ផ្សព្វផ្សាយច្បាប់និងនិតិវិធីនៃការគ្រប់គ្រងគ្រីស្ទសាសនានៅកម្ពុជា

ភ្នំពេញៈ គ្រប់អង្គការសមាគមដែលមានចារឹតសាសនាទាំងអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាត្រូវ មក ចុះបញ្ជីនៅក្រសួងធម្មការនិងសាសនាជាដាច់ខាតពីព្រោះច្បាប់អង្គការក្រៅរដ្ឋាភិបាល រដ្ឋសភាជាតិបានអនុមត្តិសម្រេចជាធរមានរួចរាល់ហើយផងដែរ ដូចនេះគ្រប់អង្គការសមាគមចារឹតសាសនាត្រូវបំពេញការងារដោយស្រប ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាលើការងារសង្គមកិច្ច

និងមនុស្សធម៌និងមិនត្រូវយកតួនាទីភារកិច្ចរបស់ខ្លួនទៅ ធ្វើនយោបាយណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ។ នេះជាការអះអាងពីសំណាក់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាខណៈពេលអញ្ជើញចូលរួមផ្សព្វផ្សាយច្បាប់និងនិតិវិធីនៃការគ្រប់គ្រងគ្រីស្ទសាសនានៅកម្ពុជា ដែលរៀបចំដោយសមាគមព្រះគុណអស្ចារ្យសហការជាមួយក្រសួងធម្មការនិងសាសនា ហើយក៏ មានការចូលរួមពីថ្នាក់ដឹកនាំគ្រីស្ទបរិស័ទនិងតំណាងមន្ទីរធម្មការនិងសាសនាទាំង២៥រាជធានី-ខេត្តចំនួន២០០ នាក់ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

 

លោក មិន ឃិន បានសំដែងនូវការគាំទ្រយ៉ាងមុតមាំនូវការរៀបចំនិង ការប្រព្រឹត្តទៅនៃសិក្ខាសាលានា ពេលនេះដើម្បីរួមចំណែកអភិវឌ្ឍជាតិស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមរយៈការចូលរួមគ្រប់សាសនានៅកម្ពុជាសំដៅចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់គតិយុត្តិនានារបស់រដ្ឋក៏ដូចសារាចរណែនាំផ្សេងៗរបស់ក្រសួងធម្មការនិងសាសនាដើម្បីបានធ្វើសកម្មភាពមួយប្រកបដោយគុណធម៌ដោយទទួលបាននូវភាពថ្លៃថ្នូរ ក្នុងការគោរពច្បាប់ទាំងអស់គ្នា។

លោកស្រី មិន ចណ្ឌីណែត អគ្គនាយិការនៃអគ្គនាយកដ្ឋានកិច្ចការសាសនាបានធ្វើរបាយការណ៍បូក សរុ បដោយជម្រុញឲ្យគ្រប់អង្គការសាសនានៃគ្រីស្ទបរិស័ទដែលមិនទាន់បានចុះបញ្ជីត្រូវរួតរះមកបំពេញបែបបទនៅក្រសួងធម្មការនិងសាសនាឬក៏តាមរយៈមន្ទីរធម្មការនិងសាសនាគ្រប់រាជធានីខេត្ត និងសូមឲ្យគ្រីស្ទបរិស័ទទាំង អស់គោរព ប្រណិបត្តិធម៌វិន័យរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងច្បាប់របស់រដ្ឋជៀសវៀងបង្ករផលប៉ះពាល់ ដល់សា សនិក នៃសាសនាដទៃ។ល។

លោកឧកញ៉ា សៀ សុភ័ក្រ្ត តំណាងឲ្យថ្នាក់ដឹកនាំសមាគមគ្រីស្ទបរិស័ទនៅកម្ពុជាសូមថ្លែងអំណរគុណចំ ពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាពិសេស គឺក្រសួងធម្មការនិងសាសនាបានយកចិត្តទុកដាក់ក្នុងការបង្ករភាពងាយស្រួលដល់សហគមន៍សាសនាដោយមើលឃើញពីតួនាទីដ៏សំខាន់ក្នុងការចូលរួមជាមួយសង្គមជាតិសំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះសាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ៕

 

Flag Counter