សូមថ្វាយព្រះពរ និងជូនពរ

ក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៤ និងឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.. ២៥៥៨ ចុ.. ១៣៧៦ ម..១៩៣៦ នេះ ក្នុងនាមពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា សូមឧទ្ទិសដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្ដិសិទ្ធក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមប្រោះព្រំសព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយទ្រង់ ជូនសម្ដេច ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ និងប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានសម្រេចនូវពរជ័យទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការកសាងជីវិតរស់នៅ និងការកសាងប្រទេសជាតិ មាតុ-ភូមិកម្ពុជា ជាមួយនឹងសុខសន្តិភាព សម្បូណ៌រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមទេវតាឆ្នាំថ្មី ជួយអភិបាលបណ្ដាលចិត្តគ្រប់គ្រងរក្សា និងប្រសិទ្ធិពរជ័យដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឲ្យមានសមានចិត្តជាកុសល យោគយល់សណ្ដោសត្រាប្រណី សាមគ្គីរួមសុខរួមទុក្ខ ជាមហាគ្រួសារកតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្ដីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរតរៀងទៅ។

Flag Counter