កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់ ។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យ នៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យនៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។
Read more: សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ...
ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងសោយនូវបរមសុខ ក្នុងសុគតិភព និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង...
នារសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
លោក ស្រី ផាត់ ច័ន្ទមុនីរដ្ឋា អនុប្រធាន ពុទ្ធសាសនបណ្ឌិត្យ និង ជាតំណាង សមាគមនារីក្រសួង ធម្មការ និង សាសនា និង សហការី បានអញ្ជើញសួរសុខទុក្ខ មន្ត្រីពុទ្ធសាសនបណ្ឌិត្យ ជានារី ឈ្មោះ ញ៉ ស្រីម៉ុច ដែលបានប្រសូតបុត្រទី២ម្នាក់ យ៉ាងស្រស់ស្អាតនៅមន្ទីរពេទ្យ កាល់ម៉ែត។ សូមជូនពរសុខភាពល្អនិងជោគជ័យ
ព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំ០៩ខែ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត ដែលមានការនិមន្ត អញ្ជើញចូលរួមពី ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...