ឯកឧត្តម មិន ឃិន អញ្ជើញពិនិត្យមើលការចុះធ្វើ​អត្តសញ្ញាណប័ណ្ណ​

លោក មិន ឃិន ចុះពិនិត្យមើលការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ

កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានអញ្ជើញសាកសួរសុខទុកនិងពិនិត្យមើលការចុះធ្វើអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ឯកឧត្តម មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ដែលកំពុងរស់នៅក្នុងឃុំខ្ចៅបានបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ហើយបានសម្រេចចិត្តចុះធ្វើអត្តសញ្ញាបណ្ណទាន់ពេលវេលាដោយបងប្អូនយល់ឃើញថាការធ្វើពិតជាមានសារៈសំខាន់ខ្លាំងណាស់ហើយអត្តសញ្ញាណបណ្ណមួយសន្លឹកនេះគឺមានតម្លៃក្នុងការប្រើប្រាស់គ្រប់ពេលវេលា។ ឯកឧត្តម មិន ឃិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកំណែទម្រង់ស៊ីជម្រៅដោយបានជម្រុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយធ្វើយ៉ាងណាជួយសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

ឯកឧត្តម មិន ឃិន បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអត្តសញ្ញាណបណ្ណកុំឲ្យមានការបាត់បង់ហើយក្នុងករណីជ្រុះបាត់ឬឆេះរហែកដោយប្រការណាមួយត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ក្នុងករណីមានជនខិលខូចរើសបានយកទៅប្រព្រឹត្តអំពើទុច្ចរិតនាំឲ្យមានទុក្ខលំបាកដល់ខ្លួន ព្រមទាំងបានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែវបន្តសកម្មភាពឲ្យកាន់តែសកម្មថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងត្រូវពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យមានភាពល្អប្រសើរ៕

 

Flag Counter