អង្គការ Japan Asia Network នាំអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤ឃុំ

  • Print

លោក មិន ឃិន និងប្រធានអង្គការ បណ្តាញអាស៊ីជប៉ុនចែកអង្ករជូនប្រជាពលរដ្ឋ

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥
កំពង់ចាមៈ ដើម្បីឆ្លយតបទៅនឹងសេចក្តីត្រូវការពីសំណាក់ប្រជាពលរដ្ឋដែលកំពុងបានជួបប្រទះទៅនឹងជីវភាព ប្រចាំថ្ងៃហើយនិងបានទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់កាលពីពេលកន្លងទៅ លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសបានដឹកនាំប្រធានអង្គការ Japan Asia Network នាំអង្ករមកចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃចំនួន២០០គ្រួសារមកពីឃុំអង្គរបាន ឃុំពាមជីកង ឃុំរកាគយនិងឃុំព្រែកក្របៅចំនួន២០០គ្រួសារ។

          លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសបានពាំនាំនូវក្តីរលឹកពីសម្តេចអគ្គមហាទាំងបី ជូនចំពោះប្រជាពលរដ្ឋទាំបួនឃុំ ពិតណាស់ហើយសមិទ្ធិផលជាច្រើនដែលបានកំពុងកើតឡើងនាពេលនេះគឺបានមកពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសារ មានគោលការណ៍ច្បាស់លាស់រួមសុខរួមទុក្ខជាមួយប្រជាជននិងដោះស្រាយរាល់ការលំបាករបស់ប្រជាជន។

          លោកប្រធានក្រុមការងារចុះជួយស្រុកបានមានប្រសាសន៌ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានគិតគូជានិច្ចចំពោះជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋតាម រយៈការមិនយកពន្ធលើដីធ្លី លុបបំបាត់ឡូតិ៍នេសាទទាំងអស់ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋនេសាទត្រីតាម លក្ខណៈគ្រួសារ។

          លោក មិន ឃិន បានលើកឡើង ពីតួនាទីរបស់ក្រសួងដែលជាសេនាធិ ការមួយឲ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់សំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះសាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ នេះបញ្ជាក់ឲ្យឃើញពីការរួបរួមរវាងសាសនាទាំងអស់នៅកម្ពុជាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

          លោក មិន ឃិន មានប្រសាសន៌បន្តទៀតថាសាសនាទាំងអស់បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៌និងការរក្សារនូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យនិងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ ។

          លោក មិន ឃិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង២០០គ្រួសារឲ្យខិតខំដាំដំណាំផ្សេងៗក្រៅពីការងារធ្វើ ស្រែចំការហើយនិងត្រូវប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានឧបទ្ទហេតុណាមួយកើតឡើងជាពិសេសចំពោះរដូវប្រាំងនេះតែម្តង និងបានរួមគ្នាចែកអង្ករជូនប្រជាពលរដ្ឋទាំងបួនឃុំក្នុងគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាមនិងមីមួយកេស៕

លោក មិន ឃិន មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ