វត្តអារាមព្រះពុទ្ធសាសនាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលចំណេះដឹង និងអប់រំ

ព្រះមេគណខេត្តតាកែវ លោក មិន ឃិន និងលោកស្រីជាភរិយាជាអធិបតីក្នុងពិធីសំណេះសំណាល

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥
តាកែវៈព្រះពុទ្ធសាសនាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍ទូលប្រគេនលើកឡើងបែបនេះ ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលជាមួយសមណសិស្សនៅពុទ្ធិកវិទ្យាល័យសម្តេចជា ស៊ីមខេត្តតាកែវ ស្ថិតក្នុងបរិវេណវត្តសីហរតនារាម កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

       មានប្រសាសន៌ក្នុងឱកាសនោះ លោក មិន ឃិន បានលើកឡើងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់គិតគូរអំពីសុវត្ថិភាព ជីវភាពរស់នៅរបស់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយអ្វីដែលយើងទាំងអស់គ្នាកំពុងចាប់អារម្មណ៌និងយកចិត្តទុកដាក់ពេលនេះគឺការស្តារឡើងវិញនូវការខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម។ ប៉ុន្តែអ្វីៗទាំងអស់នេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរួមទាំងស្មារតីស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋនិងប្រទេសជាតិគ្រប់កាលៈទេសៈ។

       លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានទូលប្រគេនបន្តទៀតថាយោងមាត្រា៦៨បានចែងថារដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋមនិងមធ្យមសិក្សានៅតាមគ្រឹះស្ថានសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥត បង់ថ្លៃ។ ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។ រដ្ឋជួយផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា។ក្រោមការយកចិត្តទុកដាក់ខ្ពស់និងការដឹកនាំប្រកបដោយការឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាវត្តអារាមនៅទូទាំងប្រទេសមានជាង៤ពាន់វត្តនិងព្រះសង្ឃជាង៥ម៉ឺនអង្គ និងមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែង សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

      លោក ជួង វ៉ាង ប្រធានមន្ទីធម្មការនិងសាសនាខេត្តតាកែវបានឡើងធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារពុទ្ធិកសិក្សាមួយរយៈរពេលកន្លងមកវិស័យពុទ្ធិកសិក្សានិងធម្មវិន័យគឺមានការរីកចំរើនជាបង្គួរទៅលើគុណភាពសិក្សាទោះបីពុំសូវមានព្រះសង្ឃបួសច្រើនក៏ដោយក៏ប៉ុន្តែនៅបានប្រមូលផ្តុំព្រះសង្ឃដែលបានបួសហើយឲ្យមករៀនសូត្រនៅតាមបណ្តាសាលានានាក្នុងស្រុកដើម្បីបំរើសំណូមពររបស់កុលបុត្រខែ្មរយើងរួមចំណែកជ្រោងទង់ ព្រះពុទ្ធសាសនានិងសង្គមជាតិឲ្យកាន់តែរឹងមាំរីកចំរើនបន្ថែមទៀត។

      លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនសៀវភៅមង្គលត្ថទីបនីប្រែ៥ចប់៤ភាគ សៀវភៅវិសុទ្ធ មគ្គ៥ចប់៣ភាគ ប្រគេនបច្ច័យព្រះមេគណនិងបាឡាត់គណមួយអង្គ៥ម៉ឺនរៀល ប្រគេនសមណសិស្ស ១៥៥ អង្គ ក្នុងមួយអង្គបច្ច័យ១ម៉ឺនរៀល សៀវភៅ២ក្បាល ប៊ិច២ដើម លោកគ្រូ១៣នាក់ ម្នាក់ៗថវិកា២ ម៉ឺនរៀល៕

សមណសិស្សទាំង១៥៥អង្គ

Flag Counter