អង្គការយូនីសេហ្វបូកសរុបលទ្ធផលការងារកិច្ចការពារកុមារឆ្នាំ២០១៤

លោក មិន ឃិន អញ្ជើញជាអធិបតី

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ អង្គការយូនីសេហ្វសហការជាមួយក្រ សួងធម្មការនិងសាសនាប្រារព្ធពិធីបូកសរុបលទ្ធផលការងារកិច្ចការពារកុមារឆ្នាំ២០១៤និងលើកទិសដៅនិងទិសដៅបន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការនិមន្តចូលរួមពីព្រះមេគុណទាំងពីរគណៈនិកាយព្រមទាំងប្រធានមន្ទីរធម្មការនិងសាសនា ថ្នាក់ដឹកនាំឥស្លាមសាសនានិងគ្រីស្ទសាសនាដែលជាក្រុមគោលដៅប្រមាណជាង២០០នាក់។

       លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាថ្លែងក្នុងពិធីបើកសិក្ខាសាលាថា សិក្ខាសាលាថ្ងៃនេះគឺជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងតួនាទីនិងការអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនានិងសាររបស់ សាសនាទាំងអស់ដែលបានប្រកាសប្តេជ្ញាចិត្តរួមគ្នាអប់រំផ្សព្វផ្សាយពីការទប់ស្កាត់លើកុមារគ្រប់រូបភាពដោយប្រើ ទ្រឹស្ដីសាសនាដើម្បីជួយលើកកម្ពស់សិទ្ធកុមារ ការការពារកុមារ និងជួយកុមារងាយរងគ្រោះ តម្រងទិសដៅដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។

       លោក មិន ឃិន មានប្រសាសន៍ថា ឆ្លងតាមរយអង្គសិក្ខាសាលាជាច្រើនលើករួចមកឲ្យឃើញថាការជួបជុំគ្នារវាងថ្នាក់ដឹកនាំសាសនាទាំងអស់ពិតជាបានបង្កើតបរិយាកាសសុខដុមនីយកម្មសាសនាទាំងអស់នៅកម្ពុជាតាមរយការចូលរួមពិភាក្សារកទ្រឹស្ដីសាសនាដើម្បីផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើកុមារ។ ក្នុងឆ្នាំ២០១៣-២០១៤ កន្លងមក ក្រសួងធម្មការនិងសាសនាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការយូនីសេហ្វរួមគ្នាធ្វើការអប់រំដល់សាលារៀន សហគមន៍ ឪពុកម្តាយ អាណាព្យាបាលដើម្បីបញ្ជៀសអំពើហិង្សាលើកុមារតាមរយមេដឹកនាំគ្រប់សាសនាដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឪកាសនេះ លោក មិន ឃិន សូមសំដែងនូវការកោតសរសើរនិងអរគុណចំពោះអង្គការយូនីសេហ្វដែលបានខិតខំប្រឹងប្រែងជម្រុញឲ្យកម្មវិធីនេះដំណើរការបានជោគជ័យ។

       លោកស្រី អាណាចាណែត សុងហ្គា តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា អង្គការយូនី សេហ្វមានសេចក្តីរំភើបយ៉ាងក្រៃលែងដែលក្រសួងធម្មការនិងមេដឹកនាំសាសនាទាំងអស់បានបោះជំហានទៅមុខក្នុងនាមជាសម្លេងកុមារនិងជាអ្នកតស៊ូមតិនៃបញ្ហាកុមារ។ នេះជាលើកទីមួយដែលយើងជួបជាមួយអ្នកជំនាញ សាសនា មេដឹកនាំសាសនាមកពីសាសនាផ្សេងៗដើម្បីជម្រុញឲ្យមានតម្លៃសាសនានិងសីលធម៌ក្នុងកិច្ចគាំពារកុ មារក្នុងសហគមន៍៕

មន្ត្រីសង្ឃនិងថ្នាក់ដឹកនាំមន្ទីរធម្មការចូលរួម


 

Flag Counter