លោក មិន ឃិនៈ សាសនានៅកម្ពុជាកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល

 

កំពង់ចាមៈ ការកសាងសង្គមមួយរីកចំរើនទៅបានទាល់តែមានការចូលរួមពីអង្គការសមាគមដែលមានវត្តមានលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ជាសកម្មភាពសង្គមកិច្ចមួយដែលមិនអាចផ្តាច់ចេញបានពីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះ ខណៈពេល លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់

ជាតិចុះជួយស្រុកកង មាសបានដឹកនាំក្រុមការងារអង្គការជប៉ុន អាស៊ី ណេតវើក (Japan Asia Network) ជួបសំណេះសំណាលនិងពាំនាំ អំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកមកពី៤ឃុំគឺឃុំអង្គរបាន ឃុំពាមជីកង ឃុំព្រែកក្របៅ និងឃុំរកា គយ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

 

លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាសបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចប្រ មុខថ្នាក់ដឹកនាំទាំងអស់នៃគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងបួនឃុំហើយលោកក៏បានកោតសរសើរដល់អាជ្ញាធរដែនដីនិងកងកម្លាំងគ្រប់ឃុំដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ស ង្គមក៏ដូចជាការបម្រើសេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរនិងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមាន ជំនឿយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ។

លោក មិន ឃិន មានប្រសាសន៌លើកឡើងពីតួនាទីរបស់ក្រសួងធម្មការនិងសាសនាដែលជាសេនាធិការឲ្យរាជ រដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិងគ្រប់គ្រងសាសនាទាំងអស់សំដៅរួមគ្នាកសាងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋហើ យនៅកម្ពុជាយើងមានព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលសាសនាទាំងនោះជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា គ្រប់សាស នាទាំងអស់នៅកម្ពុជាមានការរីកចំរើននិងរួមរស់នៅជាមួយគ្នាប្រកបដោយការយោគយល់អធ្យាស្រ័យគ្នានិងគោរពគ្នា ទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាពដូចមានបញ្ញត្តិក្នុងគោល លទ្ធិនៃសាសនានីមួយៗដើម្បីដឹកនាំ មនុស្សជាតិឲ្យទទួលបានសេចក្តីសុខសុភមង្គល។

លោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាស មានប្រសាសន៍ថាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវនយោបាយឈ្នះ=ឈ្នះធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំងប្រទេសសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះឲ្យយើងទាំងអស់គ្នាបានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការ រីកចម្រើនលូតលាស់ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

លោក YOSHINOBU KUMAGAI ប្រធានអង្គការ ASIA NETWORK បានមានប្រសាសន៍ថា ការពាំនាំ នូវអំណោយជាអង្ករមកចែកជូនប្រជាពលរដ្ឋនាពេលនេះគឺបានមកពីការរៃអង្គាសថវិកាពីគ្រីស្ទបរិស័ទពីប្រទេសជប៉ុន និងប្រទេសថៃដើម្បីបានបម្រើដល់ព្រះជាម្ចាស់ដែលតាមជួយដល់ប្រជាពលរដ្ឋកម្ពុជា។ 

តមក លោក មិន ឃិន និងលោកស្រីជាភរិយា ព្រមទាំងប្រតិភូអង្គការ ASIA NETWORK បានចែកអង្ករជូន ប្រជាពលរដ្ឋទាំង២០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាមនិងមីមួយកេសនិងបានប្រគល់ផ្ទះ មួយខ្នងប្រក់សង្កសីជូនលោកតា ឈុំ ទិត្យ និងលោកយាយ សេង ង៉ល់ នៅឃុំព្រែកក្របៅ ដែលគ្មានលទ្ធភាពធ្វើ ដោ យខ្លួនឯងនិងគ្មានកូនចៅនៅថែរក្សាក្នុងវ័យចាស់ជរាគ្មានទីពឹង៕

 

Flag Counter