សម្ពោធ​អណ្តួង​ទឹកស្នប់ទាំង៥ជូនប្រជាពលរដ្ឋបីឃុំ

  • Print

លោក មិន ឃិន អញ្ជើប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥
កំពង់ចាមៈ  អណ្ដូងទឹកស្នប់ទាំងប្រាំដែលជាអំណោយរបស់អង្គការ Mekong Dialough ត្រូវបានប្រគល់ឲ្យ ប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងទាំងបីឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ដែលពិធីប្រគល់នេះស្ថិតនៅភូមិស្វាយស្រណោះ ឃុំរការអារ ស្រុកកងមាស ខេត្តកំពង់ចាម។

         លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស មានប្រសាសន៌កោតសរសើរចំពោះអង្គការ Mekong Dialough ដែលបានជួយជីកអណ្ដូងទឹកស្នប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់មិនតែប៉ុណ្ណោះ អង្គការមួយនេះបានជួយនូវផ្នែកសង្គមកិច្ចជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទសដែលនេះជាកាយវិកាមួយមិនអាចកាត់ផ្តាច់ចេញបានឡើយពីការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។        

         លោកប្រធានក្រុមការងារបានមានប្រសាសន៌បន្តទៀតថាក្រសួងធម្មការនិងសាសនាជាស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់ដែលកំពុងប្រត្តិបត្តិការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយសាសនាទាំងនោះមិនត្រឹមតែបានជួយដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានជួយអប់រំសតិ ស្មារតីប្រជាពលរដ្ឋឲ្យប្រព្រឹត្តតែអំពើល្អផងដែរ និងបានមានមតិផ្តាំផ្ញើសូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសម្បត្តិរួមទាំងនេះប្រយោជន៌ដើម្បីទុកប្រើប្រាស់ឲ្យបានយូរអង្វែងនិងសូមឲ្យអង្គការ Mekong Dialough បន្ត ការងារមនុស្សធម៌នេះតទៅទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

         សូមបញ្ជាក់ថា អណ្ដូងស្នប់ដែលជាអំណោយបានមកពីអង្គការ Mekong Dialough បានធ្វើការបែងចែកក្នុងឃុំរកាអារពីរអណ្ដូង ឃុំកងត្រង់ណឹងទទួលបានពីរអណ្ដូង និងឃុំស្តៅមួយកន្លែង និងបានចំណាយថវិការអស់ចំនួនជាងបីពាន់ដុល្លារ៕