​ផ្សព្វផ្សាយ​ខ្លឹមសារមហា​សន្និបាត​វិសាមញ្ញដល់សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកងមាស

  • Print

លោក មិន ឃិន និងលោកស្រីជាភរិយាអធិបតិក្នុងពិធីផ្សព្វផ្សាយខ្លឹមសារវិសាមញ្ញ

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានប្រារព្ធពិធីផ្សព្វផ្សាយនូវខ្លឹមសារមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥។ ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស និងលោកស្រីជាភរិយា ព្រមទាំងមានការចូលរួមពី លោក យូ ស៊ុនឡុង អនុប្រធានក្រុមការងារចុះជួយស្រុកកងមាស និងមានការចូលរួមពីប្រធានគណបក្សប្រជាជនកម្ពុជាទាំង១១ឃុំក្នុងស្រុកកងមាសចំនួន១៨០នាក់។

       លោក មិន ឃិន បានថ្លែងថា មហាសន្និបាតបានវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះការងារបោះឆ្នោតរបស់គណបក្សទាំងចំណុចខ្លាំង ចំណុចខ្សោយដោយបានដកស្រង់មេរៀននិងបទពិសោធន៍មួយចំនួនព្រមទាំងបានកំណត់ទិសដៅនិងភារកិច្ចសំខាន់ៗដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីធានារក្សាប្រៀបឈ្នះនិងបង្កើន របៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។

       លោក មិន ឃិន បានរំលឹកដល់ប្រធានគណបក្សឃុំទាំងអស់ត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្តីសំរេចនៃមហាសន្និបាតតំណាងទូទាំងប្រទេសដល់សមាជិកនៅថ្នាក់មូលដ្ឋានឲ្យបានយល់ជ្រួតជ្រាបពីគោលនយោបាយរបស់ណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំពិសេស គឺសម្តេចតេជោ ហ៊ុន សែន។ ជាក់ស្តែង សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាយ៉ាងរឹងមុំាធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅយ៉ាងសុខដុមរមនា។ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបាន លើកកម្ពស់។ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ដោយមានអតិផរណាក្នុងកម្រឹត៣-៤ភាគរយប៉ុណ្ណោះ។ ជីវភាពសេដ្ខកិច្ចសង្គមរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង អាត្រានៃភាពក្រីក្រត្រូវបាន កាត់បន្ថយមកនៅក្រោម១៨ភាគរយ។

       លោកប្រធានក្រុមការងារចុះជួយស្រុកកងមាសបានសំណូមពរដល់មេបក្សទាំង១១ឃុំឲ្យពង្រឹងគោលនយោបាយរបស់បក្សលើការងារចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតនិងពង្រឹងលើការងារសន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំនីមួយៗរបស់ខ្លួននិងស្នើដល់អាជ្ញាធរឃុំចុះធ្វើវេទិកាសាធារណៈដោយផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យប្រជាពលរដ្ឋយល់ច្បាស់ដើម្បីដណ្តើមយកប្រជាប្រិយភាពរបស់បក្សនាពេលបោះឆ្នោតខាងមុខដោយប្រជាពលរដ្ឋគាំទ្រមកលើគណបក្សយ៉ាងពេញទំហឹងដោយឥតងាករេ។

       លោក មឿង ផា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកងមាសបានឡើងអានសេចក្តីសំរេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងនោះបានរំលេចពីការអភិវឌ្ឍន៍ មានការរីកចំរើនលើគ្រប់វិស័យពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាននិងបានលើកឡើងពីការ តម្លើងប្រាក់បៀវត្សរ៍ជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេសឲ្យបានជាង១លានរៀលនៅឆ្នាំ២០១៨៕

សមាជិកចូលរួមស្តាប់ខ្លឹមសារ