិ...ការវត្តលង្កាព្រះកុសុមារាម បានរៀបចំទទួលបដិសណ្ឋារកិច្ច សម្តេចឱម៉ាល់ប៉េ សោភិតៈ ព្រះសង្ឃនាយកនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កានិងចម្រេីនពរស្វាគមន៍ ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា និងលោកជំទាវ អញ្ជើញមកដល់វត្តលង្កាព្រះកុសុមារាម ដេីម្បីប្រតិស្ឋាន នូវព្រះសារីរិកធាតុ និងព្រះសិរិពោធិព្រឹក្ស ។
ក្រោយពីបញ្ចប់កម្មវិធីនៅវត្តលង្កាព្រះកុសុមារាម ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី និងលោកជំទាវ បានបន្ត ទស្សនកិច្ច ពុទ្ធមណ្ឌលវិបស្សនាធុរះភ្នំព្រះរាជទ្រព្យ និងដាំដេីម នាគ ដែលជាដេីមឈេីម្យ៉ាងតំណាងជាតិ នៃប្រទេសស្រីលង្កា នៅទីអាវាសនោះផងដែរ។

វគ្គបណ្ដុះបណ្ដាល

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនស្ដីពី «ច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ» ដែលធ្វើបទបង្ហាញដោយឯកឧត្ដម ស សាម៉ីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ។ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីពុទ្ធសាសនបណ្ឌិត្យប្រចាំឆ្នាំ២០១៩នេះ។ ព្រមជាមួយគ្នានេះផងដែរ សិក្ខាកាមទាំងអស់បានភ្លក្សរស់ជាតិទឹកដោះគោស្រស់ដែលផលិតដោយឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា។

Read more: វគ្គបណ្ដុះបណ្ដាល

ទំនៀមមង្គលបួនបែបរបស់ខ្មែរបុរាណ

សូមគោរពនិមន្តនិងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែសីហាឆ្នាំ២០១៩ ក្រោមប្រធានបទ «ទំនៀមមង្គលបួនបែបរបស់ខ្មែរបុរាណ» នៅថ្ងៃសុក្រ ទី១៦ ខែសីហា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយឯកឧត្ដមឧទ្ទេសាចារ្យ ប៉ុក វណ្ណធី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។ ទំនៀមបួនបែបនោះ មាន៖

1.    មង្គលកោរជុក-កោរកំប៉ោយ

2.    មង្គលចូលម្លប់ ឬបញ្ចូលម្លប់

3.    មង្គលចេញម្លប់ ឬបញ្ចេញពីម្លប់

4.    មង្គលបំបួសកុលបុត្ត

សូមអរព្រះគុណ និងអរគុណ

***ចូលរួមដោយសេរី***

Flag Counter