ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការមិនមានរោគ ជាលាភដ៏ប្រសើរ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី

សេចក្ដីជូនដំណឹង

ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការមិនមានរោគ ជាលាភដ៏ប្រសើរ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ ឈប់ទទួលយកស្នាដៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត។ សូមអានលក្ខខណ្ឌនានាដែលមាននៅលើខិត្តបណ្ណ។ សូមអរគុណ

សូម ចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

 

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត

ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេច និងព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...

ឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៅទីស្ដីការក្រសួង។សូមបញ្ជាក់ថាតាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជាច្រើននាក់ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្រ្តអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត។

Read more: ឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្...

តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់

កាលពីព្រឹកថ្ងៃ ទី ២៦ ខែ តុលា ឆ្នាំ ២០២០ តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន  ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់ ។ ពិធីបានប្រព្រឹត្តទៅនៅមន្ទីរធម្មការ និង សាសនាខេត្តពោធ៍សាត់។

Read more: តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ...

Flag Counter