សេចក្ដី​ថ្លែង​ការណ៍

នេះជាសេចក្ដីថ្លែងការណ៍ឆ្លើយតបការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រសួងធម្មការ និងសាសនា សូមបដិសេធន៍យ៉ាងដាច់ខាតថា ពុំដែលមានគោលការណ៍គិតគូដល់ការវិនិយោគឬលក់ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដល់ក្រុមហ៊ុនឯកជនណាឡើយ រាប់ទាំងក្រុមហ៊ុនណាហ្គាវើល ផងដែរ ។ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះ ជាកន្លែងសិក្សាស្រាវជ្រាវ និងតម្កល់ឯកសារព្រះពុទ្ធសាសនាដ៏មានតម្លៃមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់សកម្មភាពការងារជាប្រចាំ។

Flag Counter