ក្រសួងធម្មការនិងសាសនាប្រារព្ធខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា

ភ្នំពេញៈ ស្ដ្រីជាត្រីវិស័យមួយដ៏ល្អបំផុតក្នុងការដឹកនាំការងារនៅក្នុងសង្គមជាតិក៏ដូចក្នុងសង្គមគ្រួសារ ហើយជាដៃគូរមួយដែលមិនអាចកាត់ផ្ដាច់ចេញបានពីបុរសផងដែរដែលជាធនធានមនុស្សប្រកបដោយសក្តានុពលនៅក្នុងគ្រួសារ លើការគ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន អប់រំសមាជិកគ្រួសារ រួមទាំងលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតំលៃមនុស្សផងដែរ។

ការលើកឡើងបែបនេះ ខណៈពេលដែលក្រសួងធម្មការនិងសាសនាប្រារព្ធរៀបចំមិទ្ទិញអបអរទិវាអន្តរជាតិ៨ មីនាខួបលើកទី១០៥ ក្រោមអធិបតីភាពលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកស្រីជាភរិយា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

 

លោក មិន ឃិន បានលើកឡើងនូវសកម្មភាពនារីដែលបានបំពេញការងារយ៉ាងសកម្មរួមចំណែកដល់ការងារ សង្គមទាំងការអប់រំ ដឹកនាំការងាររដ្ឋក៏មានលទ្ធភាពខ្ពស់ដោយសារបច្ចុប្បន្ននេះនារីមានមុខតំណែង ខ្ពស់ក្នុងជួរថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់។ នារីជាមាតាជាតិ ជាមាតាពិភពលោកដូច្នេះនារីមានប្រសិទ្ធភាពខ្ពស់ទាំងក្នុងសង្គមទាំងការ គ្រប់គ្រងការងារទាំងការគ្រប់គ្រងផ្ទះសម្បែងនិងទ្រព្យសម្បត្តិគ្រួសារជាដើម។

លោក មិន ឃិន បានគាំទ្រដល់ប្រធានបទ “វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរ ភាព” ដែលបានដាក់ចេញផ្អែកទៅលើក្របខណ្ឌថ្មីជាសាកល “គោលដៅអភិឌ្ឍប្រកបដោយចីរភាព” និងត្រូវអនុវត្ត ក្នុង រយៈពេល១៥ឆ្នាំទៅមុខ ហើយប្រធានបទនេះបន្តអនុវត្តគោលនយោបាយចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់ រាជរ ដ្ឋាភិបាលដែលបានជម្រុញឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការរីកចំរើនរបស់ស្ត្រីនៅតាមស្ថាបនរដ្ឋនិងក្នុងវិ ស័យឯកជនពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើការលើកកម្ពស់តំលៃស្ត្រីដោយបានផ្តល់អនុ សាសន៌ជាច្រើនពាក់ព័ន្ធនឹងការងារនិងអត្ថប្រយោជន៌របសើស្ត្រីនៅតាមក្រសួងស្ថាប័នអង្គភាពសាធារណៈក៏ដូចជា ឯកជនសំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើននិងប្រកបដោយគុណភាព ប្រសិទ្ធភាពពីសំណាក់ស្ត្រីក្នុងដំណើរការអភិវឌ្ឍន៌និងសេដ្ឋកិច្ចជាតិ។

លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៥នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦ ដោយសង្កត់ធ្ងន់ថាការប្រារព្ធទិវាអន្តរជាតិនារី៨មីនា ជារៀង រាល់ឆ្នាំជាទិវារំលឹកពីការតស៊ូរបស់នារីនៅទូទាំងសកលលោកក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរី ភាពប្រ ជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី។

លោកស្រី កែវ សុធារី អគ្គនាយិការដ្ឋបាលនិងហិរញ្ញវត្ថុបានធ្វើរបាយការណ៍ពីស្ថានភាពស្រ្តីដែលកំពុងបម្រើ ការងារនៅក្រសួងធម្មការនិងសាសនាមានថ្នាក់រដ្ឋលេខាធិការមាន៤រូបក្នុងនោះស្ត្រី១រូប អនុរដ្ឋលេខាធិការ១១រូប ក្នុង នោះស្រី្ត១រូប ថ្នា្កក់អគ្គនាយក អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុចំនួន៥រូប ក្នុងនោះស្រ្តី១រូប ទីប្រឹក្សាជំនួយការ ៥០ រូបក្នុងនោះស្រ្តី៧រូប ថ្នាក់អគ្គនាយិកាកិច្ចការសាសនា អគ្គនាយករងកិច្ចការសាសនារូបក្នុងនោះស្រ្តី១រូប ថ្នាក់ប្រធាន អនុប្រធាននាយកដ្ឋានសរុប៣៦រូប ក្នុងនោះស្រី្ត៦រូប ថ្នាក់ប្រធាន អនុប្រធានការិយាល័យសរុប៦៤រូប ក្នុងនោះស្រ្តី ២២រូប និងមន្ត្រីរាជការ៣៥៥រូប ក្នុងនោះស្រ្តី៥៧រូប។

ក្នុងឱកាសនោះ លោក មិន ឃិន និងលោកស្រីជាភរិយាបានឱបត្ថម្ភថវិកា ចំពោះស្ត្រីជាមន្រី្ត ក្របខណ្ឌ ៤៣ នាក់ក្នុងម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល និងមន្ត្រីជាប់កិច្ចសន្យាចំនួន៣១នាក់ម្នាក់ៗថវិកា៣ម៉ឺនរៀល៕

 

Flag Counter