ប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ(នៅមណ្ឌលភ្នំពេញ _ពុវិសុ) ឆ្នាំ​២០១៩

  • Print

ព្រឹកថ្ងៃចន្ទ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ សម្តេច  ព្រះតេជគុណ ឯកឧត្ដម លោកជំទាវ អស់លោក  លោកស្រី បាននិមន្តយាង និងអញ្ចើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (នៅមណ្ឌលភ្នំពេញ _ពុវិសុ) ក្រោមព្រះអធិបតីភាពនិងអធិបតីភាពសម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេស បណ្ឌិត  នន្ទ ង៉ែត សម្តេចព្រះ អគ្គាធិការ និង  ឯកឧត្ដម  ហ៉ឹម  ឆែម  ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា   ។ បេក្ខសមណ និងបេក្ខជន មណ្ឌលរាជធានីភ្នំពេញ៤៨៦ ចំនួនអង្គ/នាក់មាន  ២០បន្ទប់)សម្រាប់បេក្ខសមណ បេក្ខជន សរុបទូទាំងប្រទេសមានចំនួន១០១៨អង្គ/នាក់ ចំនួនបន្ទប់៤២បន្ទប់ កើនឡើងបេក្ខសមណ បេក្ខជន  ២៥អង្គ/នាក់និង០១បន្ទប់។ ទូទាំងប្រទេសមាន០៣មណ្ឌល ១-រាជធានីភ្នំពេញ ២-ខេត្តកំពង់ចាម ៣-ខេត្តបាត់ដំបង។