សម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាវិទ្យាស្ថានទេវវិទ្យាព្រេសប៊ីធេរានកម្ពុជា

 

ភ្នំពេញៈ អាគារសិក្សាចំនួន៤ខ្នងក្នុងនោះ២ខ្នងមានកំពស់ពីរជាន់និង២ខ្នងទៀតមានកំពស់បីជាន់សរុបមាន៥៧ បន្ទប់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក មិន ឃិន

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រី ជាភរិយា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

 

លោក មិន ឃិន បានសម្តែងនូវការកោតសរសើរដោយស្មោះនិងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ នៃវិទ្យាស្ថានទេវវិទ្យាព្រេសប៊ីធេរានកម្ពុជាដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំនិងអភិវឌ្ឍវិទ្យា ស្ថានឲ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នេះសំដៅរួមចំណែកកសាងធនធានមនុស្សនិងលើកស្ទួយវិស័យអ ប់រំផ្នែកសាសនាគ្រឹស្តប្រកបដោយស្មារតីព្យាយាមយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់សាស្ត្រាចារ្យ លោ កគ្រូអ្នកគ្រូរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោក មិន ឃិន បានលើកឡើងទៀតថា នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំនិងសហការីចំពោះវិស័យអប់រំបណ្តុះបណ្តាលធនធានបញ្ញាស្មារតីដល់បរិស័ទរបស់ខ្លួនក្នុងការលើកស្ទួយ វប្បធម៌សន្តិភាព ការលើកកម្ពស់សីលធម៌សង្គម សាមគ្គីភាព និងសិល្បៈនៃការចែករំលែកដែល ជាតម្រូវការចាំបាច់ របស់សង្គមជាតិទាំងមូលនិងស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅកសាងសង្គមជាតិ មួយប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការនៃវិទ្យាស្ថានទេវវិទ្យាព្រេសប៊ីធេរានកម្ពុជា លោក មិន ឃិន បានជម្រុញ ឲ្យថ្នាក់ដឹកនាំទាំងអស់រួមសហការគ្នាសាមគ្គីគ្នានិងត្រូវមានឯកភាពផ្ទៃក្នុង ក្នុងសហគមន៍តែមួយ ហើយ វិទ្យាស្ថានត្រូវ សហការជាមួយអង្គការសមាគមដែលមានចារិកសាសនាទាំងក្នុងនិងក្រៅប្រទេស បន្តនូវប្រពៃណី វប្បធម៌សន្តិភាព ឲ្យចេះស្រលាញ់យោគយល់អាធ្យាស្រ័យគ្នានិងរួមរស់នៅជាមួយគ្នា ចេះគោរព គ្នាទៅវិញទៅមកប្រកប ដោយក្តីមេត្តា សណ្តោសប្រណីរវាងសហគមន៍សាសនាផ្សេងៗគ្នាទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិដើម្បី ធ្វើយ៉ាងណាឲ្យសង្គមកម្ពុជា ជាសង្គមមួយប្រកបដោយសុជីវធម៌ សីលធម៌ ចរិយាធម៌ និងគុណធម៌ដែលជាមូលដ្ឋានគ្រឹះនៃគោលការណ៍លទ្ធិជំ នឿសាសនានិងវិស័យសាសនានីមួយៗ។

លោកគ្រូគង្វាល មូន ឆាន់ ស៊ីក បានថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារៈរហូតដល់អាគារនេះលេចចេញជារូបរាងឡើងជាពិសេសគុណបំណាច់ដ៏ជ្រាលជ្រៅបំផុតរបស់ រាជរដ្ឋាភិបាល កម្ពុជាដែលរៀបចំឲ្យមានសេរីភាពនៃជំនឿសាសនាដ៏ទូលំទូលាយបង្ករឲ្យយើងខ្ញុំជាគ្រីស្ទបរិស័ទមាន សេរីភាពក្នុងការគោរពនិងប្រតិបត្តិជំនឿសាសនា។

លោកគ្រូគង្វាល មូន ឆាន់ ស៊ីក បានធ្វើរបាយការណ៍អំពីដើមចមការសាងសង់វិទ្យាស្ថានទេវវិទ្យា(វិជ្ជាសិក្សា អំពីព្រះគម្ពីរ)ថា វិទ្យាស្ថានទេវវិទ្យានេះបានច្បាប់ អនុញ្ញាតិពីក្រសួងធម្មការនិងសាសនាតាំង ពីឆ្នាំ ២០០៤តែពេល នេះ វិទ្យាស្ថានមានអាគារសិក្សាផ្ទាល់ខ្លួនដែលមានអាគារសិក្សាចំនួន ៤ខ្នងក្នុងនោះ២ខ្នងមាន កំពស់ ២ជាន់ មាន ២១បន្ទប់ និង២ខ្នងទៀតមានកំពស់៣ជាន់ មាន៥៧បន្ទប់ ហើយអាគារទាំងអស់នេះប្រើប្រាស់សម្រាប់បន្ទប់សិក្សា បន្ទប់ស្នាក់នៅរបស់និស្សិត ការិយាល័យសិក្សា ការិយាល័យរបស់សាស្ត្រាចារ្យ និងស្នាក់ការថ្វាយបង្គំ។ សិស្ស និស្សិត កំពុងសិក្សានិងស្នាក់នៅចំនួន១៣០នាក់ បុគ្គលិកសាស្ត្រាចារ្យចំនួន៤៦នាក់៕

 

Flag Counter