គម្រោងសេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជាព្យាបាលឥតគិតថ្លៃជូនបងប្អូនខ្មែរ-ឥស្លាម

  • Print

លោក មិន ឃិន អញ្ជើញពិនិត្យអ្នកជំងឺទូទៅដែលបានមកពិនិត្យ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥
កំពង់ចាមៈ ដោយមានកិច្ចសហប្រតិបត្តិការល្អពីសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាជាមួយសមាគមសម្របសម្រួល សង្គមរដ្ឋគុយវ៉ែតរួមគ្នាធ្វើការអប់រំនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនខ្មែរ-ឥស្លាមចំនួន៩២២នាក់ដែលពិ ធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាសដែលការផ្តល់សេវាដោយឥតគិតថ្លៃនេះធ្វើឡើងក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន អង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

          លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសបានសម្តែងការអរគុណចំពោះសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជានិងសមាគមសម្របសម្រួលសង្គមរដ្ឋគុយវ៉ែតរួមគ្នាក្នុងការផ្តល់សេវាលើកកម្ពស់និងការអប់រំស្តីពីសុខភាពប្រជាពលរដ្ឋក្នុងសហគមន៌ដោយមិនយកកម្រៃនិងសូមឲ្យបន្តវប្បធម៌នេះឲ្យបានយូរអង្វែងប្រយោជន៌ដើម្បីការពារសុខមាលភាពជូនបងប្អូនខ្មែរ-ឥស្លាមដែលនេះជាកាយវិការមនុស្សធម៌យ៉ាងធំធេងក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

         លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកងមាស មានប្រសាសន៌បន្តទៀតថាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានណែនាំឲ្យក្រុម ការងារចុះជួយមូលដ្ឋានត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យពួកគាត់មានភាពកក់ក្តៅមកលើ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យសក្តិសមនិងគោលការណ៌របស់បក្សដែលបានចែងថាគណបក្សប្រ ជាជនកម្ពុជា ជារបស់ប្រជាជន បម្រើផលប្រយោជន៌ប្រជាជន។

         លោក មិន ឃិន បានសង្កត់ធ្ងន់ថា ភាពសុខដុមរមនារវាងសាសនាទាំងអស់នៅកម្ពុជាបានបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍន៌ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តន៍ទៅមុខជានិច្ចនិងបានសំណូមពរដល់បងប្អូនខ្មែរ-ឥស្លាមទាំងអស់ត្រូវចេះសហការគ្នានិងយោគយល់គ្នារួមគ្នាអភិវឌ្ឍនៅតាមវិហាររបស់ខ្លួនឲ្យបានសមរម្យនិងត្រូវចេះគោរពច្បាប់សាសនាឲ្យបានត្រឹមត្រូវ។

          លោក សុះ មុះសឹន ប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា មានប្រសាសន៌ថាដោយមើលឃើញពីការលំបាករបស់បងប្អូនខ្មែរ-ឥស្លាមនៅតំបន់នេះទើបខាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាសហការជាមួយសមាគមពិភពលោកនៃក្តីមេត្តានិងសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែតបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃលើស្ថានភាពជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី ជំងឺមាត់ធ្មេញ ពិនិត្យភ្នែក៕