រួមគ្នាប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ៨មេសានៅកម្ពុជាក្រោមប្រធានបទ “សាមគ្គីភាពព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក Published No Yes Alias

ភ្នំពេញៈ នាទីស្តីការក្រសួងធម្មការនិងសាសនាកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្ម ការនិងសាសនាបានដឹកនាំអង្គប្រជុំអន្តរក្រសួងមួយដើម្បីពិភាក្សាគ្នាត្រៀមរៀបចំទិវាពុទ្ធសាសនាអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាក្នុងនោះក៏មានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត

 

បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ព្រះសង្ឃតំណាងគណៈមហានិកាយនិងសមាជិក សមាជិកាតំណាងស្ថាបនក្រសួងនី មួយៗដែលមានការពាក់ព័ន្ធប្រមាណចំនួនជាង១០០នាក់។

 

លោក មិន ឃិន មានប្រសាសន៍ទូលប្រគេនថា ការប្រារព្ធពិធីនេះឡើងដើម្បីរំលឹកដល់ទិវាពុទ្ធសាសនាពិភពលោកថ្វាយព្រះបរមងារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស ក្ការដ៏ខ្ពង់ខ្ពស់បំផុតស្តេចយាងទទួលព្រះរាជបរមងារជាកិត្តិយសបំផុតខាងព្រះពុទ្ធសាសនាជា“ព្រះស្រីលោកធម្មិករាជ”ដែលមាន ប្រទេសចូលរួម៤១ប្រទេសតំណាងឲ្យព្រះពុទ្ធសាសនិកទូទាំងសាកលលោក៥១០លាននាក់។ ការរៀបចំទិវាព្រះពុទ្ធសាសនា អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃ៨មេសាជារៀងរាល់ឆ្នាំ ជាទិវាព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយឲ្យក្រសួងធម្មការនិងសាសនាត្រូវសហការ ជាមួយសម្តេចសង្ឃរាជទាំងពីរគណៈដើម្បីរៀបចំទិវានេះជារៀងរាល់ឆ្នាំស្រប តាមស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅតាមបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដ ទៃទៀត ហើយនេះជាការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨មេសា លើកទី១ ព.ស២៥៥៩ ក្រោមប្រធានបទ “សាមគ្គីភាព ព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក” ដើម្បីបំផុសស្មារតីនិងមនសិការថែរក្សាការពារនិងទ្រទ្រង់ព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋឲ្យស្ថិតស្ថេរគង់វង្សនិងរួមចំណែកដល់ការអភិវឌ្ឍជាតិយើង។

ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន លោក មិន ឃិន បានសំណូមពរឲ្យគ្រប់គណៈកម្មការទាំង អស់ត្រូវសហការ គ្នាដោយឈរលើគោលការណ៍តែមួយ គឺសាមគ្គីគ្នាជាកម្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតឡើងដោយប្រ ការណាមួយ។

លោក ញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាសមា ជិកគណៈកម្មការកណ្តាលក្នុងការរៀបចំទិ វាព្រះពុទ្ធសាសនាអន្តរជាតិមានប្រសាសន៍ទូលប្រគេនថា ការរៀបចំទិវានេះគឺប្រារព្ធឡើងនាថ្ងៃទី២កើត ខែចែត្រ ព.ស២៥៦០ ត្រូវនិងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកក្នុងបរិវេណសាលមហោស្របចតុមុខដោយមានពិធីរាប់បាត្រព្រះសង្ឃ៥៦០អង្គក្នុងនោះព្រះសង្ឃគណៈធម្មយុត្តិកនិកាយមានចំនួន២៦០អង្គនិងសូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់មកចូលរួមក្នុង ពិធីរាប់បាត្រដោយមានរៀបចំចង្ហាន់តាមសទ្ធារៀងៗខ្លួនមកជាមួយផង។

ដើម្បីចូលរួមគាំទ្រសម្រាប់ទិវាពុទ្ធសាសនាអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី៨ខែមេសាជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦នេះតទៅ ក្រសួងធម្មការនិងសាសនាបានធ្វើការណែនាំឲ្យអនុវត្តនិងត្រៀម អនុ វត្ត នូវផែនការមួយចំនួនរួមមានៈ១.មន្ទីរធម្មការនិងសាសនារាជធានី-ខេត្តត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណត្រូវប្រគេន-ជូនដំណឹងដល់ព្រះចៅអធិការ អាចារ្យគណៈកម្មការគ្រប់វត្តធ្វើការបោសសំអាតទីធ្លាក្នុងវត្តព្រះវិហារកុដិ សាលាឆាន់ ឧបដ្ឋានសា លា និងកន្លែងសក្ការៈគោរពបូជារបស់ពុទ្ធបរិស័ទឲ្យបានស្អាតព្រមទាំងតុបតែងលំអរភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ទង់ សាសនា និងទង់ជ្វាលាពីមុខផ្លូវចូលរហូតដល់ក្នុងបរិវេណវត្ត។ ២.មន្ទីរធម្មការនិងសាសនារាជធានី-ខេត្តត្រូវសហការជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ការពារ សុវត្ថិភាពក្នុងឱកាសទិវាពុទ្ធសាសនា អន្តរជាតិនេះឲ្យបានល្អប្រសើរជូនពុទ្ធបរិស័ទ បាន បំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។៣.ក្រសួងធម្មការនិងសាសនាសហការជាមួយសម្តេចព្រះសង្ឃរាជទាំងពីរគណៈផ្ញើសារអបអរសាទរ និងការគាំទ្រចំពោះការរៀបចំទិវាពុទ្ធសាសនាអន្តរជាតិ ព្រមទាំងសហការជាមួយគណៈគ្រប់គ្រងនៃ កិច្ច ប្រ ជុំកំពូលអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោក៕

 

Flag Counter