ភាពជោគជ័យនៃជីវិតគឺកើតចេញពីការសិក្សារៀនសូត្រ

លោក មិន ឃិន និងលោកស្រីជាភរិយារួមជាមួយភរិយាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥
ភ្នំពេញៈ  ថ្លែងទៅកាន់សមណសិស្សចំនួន១១៨អង្គ ក្នុងពិធីសំណេះសំណាលជាមួយសមណសិស្ស នៃពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលាប ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នេះ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមានប្រសាសន៍គូសបញ្ជាក់ថាភាពជោគជ័យនៃជីវិតគឺកើតចេញពីការខិតខំសិក្សារៀនសូត្រ។ ដូចនេះទើប លោក មិន ឃិន បានជម្រុញអោយសមណសិស្សទាំងអស់អង្គត្រូវតែខិតខំសិក្សារៀនសូត្រអោយទទួលបានចំណេះដឹងជ្រៅជ្រះព្រោះថាស្ថិតក្នុងភេទជាអ្នកបួសព្រះសង្ឃមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ។

លោក មិន ឃិន មានប្រសាសន៍កោតសរសើរចំពោះព្រះមង្គលវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តព្រែកលាប គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទ សប្បុរសជននានាដែលមានទឹកចិត្ដជ្រះថ្លាចំណាយធនធានថវិកាចូលរួមកសាងសមិទ្ធផលទាំងអស់នេះឡើងទុកជាប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា។ វិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានប្រពៃណីទំនៀមទម្លាប់ល្អ មានការប្រៀនប្រដៅអប់រំមនុស្សឱ្យប្រព្រឹត្ដអំពើល្អដូចនេះទើបរាជរដ្ឋាភិ បាលបានយកចិត្តទុកដាក់ជាខ្លាំងទៅលើការងារកសាងធនធានមនុស្សដែលក្នុងនោះមានការអប់រំបណ្តុះបណ្តាល ផ្តល់ចំណេះដឹងដល់ព្រះសង្ឃនិងគ្រហស្ថដើម្បីបានជាចំណេះដឹងចំណេះធ្វើទុកជាគុណប្រយោជន៍សម្រាប់បុគ្គ លរាល់រូបនិងសម្រាប់ប្រទេសជាតិផងដែរ។

លោក មិន ឃិន មានប្រសាសន៍ថា ជាតិសាសន៍មួយអាចរីកចំរើនទៅបានអាស្រ័យដោយពលរដ្ឋដែលជាកោសិការសង្គមមានចំណេះដឹងមានបញ្ញានិងមានសុខភាពល្អដែលជាកត្តាញ៉ាំងអោយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងប្រទេសជាតិអោយមានការរីកចំរើនរុងរឿងបាន។

លោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការបង្រួមបង្រួមជាតិនិងមានសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋរក្សាបាននូវស្ថិរ ភាពនយោបាយនិងបូរណភាពទឹកដីនិងការអភិវឌ្ឍគ្រប់វិស័យ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានបើកទូ លាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនាដោយបានបង្កលក្ខណសម្បត្ដិដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីភាពរវាងប្រជាជននិងប្រជាជនដោយរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរម នា។ ក្នុងនោះវត្ដអារាមក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិដូចជាបានរួមចំណែកលើការងារអប់រំសីល ធម៌សង្គម ការងារមនុស្សធម៌ សង្គមកិច្ចការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ធនធានមនុស្សនិងជាកន្លែងដែលព្រះសង្ឃគង់នៅសិក្សារៀនសូត្រធម៌វិន័យទៀតផង។

ព្រះមង្គលវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តព្រែកលាបមានថេរដីកាទូលប្រគេនថា ពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលាបមានសមណសិស្សទាំងបីថ្នាក់ចំនួនសរុប១១៨អង្គក្នុងនោះថ្នាក់ទី១ ចំនួន៥០អង្គថ្នាក់ ទី២ចំនួន៣៨អង្គនិងថ្នាក់ទី៣ចំនួន៣០អង្គ។ គោលដៅចំបងបំផុតរបស់សាលាពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្ត វារិន្ទព្រែកលាបបានផ្តោតសំខាន់លើការសិក្សាភាសាបាលី ពុទ្ធវិន័យ ភាសាខ្មែរ និងគណិតវិទ្យា។

ក្នុងពិធីសំណេះសំណាលជាមួយសមណសិស្ស លោក មិន ឃិន និងលោកស្រីជាភរិយារួមជាមួយភរិយា ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានឧបត្ថម្ភអង្ករមួយតោន ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស និងបច្ច័យមួយចំនួនធំ និងបានប្រគេនព្រះសង្ឃ១២៥អង្គក្នុងមួយអង្គបច្ច័យ២ម៉ឺនរៀល៕

ព្រះសង្ឃគង់ឆាន់ចង្ហាន់ពេលថ្ងៃព្រះចៅអធិកាវត្តព្រែកលាប

Flag Counter