ដំណើរទស្សនកិច្ចស្វែងយល់ការងារ​ពុទ្ធសាសនបណ្ឌិត្យរបស់តំណាងអង្គការរីស្សូ កូសី កៃ


កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០នាទី នៅពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសដោយបានទទួលស្វាគមន៍ លោកស្រី កូស្សូ នីវ៉ាណូ (KOSHO NIWANO) ជាអនាគតប្រធានអង្គការរីស្សូ កូសី កៃ នៃប្រទេសជប៉ុនដែលជាម្ចាស់ អំណោយអគារដែលកំពុងធ្វើការសព្វថ្ងៃ រួមនឹងសហការីចំនួន៧រូបទៀតបានមកទស្សនកិច្ចស្វែងយល់ ការងារពុទ្ធសាសន បណ្ឌិត្យ។ លោកស្រីរួមនឹងគណៈប្រតិភូបានអបអរសាទរនូវការរីកចំរើនរបស់ពុទ្ធសាសនបណ្ឌិត្យ ក៏ដូចជារាជធានីភ្នំពេញ ក្នុងរយៈពេល២០ឆ្នាំមកនេះ ព្រមទាំងសន្យាសហការនាពេលខាងមុខបន្តទៀត។

គួរបញ្ជាក់ផងដែរថា លោកស្រី កូស្សូ ធ្លាប់បានមកទស្សនកិច្ចពុទ្ធសាសនបណ្ឌិត្យម្ដងរួចហើយកាលពីឆ្នាំ២០០២ គ្រាដែល ពុទ្ធសាសនបណ្ឌិត្យសម្ពោធរបង ខ្លោងទ្វារ និងសំណង់មួយចំនួនទៀតដែលជាជំនួយជំហានទី២របស់អង្គការ។

 

Flag Counter