​វត្ត​អារាម​ជា​ថ្នាល​បណ្ដុះ​សីលធម៌​និង​គុណធម៌

លោក មិន ឃិន និងលោកស្រីអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធ

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥
តាកែវៈ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ជាតិ សីលធម៌ គតិបណ្ឌិត វិថីជីវិត ដើម្បីជួយដល់ប្រជា ជនឲ្យមានជីវិតរុងរឿង សាមគ្គីធម៌ ភាតរភាត សុខុមាលភាព អភិវឌ្ឍសង្គមតាមរយៈវិធានការអប់រំអំពី សីល សមាធិនិងបញ្ញា។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលបានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខែ្សបូរសម្ពោធសមិទ្ធិផលនានាក្នងពុទ្ធសីមាវត្តពោធិអំពិល ស្ថិតនៅភូមិពោ ឃុំ សំបួរ ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។

          សមិទ្ធិផលនានាដែលបម្រើឲ្យវិស័យសាសនាក្នុងវត្តពោធិអំពិលមានសាលាពុទ្ធិកមួយខ្នង ព្រះវិហារពីរជាន់ធ្វើអំពីបេតុងប្រក់ក្បឿង ដងទង់ពីរ រូបសំណាកព្រះពុទ្ធ១៦អង្គ កសាងហោព្រះត្រៃបិដក គម្ពីព្រះត្ងបិដក កសាងព្រះគោ ព្រះកែវ ខ្លោងទ្វាចូលវត្ត កុដិពីរជាន់ចំនួន២ខ្នង បង្គន់អនាម័យ រូបដំរី រូបសេះ សាលាបុណ្យ ក្លោងទ្វាចូលសាលា។ល។ សមិទ្ធិផលទាំងនេះគឺបានកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ លោក មិន ឃិន និង លោកស្រីជាភរិយាព្រមទាំងកូនចៅ។

          លោក មិន ឃិន បានមានប្រសាសន៍នាឱកាសនោះថា សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែនឹករលឹកនិងខ្វល់ខ្វាយចំពោះព្រះសង្ឃ អាចារ្យ គណៈ កម្មការវត្ត តាជី យាយជី ពុទ្ធបរិស័ទ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជនរួមជាតិទាំអស់។

          លោក មិន ឃិន បានលើកឡើងថាការឆ្លងសមិទ្ធផលទាំងនេះ ស្របពេលដែលមាតុភូមិកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានទទួលលទ្ធផល សមិទ្ធផល ស្នាដែធំៗគ្រប់ហេដ្ឋារចនាសម្ព័ន្ធជាតិនិងនៅលើឆាកអន្តរជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះវិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

          លោក មិន ឃិន បានសម្តែងនូវការកោតសរសើរចំពោះព្រះចៅអធិការវត្តពោធិអំពិលនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានសទ្ធាជ្រះថ្លាផ្តួចផ្តើមដឹកនាំការកសាងនូវសមិទ្ធផលទាំងនេះ។ នេះជាសកម្មភាពគួរឲ្យគោរពនិងបានលើកទឹកចិត្តអំពាវនាវឲ្យចូលរួមកសាងបន្តទៀតនិងចូលរួមថែរក្សាអ្វីដែលសម្រេចបានរួចមកហើយនោះដោយបានកត់សម្គាល់ថាជាមួយនឹងការនាំមុខដោយសប្បុរសជនការចូលរួមរបស់ព្រះសង្ឃពុទ្ធបរិស័ទចំណុះជើងវត្តនិងកត្តាសាមគ្គីភាពជាចំនុចសំខាន់មួយនៃការធ្វើឲ្យសមិទ្ធផលជាច្រើនលេចចេញជារូប រាងឡើងនាឱកាសនេះ។

          នាឱកាសនោះ លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនព្រះសង្ឃ៣០វត្ត ក្នុងមួយវត្តទទទួលបានសៀវភៅមង្គលប្រែ៤ភាគ សៀវភៅគាថាវិសុទ្ធមគ្គប្រែ៣ភាគ សៀវភៅគាថាធម្មបទប្រែ១ភាគ។ ឧបត្ថម្ភសិស្ស២៥០នាក់ម្នាក់ៗទទួលបានសៀវភៅសរសេរ១ក្បាល ប៊ិច១ ថវិកា១ពាន់រៀល និងបានឧបត្ថមគ្រូបង្រៀន៥០ម៉ឺនរៀលព្រមទាំងរាប់បាត្រព្រះសង្ឃ២៣៥អង្គផងដែរ៕

 
លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញកាត់ខែ្សបូរ

Flag Counter