លោក មិន ឃិនៈ អាចារ្យគណៈកម្មការនិងព្រះចៅអធិការវត្តប្រៀបបានទៅនិងកងចក្រតែមួយ

កំពង់ឆ្នាំងៈ ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សា សនានិងលោកស្រីជាភរិយា និងលោក ឈូរ ច័ន្ទឌឿន អភិបាបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបាននិមន្តអញ្ជើ ញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកំពង់ឆ្នាំង

កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នាបរិវេណវត្តអារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

 

លោក មិន ឃិន សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរចំពោះព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានបំពេញការងារយ៉ាងសកម្មដោយបានផ្តោតព្រះទ័យទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗដែលមានអត្ថន័ យយ៉ាងជ្រាលជ្រៅដើម្បីបម្រើឲ្យផលប្រយោជន៍នៃការបង្កើនធ្លុងមហាសាមគ្គីក្នុងជួរព្រះសង្ឃ។ រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជារបស់យើងបានបញ្ជា្កក់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋភាគច្រើនលើសលុប នៃប្រ ជាជនកម្ពុជាចាត់ទុកព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹង ប្រែងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដើម្បីរួមចំណែកពង្រឹងសាមគ្គី ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិកក៏ដូចប្រជាជនកម្ពុជារបស់យើងទាំងអស់គ្នា។

លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា ពិតមែនហើយ រាជរដ្ឋាភិបាលរបស់យើងត្រូវការ វត្តមាន និងការ ចូលរួមឥតសំចៃទាំងស្មារតីសម្ភារៈនិងបញ្ញាញាណពីព្រះតេជគុណគ្រប់អង្គនិងប្រជាជនកម្ពុជាដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជាសង្គមមួយដែលគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សចូលរួមចំណែក ធ្វើ ឲ្យសង្គមកម្ពុជាឲ្យនៅតែជាសង្គមមួយដែលមានមូលធនសង្គមដ៏រឹងមាំដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៍ គុណធម៍ ចរិយាធម៍ សាមគ្គីធម៍ និងជាប្រទេសសប្បូររុងរឿងនូវអរិយធម៍ខ្ពង់ខ្ពស់។

ក្នុងនាមពុទ្ធសាសនិកមួយរូប លោក មិន ឃិន បានចូលរួមផ្តល់អនុសាសន៍សូមឲ្យសាលាគណខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កំរិតឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៍ ភាសាបាលី សំ ស្រ្កឹតនិងចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈមួយដ៏ប្រពៃក្នុងសង្គមជាតិ។ ពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរួបរួមសាមគ្គីគ្នា ក សាងសង្គមនិងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿងដោយជោសវាងការប្រកាន់បក្សពួកដែលអាច ធ្វើ ឲ្យពុទ្ធបរិស័ទបាត់បង់ជំនឿនិងធ្វើឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនា។

លោក ឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា អនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃគឺធ្វើឡើងដើម្បីពិភាក្សារកឲ្យឃើញនូវមេរៀននិងបទពិសោធន៍ដែលនាំឲ្យវិស័យព្រះពុទ្ធសាសនាបានរីកចំរើ នយ៉ាងធំធេងកន្លងមកនិងរកឃើញនូវរាល់ចំណុចអសកម្មនានាក្នុងការកែលម្អរឲ្យបានល្អទៅថ្ងៃអនាគត។

លោក សរ លាង ប្រធានស្តីទីមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានលើកឡើងថា នៅទូទាំងខេត្តមាន វត្ត២១២ អាស្រម១៦ ព្រះសង្ឃ២២៨៥អង្គ ភិក្ខុ៦៩២អង្គ សាលាធម្មវិន័យ៧៦សាលា សមណសិស្ស-សិស្ស ១១ ១៤អង្គ-នាក់ សាលាពុទ្ធិកបឋមសិក្សា ៧៦សាលា សមណសិស្ស-សិស្ស១១១៤អង្គ-នាក់ សាលាពុទ្ធិកបឋម ភូមិ១ សាលា សមណសិស្ស២១៣អង្គ-នាក់ សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ១សាលា សមណសិស្ស-សិស្ស ៦១អង្គ-នាក់ និងមានសាខាពុទ្ធិកសាកលវិទ្យាល័យមួយមាន៤មហាវិទ្យាល័យស្មើ៥ឯកទេស សរុបសមណនិស្សិត-និស្សិត ឆ្នាំសិក្សាមូលដ្ឋាន និងឆ្នាំឯកទេសចំនួន៣១៦អង្គ-នាក់៕

 

Flag Counter