អាចារ្យទាំងអស់ត្រូវមានសាមគ្គីភាព កិច្ចសហការទំនាក់ទំនងល្អជាមួយគណៈកម្មការនិងចៅអធិការវត្ត

 

ភ្នំពេញៈ ដើម្បីរក្សាឲ្យបាននូវប្រពៃណីពីបុរាណកាលនិងសម័យកាលនេះឲ្យបានគង់វង្សគឺទាមទាឲ្យមានការចូលរួម យ៉ាងសស្រាក់សស្រាំពីយើងទាំងអស់គ្នា ជាពិសេសផ្តោតទៅលើ ប្រតិបត្តិកររឹងមុំា នោះព្រះពុទ្ធសាសនាក៏រឹងមាំ តាអាចារ្យរឹងមាំព្រះពុទ្ធសាសនាក៍រឹងមាំ។

ការលើកឡើងបែបនេះខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្ម ការ និងសាសនា រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច ក្រមសីលធម៌អាចា្យ អាចរិនីខ្មែរលើកទី២២ដែលមានរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១៦-២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

 

លោក មិន ឃិន មានប្រសាសន៌ដោយកោតសរសើរចំពោះលោកអាចារ្យក៏ដូចអាចរិនីខ្មែរនៅទូទាំងប្រទេសដែលបានមកបំពេញបន្ថែមនូវការខ្វះចន្លោះលើការប្រតិបត្តិក្នុងពិធីរៀបមង្គលក៏ដូចពិធីបុណ្យផ្សេងៗនេះបញ្ជាក់ឲ្យឃើ ញពីការយកចិត្តទុកដាក់និងការអភិរក្សនូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អឥតខ្ចោះរបស់បុព្វបុរសខ្មែរយើង ពិត ណាស់ហើយថាព្រះពុទ្ធសាសនាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមនិងមានតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសីលធម៌ ចរិយាធម៌ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម។

លោក មិន ឃិន មានប្រសាសន៌បន្តទៀតថា ដោយអនុវត្តនូវកង្វល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ  ក្រសួងធម្មការនិងសាសនាបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងក្រសួងព័ត៌មានបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងសកម្មភាពអប់រំផ្សព្វផ្សាយពីតម្លៃវប្បធម៌និងប្រពៃណីខ្មែរ ដល់ អាចារ្យ-អាចរិនី ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវនិងឲ្យមានការឯកភាពគ្នាក្នុងពិធីមង្គលនិងពិធីបុណ្យផ្សេងៗ។

លោក មិន ឃិន ក៏បានអំពាវនាវសូមឲ្យលោកអាចារ្យទាំងអស់ត្រូវ ខិតខំថែរក្សានិងអភិរក្សនូវកេរ្តិ៍មរតក វប្ប ធម៌ព្រះពុទ្ធសាសនានិងប្រពៃណីទំនាមទំលាប់ខ្មែរឲ្យស្ថិតស្ថេរគង់និងត្រូវមានសាមគ្គីភាព កិច្ចសហការទំនាក់ទំនងល្អ ជាមួយគណៈកម្មការនិងចៅអធិការវត្ត។ លោក ក៏បានសំណូមពរដល់អាចារ្យ អាចារិនីទាំងអស់បន្ទាប់ពីបានបព្ចាប់ វគ្គបណ្តុះបណ្តាលនេះត្រូវបន្តពង្រីកចំណេះដឹងរបស់ខ្លួនខិតខំស្រាវជ្រាវគម្ពីរដីកាដែលខ្លួនឆ្ងល់ របៀបរៀបចំមង្គលការ និងពិធីផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការនិងសាសនាឲ្យកាន់តែមានមូ ល ដ្ឋានច្បាស់លាស់។ 

លោក សាន សម្ផស្ស ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម មានប្រសាសន៌ថាការបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចក្រមសីលធម៌អាចារ្យ អាចរិនីដែលមានសិក្ខាកាមចំនួន២៥៥អង្គ-នាក់ ក្នុងនោះមានស្រ្តី១រូប និងព្រះសង្ឃមានចំនួន៣៧អង្គ។ ការបណ្តុះបណ្តាលនេះធ្វើឡើង គឺក្នុងគោល បំណង ឲ្យអាចារ្យ-អាចរិនីទាំងអស់ក្លាយជាគ្រូបង្គោលដែលមានចំណេះដឹងគ្រប់គ្រាន់មានក្បួនច្បាប់ច្បាស់លាស់តាមលំអានត្រឹមត្រូវនៃប្រពៃណីទំនៀមទំលាប់ខ្មែរនិងព្រះពុទ្ធសាសនាដោយទទួលបាននូវការចែករំលែកបទពិសោធន៌ពីគ្នាទៅវិញទៅមកដើម្បីយកទៅអនុវត្តឲ្យមានការឯកភាពគ្នា។ វគ្គបណ្តុះបណ្តាលនេះមានតួនាទីយ៉ាងសំខាន់ដើម្បីពង្រឹងកិច្ច ប្រ តិបត្តិតាមមាគារ៌ព្រះពុទ្ធសាសនាឲ្យបានត្រឹមត្រូវបង្ហាញពីតួនាទីរបស់អាចារ្យក្នុងសង្គមនិងជាវគ្គដ៏វិសេសវិសាល សម្រាប់អាចារ្យ-អចរិនីទាំងអស់យកទៅផ្សព្វផ្សាយការពារនូវតម្លៃរបស់ព្រះពុទ្ធសាសនានិងប្រពៃណីខ្មែរដ៏ល្អផូរផង់ដើម្បីផ្ទេរដល់កូនចៅជំនាន់ក្រោយ៕

 

Flag Counter