ការ​រៀបចំ​ពិធី​បុណ្យ​សព​ព្រះ​អង្គ ហ៊ុល សុវណ្ណ

    ព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងឯកឧត្ដមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចូលរួមប្រជុំការងារជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសង្ឃ លើកម្មវិធី និងការងារមួយចំនួនស្ដីពីការបង្កើតគណៈកម្មការរៀបចំបុណ្យ និងពិធីបូជាព្រះសព ដែលត្រូវកំណត់យកពិធីបុណ្យចំនួន ០៧ថ្ងៃ រួចរៀបចំកម្មវិធីបូជាព្រះសព ព្រះអង្គ ហ៊ុល សុវណ្ណ៕

Flag Counter