ពិធីសម្តែងនិងពិព័រណ៍ស្តីពី មាឃបូជា

ភ្នំពេញៈ សមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំបានរៀបចំនូវផ្ទាំងទស្សនីយភាពជាច្រើនផ្ទាំងស្តីពីអត្ថន័យនៃពិធីបុណ្យមាឃបូជាជូនដល់ប្រជាពុទ្ធបរិស័ទយល់ដឹងនិងជ្រួតជ្រាបពីអត្ថន័យដ៏មានន័យ ហើយការតាំង ពិព័រណ៍នេះ ប្រព្រឹត្តឡើងក្រោមព្រះអធិបតីភាព សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះ រា ជាណាចក្រកម្ពុជា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ

និងសាសនានិងលោកស្រីជាភរិយា កាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦ នាវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរា ជបន្ទូលថា ការរៀបចំសម្តែងនិងពិព័រណ៍បង្ហាញស្តីពី មាឃបូជា នេះគឺពិតពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ មិន គាំទ្រភាពល្ងង់ខ្លៅ ភាពទន់ខ្សោយ សេចក្តីភ័យខ្លាចនិងចំណង់ឥតឆ្អែតនោះទេ ប៉ុន្តែពាក្យប្រៀនប្រដៅទាំងនេះ សំដៅធ្វើឲ្យ មនុស្សមានពុទ្ធិយល់ដឹងត្រឹមត្រូវដោយបន្សាត់បង់និងបំផ្លាញចោលនូវអកុសលធម៌។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មានប្រសាសន៍កោតសរសើរដល់ព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកប្រតិបត្តិសមាគមទ្រទ្រង់ការបោះពុម្ភ និងអប់រំដែលបានលើកយកផ្ទាំងទស្សនីយភាពនេះឡើ ងដើម្បី   រំលឹកដល់ថ្ងៃជាមហាមង្គលទាំងពីរនៃព្រះសម្មា សម្ពុទ្ធបរមគ្រូនៃយើងដែលប្រកាស ដាក់ជន្មាយុសង្ខារ ផង និងថ្ងៃប្រជុំចតុរង្គសន្និបាតនៃព្រះអរហន្តទាំង១២៥០អង្គផង ក៏ដូចជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ រដ្ឋឲ្យបានគង់វង្សនិងស្ថិតស្ថេរចិរកាលតរៀងទៅ។

លោក មិន ឃិន បានលើកឡើងថា បន្ទាប់ពីរបបខ្មៅងងិតនេះកន្លងទៅ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាត្រូវបានរំដោះព្រមទាំងមានការរីកចំរើនស្ទើគ្រប់វិស័យទន្ទឹមនឹងនោះវិស័យព្រះពុទ្ធសាស នាក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។ ជារៀងរាល់ឆ្នាំពុទ្ធសាសនិកខ្មែរយើងតែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថាជាការបំពេញមហាកុសលដ៏ថ្លាថ្លាបំផុត។ ចំណែករាជរដ្ឋាភិបាលក៏ បានចាត់ចែងរៀបចំពិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ក្នុងស្រុកពញាឮ ខេត្តកណ្តាលដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា  រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ស្របតាមរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកប្រតិបត្តិនៃសមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំមានថេរដីកាថាផ្ទាំងទស្សនីយភាពជាច្រើនផ្ទាំងស្តីពីអត្ថន័យនៃពិធីបុណ្យមាឃបូជាដែលជាបុណ្យដ៏ពិសិដ្ឋរបស់ព្រះពុទ្ធសាសនាសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោកជាពិសេសគឺពុទ្ធសាសនិកខែ្មរយើងនេះតែម្តង។ការដាក់សម្តែងនូវផ្ទាំងទ ស្សនីភាពដែលយើងទាំងអស់គ្នាត្រូវតែចងចាំនិងរំលឹកដល់ថ្ងៃដ៏មហាមង្គលទាំងពីរនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារផង និងជាថ្ងៃប្រជុំចត្តុរង្គសន្និបាតនៃព្រះអរហន្តទាំង១២៥ ០ អង្គ។ក្នុងនាមជាប្រជាពុទ្ធបរិស័ទគប្បីត្រូវចងចាំនូវឪវាទបីយ៉ាងដែលព្រះអង្គទ្រង់បានទូន្មានដល់ពុទ្ធសាសនិ កគ្រប់រូបគឺ ការមិនធ្វើនូវអំពើបាបទាំងពួង ការបំពេញនូវអំពើដែលជាអកុសលទាំងពួង និងការធ្វើចិត្តរបស់ខ្លួន ឲ្យល្អស្អាតផួរផង់។ តមក លោក មិន ឃិន និងលោកស្រីជាភរិយាបានប្រគេនថវិកា១លានរៀល៕

 

Flag Counter